សេចក្តីរាយការណ៍ ពីប្រទេសថៃ បានផ្សាយដំណឹង ដ៏គួរឲ្យមានការ ភ្ញាក់ផ្អើល ខាងលើនេះ បានឲ្យដឹងថា ប្រធានប្រព័ន្ធ ផ្សព្វផ្សាយ ដ៏ល្បីនៅប្រទេសថៃ អាយុ៦៤ឆ្នាំ រូបនេះ លោក ស៊ុនធិ លីមថងគុល ត្រូវបានតុលាការ រកឃើញថា លោកមានការបន្លំ ឯកសារ រឿង ប្រាក់ កម្ចីក្នុង មុខជំនួញ ដែលមានតម្លៃទឹក ប្រាក់ប្រមាណ ៣២ ពាន់លានដុល្លារ ស្មើនឹងជាង ១ពាន់លានបាត ដែលបានកើតឡើង កាលពីឆ្នាំ១៩៩៧។
តែទោះជាយ៉ាងណា ជនជាប់រូបនេះ មិនត្រូវបាន រស់នៅក្នុង ពន្ធនាគារនោះឡើយ ពោលលោកបាន បង់ប្រាក់ធានា ហើយរំពឹងថា និងដាក់ពាក្យ បណ្តឹងជំទាស់ ចំពោះសាលក្រមមួយនេះ។
សូមបញ្ជាក់ថា លោក ស៊ុនធិ លីមថងគុល គឺជាមេដឹកនាំ ដ៏មានឈ្មោះ ល្បីម្នាក់នៅក្នុង ប្រទេសថៃ ក្នុងការដឹកនាំ ក្រុមបាតុករអាវលឿង ប្រឆាំងនឹងការ ដឹកនាំអំណាច របស់ លោក អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ហើយឈានដល់ការធ្វើ រដ្ឋប្រហារ ទម្លាក់លោក យ៉ាងអយុត្តិធម៌ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦៕