Monday, March 5, 2012

ហាត់​ប្រាណ​ធ្វើ​ឱ្យ​អ្នក​មាន​រាង​ស្អាត​និង​ជួយ​បង្កើន​កម្រិត​ថាម​ពល​ក្នុង​ខួរ​ក្បាល​​

គ្រប់​ៗគ្នា​ពិត​ជា​ដឹង​ថា ការ​ហាត់​ប្រាណ​ជួយ​បង្កើន​កម្រិត​សម​សួនដោយ​ការ​ធ្វើ​ឱ្យ​បណ្តា​សាច់​ដុំ​ កាន់​តែ​ធន់​នឹង​ការគ្មាន​កម្លាំង​។ ក្នុង​ពេល​ឥឡូវនេះ​ អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា ការ​ហាត់​ប្រាណ​ទៀង​ទាត់​ដូចជា​ការ​រត់​យឺតៗ​កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ អាច​ជួយ​បង្កើន​ថាម​ពល​ខួរ​ក្បាល​។ ការ​ស្រាវ​ជ្រាវ​ពី​លើក​មុន​បង្ហាញ​ថា ការ​ធ្វើ​លំ​ហាត់​ប្រាណ​ផ្តល់​នូវ​កំណើត​ Mitochondriaថ្មី​(​ជា​រច​នា​សម្ព័ន្ធ​នៅ​ក្នុង​បណ្តា​កោ​សិកា​ដែល​ផលិត​​ ថាម​ពល​រាង​កាយ​)​នៅ​តាម​បណ្តា​សាច់​ដុំ​។  នីតិ​វិធី​នេះ​ជួយ​បង្កើន​ភាព​អំណត់​ខណៈ​កាត់​បន្ថយ​ការ​ធាត់​លើស​ទម្ងន់​។

​ឥឡូវនេះ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​មួយ​ក្រុម​មក​ពី​សា ​កល​វិទ្យា​ល័យ University of South Carolinaបាន​រក​ឃើញ​ថា ការ​ធ្វើ​លំ​ហាត់​ប្រាណ​ទៀង​ទាត់​ជួយ​ជំរុញ​ថាម​ពល​កោ​សិកា​ក្នុង​ខួរ​ក្បាល ​។ អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​​វេជ្ជ​បណ្ឌិត Mark  Davisបាន​បញ្ជាក់​ថា​ ការ​បង្កើន​ថាម​ពល​នេះ​បាន​ជួយ​ឱ្យ​ខួរ​ក្បាល​ធ្វើ​ការ​រហ័ស​រហួន​និង​មាន​ ប្រ​សិទ្ធភាព​ជាង​មុន​។ លោក​បាន​បន្ថែម​ថា ៖«ភស្តុ​តាង​លើក​នេះ​បញ្ជាក់​ថា កា​រ​ធ្វើ​លំ​ហាត់​ប្រាណ​ជួយ​ធ្វើ​ឱ្យ​ខួរ​ក្បាល​មាន​វ័យ​ក្មេង​ជាង​មុន»។
​ទោះ​ជា​យ៉ាង​ណា ​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ​ The Journal of Applied Physiologyបាន​ពិ​សោធ​ត្រឹម​តែ​លើ​សត្វ​កណ្តុរ​នៅ​ឡើយ​ទេ ។ ដោយ​ឡែក​ការ​សិក្សា​​​របស់កោះ​តៃ​វ៉ាន់​​បាន​បង្ហាញ​ផង​ដែរ​ថា​ ហាត់​ប្រាណ​ផ្តល់​ផល​ល្អ​ដល់​សុខ​ភាព​។ ការ​សិក្សា​អះ​អាង​ថា ហាត់​ប្រាណ​ត្រឹម​តែ​១៥​នាទី​ក្នុង​មួយ​ថ្ងៃ​អាចជួយ​បង្កើន​អាយុ​កាល​មធ្យម​ ដល់​៣ឆ្នាំ​ ​ព្រម​ទាំង​អាច​កាត់​បន្ថយ​អត្រា​ស្លាប់​ដល់​១៤​ភាគ​រយ​ ។
ក្រុម​អ្នក​ជំ​នាញ​របស់​ព្រឹតិ្តបត្រ​The Lancet​បាន​និយាយ​ថា​ នេះ​ជា​ការ​ធ្វើ​សកម្ម​ភាព​ដ៏​តិច​តួច​បំ​ផុត​ដែល​មនុស្ស​ពេញ​វ័យ​ម្នាក​់​ អាច​ធ្វើ​បាន​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ ។
ឯ​ការ​សិក្សា​ពី​លើក​មុន​ របស់​អង់​គ្លេស​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​អង្គុយ​នៅ​ស្ងៀម​មួយ​កន្លែង​មិន​ធ្វើ​អ្វី​សោះ​ក្រៅ​តែ​ពី​ញ៉ាំ​អា​ហារ​ ផ្សេងៗ​ឬក៏​មើល​ទូ​រទស្សន៍​៦ម៉ោង​ក្នុង​១ថ្ងៃ​ អាច​កាត់​បន្ថយ​អាយុ​កាល​មធ្យម​ដល់​ទៅ​៥ឆ្នាំ ។
សម្រាប់​ការ​ហាត់​ប្រាណ​១៥​នាទី​ក្នុង​មួយ​ថ្ងៃ​គឺ​វា ​ជា​ការ​ចាប់ផ្តើម​យ៉ាង​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ហាត់​ប្រាណ​តិច​តួច​ឬមិន​ បាន​ហាត់​ទាល់​តែ​សោះ​។ តាម​អ្នក​ជំ​នាញ​តៃ​វ៉ាន់​ដែល​បាន​ពិ​សោធ​​​លើ​មនុស្ស​ជាង​៤០ម៉ឺននាក់​ បង្ហាញ​ថា ហាត់​ប្រាណ​រយៈ​ពេល​១៥​នាទី​​​ក្នុង​១ថ្ងៃ​ឬ​៩០​នាទី​ក្នុង​១សប្តាហ៍​(​ជា​ ប្រភេទ​នៃការ​ហាត់​ប្រាណ​​មធ្យម​មាន​ដូចជា​ដើរញាប់ )​ជួយ​បង្កើន​អាយុ​កាល​មធ្យម​ដល់​ទៅ​៣ឆ្នាំ​។
ចំណែក​អ្នក​ជំនាញ​របស់​អង់​គ្លេស​បាន​និយាយ​ថា ការ​ធ្វើ​ឱ្យ​​រាង​កាយ​មាន​សកម្មភាព​គឺ​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ធំ​សម្បើម ​ហើយ​ថា​លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​វា​ធ្វើ​ឱ្យ​យើង​នឹក​ឃើញ​ដល់​លទ្ធផល​ នៃ​ការ​សិក្សា​លើក​មុន​ដែល​រក​ឃើញ​ថា សកម្មភាព​រាង​កាយ​ក្នុង​១ថ្ងៃៗ​ទោះ​តិច​ក្តី​ គឺ​តែង​តែ​ផ្តល់​ផល​ប្រយោជន៍​ដល់​សុខ​ភាព៕

Comments system

Disqus Shortname