តាមប្រភពព័ត៌មានពីមន្ត្រីចរាច រថា អ្នកបើកបរម៉ូតូ ម៉ាកត្រៃកែឆ្នៃគ្មានស្លាកលេខ បើកបរដោយឈ្មោះហួរ សារ៉ួន ភេទប្រុស អាយុ២៣ឆ្នាំ ។ រីឯអ្នកជិះពីក្រោយឈ្មោះសោម ចិន្តា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ ទាំង២នាក់មានស្រុកកំណើត ភូមិប៉ោយយង់ ឃុំតាពួង ស្រុកថ្មគោល ខេត្តបាត់ដំបង។
បន្ទាប់ពីគ្រោះថ្នាក់នេះ កើតឡើងប្រជាជនបានឃើញអណ្តាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅក៏នាំគ្នារត់ ទៅមើល ស្រាប់តែឃើញម៉ូតូឆេះនៅលើផ្លូវ រីឯមនុស្សវិញបានសន្លប់បាត់ស្មារតីនៅក្នុងប្រឡាយគ្មានទឹក ដោយទាំង២នាក់បានរងរបួសហូរឈាមពេញមុខ មើលមិន ស្គាល់ថាជានរណា ទើបប្រជាជនបានទូរស័ព្ទហៅប៉ូលិសស្រុកសាលាក្រៅឱ្យដឹកជនរងគ្រោះ យកមកសង្គ្រោះនៅមន្ទីរពេ ទ្យបង្អែកខេត្តប៉ៃលិន។
នគរបាលស្រុកសាលាក្រៅបានបញ្ជាក់ ប្រាប់ថា មុនពេលកើតហេតុអ្នកបើកបរម៉ូតូអាត្រៃក្នុងទិស ដៅពីទៅជើងដោយជនរងគ្រោះជិះម៉ូតូត្រឡប់ទៅផ្ទះវិញ លុះដល់កន្លែងកើតហេតុក៏ផ្ទុះម៉ូតូឆេះតែម្តង៕