ព្រះសង្ឃភូមាមួយអង្គ កំពុងនិមន្តឆ្លងស្ពាន «អ៊ូបេង»
ឬស្ពានឈើបេងដ៏ល្បីឈ្មោះតភ្ជាប់រវាងក្រុងអមរ៉ាពូរ៉ា
និងកោះតិះតេយ៉ាង ឆ្លងកាត់បឹងតុងថាម៉ាន់ មានប្រវែង១.៤៥០ម៉ែត្រ
។ ចាត់ទុកថា ជាស្ពានឈើបេងដ៏ចំណាស់ និងវែងបំផុតនៅលើពិភពលោក
រួមទាំងជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកដើរកម្សាន្ត
យ៉ាងច្រើនផងដែរ ៕