ក្មេងតូចនិងក្មេងវ័យជំទង់ដែលធាត់ដុះពោះលើសទម្ងន់គឺ ប្រឈមនឹងការកើតជំងឺហឺតក្នុងអត្រាខ្ពស់ធៀបនឹងក្មេង មានទម្ងន់ធម្មតា |
ក្មេងតូចនិងក្មេងវ័យជំទង់ដែលធាត់ដុះពោះលើស
ទម្ងន់គឺប្រឈមនឹងការកើតជំងឺហឺតក្នុងអត្រាខ្ពស់ធៀបនឹង
ក្មេងមានទម្ងន់ធម្មតា។
នេះបើយោងតាមការរកឃើញរបស់ការសិក្សាថ្មីមួយរបស់សហរដ្ឋអា
មេរិក។
កម្លាំងនៃការជាប់ទងគ្នារវាងជំងឺហឺតនិងការធាត់លើសទម្ងន់គឺ
មានការផ្លាស់ប្តូរទៅតាមពូជអំបូរ និងជាតិសាសន៍។
ការជាប់ទាក់ទងខ្លាំងជាងគេបំផុតរវាងទំហំខ្លួននិងជំងឺហឺតមាន
ក្នុងយុវវ័យអំបូរអេស្ប៉ាញខណៈក្មេងស្បែកខ្មៅការជាប់ទងគ្នាមាន
តិចទួច។
អ្នកនិពន្ធអត្ថបទសិក្សា Mary Helen
Blackបាននិយាយថា៖«លទ្ធផលនៃការស្រាវជ្រាវនេះបានចូល
រួមចំណែក
ក្នុងនាមជាភស្តុតាងដែលថាពិតជាមានការជាប់ពាក់ព័ន្ធគ្នារវាង
ការធាត់លើសទម្ងន់និងជំងឺហឺតលើកុមារនិងក្មេងវ័យជំទង់។
លើសពីនេះវាបានបង្ហាញឱ្យយើងដឹងថា
ការពាក់ព័ន្ធរបស់វាក៏អាស្រ័យលើពូជអំបូរនិងជាតិសាសន៍ផងដែរជា
ពិសេសអំបូរអេស្ប៉ាញទទួលទំនាក់ទំនងខ្លាំងជាងគេ»។ការសិក្សាដែលត្រូវបានចុះផ្សាយនៅក្នុង ព្រឹត្តិប័ត្រ Obesityនេះបានធ្វើការសិក្សានិងពិសោធន៍លើក្មេងអាយុពី៦ទៅ១៩ ឆ្នាំប្រមាណជា ៦៨ម៉ឺន១ពាន់នាក់ ។ គួរកត់សម្គាល់ថា បណ្តាក្មេងដែលធាត់ដុះពោះលើសទម្ងន់ហើយកើតជំងឺហឺតរមែងទៅជួប វេជ្ជបណ្ឌិតជារឿយៗនិងមានពេលខ្លះត្រូវសម្រាកក្នុងបន្ទប់សង្គ្រោះ បន្ទាន់ទៀតផង។ ពួកគេទាំងនេះតែងតែប្រើថ្នាំនិងឧបករណ៍ជំនួយដង្ហើមជានិច្ច ៕