ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់មកពីបណ្តា ប្រទេសជាសមាជិក អាស៊ាន ដែលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច សន្តិសុខ និងទំនាក់ទំនងសង្គម វប្បធម៌ បានមកជួបប្រជុំគ្នា នៅរាជធានីភ្នំពេញ រយៈពេលបីថ្ងៃ ក្នុងគោលបំណង ដើម្បីរៀបចំ របៀបវីរៈ ឯកសារពាក់ព័ន្ធ ដើម្បីដំណើរការកិច្ចប្រជុំកំពូល អាស៊ានលើកទី២០ និងកិច្ចប្រជុំសំខាន់ ផ្សេងៗទៀត ដែលនឹងប្រារព្ធទៅ នៅថ្ងៃទី០៣ និងទី០៤ ខែមេសា ឆ្នាំ២០១២ ខាងមុខ ។
ថ្លែងសុន្ទរកថាស្វាគមន៍ បើកកិច្ចប្រជុំត្រៀម រដ្ឋលេខាធិការក្រសួង ការបរទេសកម្ពុជា លោកស្រី សឿង រដ្ឋចាវី បានមានប្រសាសន៍ថា ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន កម្ពុជានឹងប្រឹងប្រែងឲ្យអស់ ពីសមត្ថភាពក្នុងការពង្រឹង កិច្ចការរបស់អាស៊ាន ដូចជាកិច្ចប្រជុំធំៗ ដែលនឹងត្រូវធ្វើឡើងក្នុងឆ្នាំនេះ ឲ្យទទួលបានជោគជ័យជាផ្លែផ្កា ។
លោកស្រីត្រូវបាន សារព័ត៌មានចិនស៊ីនហួ ដកស្រង់សម្តីឲ្យដឹងថា “ ខ្ញុំមានជំនឿជឿជាក់ថា កិច្ចប្រជុំអាស៊ាន ឆ្នាំ២០១២ និងកិច្ចប្រជុំធំផ្សេងទៀត នឹងសំរេចនូវលទ្ធផល ជាដុំកំភួនជាច្រើន ដើម្បីឆ្ពោះទៅរកការបង្កើត សហគមន៍អាស៊ាន ក្នុងឆ្នាំ២០១៥ ខាងមុខ” ។
លោកស្រី ថ្លែងថា កម្ពុជានឹងបន្តការលើកទឹកចិត្ត និងការចូលរួមរបស់ អាស៊ានដើម្បីស្វែងរក កិច្ចការគាំទ្រ សំរាប់ដៃគូសហការ និងភាគីដើម្បីសំរេច នូវហេដ្ឋារចនាសម្ព័ន្ឋ ឆ្ពោះទៅរកការភ្ជាប់ ទំនាក់ទំនងអាស៊ីខាងកើត ។
យោងទៅតាមរបៀបវីរៈ កិច្ចប្រជុំ៣ថ្ងៃ ដើម្បីត្រៀមរៀបចំកិច្ច ប្រជុំអាស៊ាន និងកិច្ចប្រជុំធំផ្សេងទៀត មន្រ្តីជាន់ខ្ពស់អាស៊ាន នឹងធ្វើការពិភាក្សាឯកសារ ស្តីពីដំណើរការផ្នែក សេដ្ឋកិច្ច សន្តិសុខ និងទំនាក់ទំនងសង្គម វប្បធម៌ ដែលនឹងត្រូវដាក់ក្នុង របៀបវីរៈកិច្ចប្រជុំ នាខែមេសាខាងមុខនេះ ។
នៅក្នុងសហគមន៍ ផ្នែកសេដ្ឋកិច្ច ប្រទេសជាសមាជិកអាស៊ាន និងធ្វើបច្ចុប្បន្នភាព ដំណើរការនៅ ក្នុងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យធនធានមនុស្ស ដើម្បីឆ្ពោះទៅរកម៉ា ក្រូសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុ ឲ្យកាន់តែប្រសើរនៅ ក្នុងតំបន់ ក៏ដូចជាការពង្រឹងប្រព័ន្ធ ហិរញ្ញវត្ថុអាស៊ាន សំរាប់ប្រទេសនៅក្នុង តំបន់ដោយស្រូបយក ការវិនិយោគ ពលកម្មជំនាញ និងបញ្ហាផ្សេងទៀតនៅក្នុងឆ្នាំ២០១៥ ខាងមុខនេះ ។
សំរាប់ឯបញ្ហាសន្តិសុខវិញ មន្រ្តីជាន់ខ្ពស់ នឹងធ្វើការពិភាក្សាទៅលើកូដតំបន់ ដែលមានជម្លោះ នៅសមុទ្រចិនខាងត្បូង និងទិដ្ឋភាពប្រទេសថៃ និងការបង្កើត វិទ្យសា្ថនអាស៊ាន សំរាប់សន្តិសុខ និងកិច្ចព្រមព្រៀងតំបន់ គ្មានអាវុធនុយក្លេអ៊ែរ ផងដែរ ។
សូមបញ្ជាក់ថា សមាគមន៍ប្រជាជាតិ អាស៊ីអគ្នេយ៍ ហៅកាត់ថា អាស៊ាន មានប្រទេស ប្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ៕