អាជ្ញាធរខណ្ឌដូនពេញ ដឹកនាំដោយឈឹម ឌីណា នាយករដ្ឋបាល ដោយមានបញ្ជាពីលោក
អភិបាល ខណ្ឌ សុខ សម្បត្តិ នៅរសៀលថ្ងៃទី០២ ខែមីនាឆ្នាំ២០១២បានចុះបិទហាង 3M
ដែលភ្ញៀវផឹកស៊ីហើយ បាញ់បោះនោះ។
លោក ឈឹម ឌីណា បានឲ្យដឹងថា ដោយមានបទបញ្ជាពី លោកអភិបាលខណ្ឌ ឲ្យចុះបិទ ហាង ហាង 3M ក្រោយពីមានបាតុភាពបាញ់ ប្រហារយ៉ាងដូច្នេះ លោកត្រូវតែចុះបិទ។
ប្រជាពលរដ្ឋនៅជិតខាងហាង 3M បាននិយាយលេងសើចថា ករណីក្មេងស្ទាវបាញ់ខាង លើ អាជ្ញាធរគួរតែស្វែងមុខជនបង្ក ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោស ទៅតាមអំពើ
ដែលពួកគេបានប្រព្រឹត្ត តែបែរអាជ្ញាធរចុះ មកបិទហាង ដែលម្ចាស់ហាងមិនដឹង អីសោះនោះទៅវិញ ។
សូមបញ្ជាក់ថា ក្មេងស្ទាវពីរក្រុម ដែលសុទ្ធតែ ជាកូនអ្នកមាន ទ្រព្យសម្បត្ដិ និង បុណ្យស័ក្ដិ ខ្ពស់ បានឈ្លោះទាស់ទែងគ្នា ហើយ បាញ់ ចំនួនពីរគ្រាប់ នៅហាងផឹកស៊ី ឈ្មោះ3M ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១២ ប៉ុន្ដែការបាញ់ប្រហារនេះ មិន បណ្ដាល ឱ្យនរណាម្នាក់រងរបួសនោះទេ ។
សេចក្ដីរាយការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ មានក្មេងពីរក្រុម ដែលមួយក្រុម មានគ្នា៦នាក់ ជិះរថយន្តមែកសឺដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ៥៥៧៧ រីឯម្ខាងទៀត មានគ្នា ៥នាក់ ជិះរថយន្ដលុច្សស៊ីស470 ពណ៌ស្លែ ពាក់ ស្លាកលេខ ន.ប ៦៧៧៩ ផឹកស៊ីតុលេខ៣ និងតុលេខ៥ ក្នុងហាង រួចហើយក៏ប៉ះពៀរពាក្យសំដីគ្នា ធ្វើឱ្យក្រុមខាងរថយន្ដ លុច្សស៊ីស ដើរទៅវាយក្រុមក្មេងស្ទាវជិះរថយន្ដមែកសឺដេស ។ ភ្លាមៗខាងភាគីរថយន្ដមែកសឺដេស ធ្វើការប្រហារចំនួន ២គ្រាប់ឡើងលើ បណ្ដាលឱ្យភាគីម្ខាងទៀត បើករថយន្ដចេញពីហាងគេចខ្លួនបាត់តែម្ដង៕(dapnews)