Sunday, February 19, 2012

«ហត្ថាវេទ» មជ្ឈ​មណ្ឌល​ម៉ាស្សា និង​ស្ប៉ា​ដ៏​ទំនើប

ភ្នំពេញៈ មជ្ឈ​មណ្ឌល​ម៉ាស្សា​ និង​ស្ប៉ា​បែប​ប្រពៃណី​ខ្មែរ អាស៊ី ឥណ្ឌា និង​បែប​អឺរ៉ុប ឈ្មោះ​ថា «ហត្ថា​វេទ» (Hattawet) ប្រកប​ដោយ​ផាសុកភាព និង​មាន​លក្ខណៈ​ខុស​ប្លែក​ពិសេស​ពី​កន្លែង​ដទៃ​របស់​សណ្ឋាគារ​ល្អ​ប្រណីត ​លំដាប់​ផ្កាយ​៥ សូហ្វីតែល​ភ្នំពេញ​ភោគាត្រា បាន​បើក​បម្រើ​ជូន​អតិថិជន​របស់​ខ្លួន​ហើយ បន្ទាប់​ពី​បញ្ចប់​ពិធី​សូត្រ​មន្ត​ និង​លើក​រាសី​ពី​សំណាក់​សម្តេច​សង្ឃ​រាជ ទេព វង្ស កាល​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១២​។
ជាមួយ​នឹង​ទីតាំង​ដ៏​ប្រណីត​ និង​មាន​ផាសុកភាព ហត្ថាវេទ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ កន្លែង
​ម៉ាស្សា​ដ៏​ល្បី​ល្បាញ​មួយ​ក្នុង​ប្រទេស​ថៃ នឹង​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​កន្លែង​មួយ​នេះ​នឹង​ចាប់​ផ្តើម​បញ្ចេញ​នូវ​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​ ខ្លួន​ដើម្បី​ឲ្យ​អតិថិជន​របស់​ខ្លួន​ដឹង​ថា ហត្ថា​វេទ ជា​កន្លែង​ម៉ាស្សា​ពិសេស​ប៉ុន​ណា​នៅ​ក្នុង​រាជ​ធានី​ដ៏​ស្រស់​បំព្រង​មួយ​ នេះ​។
អ្នក​ស្រី​ Sakuntala Karanon ប្រធាន​គ្រប់គ្រង​ផ្នែក​ស្ប៉ា​របស់​សណ្ឋាគារ​សូហ្វីតែល បាន​លើក​បង្ហាញ​ពី​លក្ខណ​ពិសេស​របស់​កន្លែង​ម៉ាស្សា និង​ស្ប៉ា​ថ្មី​របស់​ខ្លួន​ថា មជ្ឈ​មណ្ឌល​ម៉ាស្សា​សុខភាព ហត្ថាវេទ មាន​ផ្តល់​ជូន​បន្ទប់​ម៉ាស្សា​ចំនួន​២១​ក្នុង​នោះ ៤​បន្ទប់​សម្រាប់​ការ​ម៉ាស្សា​ប្រេង ដែល​មាន​គ្រែ​មួយ​ និង​គ្រែ​ពីរ។ ដោយ​ឡែក​១៧​បន្ទប់​ផ្សេង​ទៀត គឺ​ជា​ការ​ម៉ាស្សា​បែប​ថៃ​ដែល​មាន​បន្ទប់​គ្រែ​មួយ និង​បន្ទប់​ជា​ក្រុម​។
អ្នក​ស្រី​និយាយ​ថា៖ «​សម្រាប់​ការ​ម៉ាស្សា​នេះ យើង​ពិត​ជា​មាន​លក្ខណ​ពិសេស​ដោយ​យើង​បាន​ធ្វើ​រួម​បញ្ចូល​គ្នា​រវាង​គ្រឿង​ ផ្សំ​ និង​ថ្នាំ​ក្នុង​ស្រុក ជា​មួយ​នឹង​ផលិត​ផល​ពិសេស​បែប​ប្រពៃណី​ពី​បុរាណ​របស់​ពិភពលោក​តែ​ម្តង​»។
អ្នក​ស្រី​បញ្ជាក់​ថា លោក​អ្នក​អាច​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ទទួល​បាន​នូវ​អ្នក​ម៉ាស្សា​តាម ប្រភេទ​ដៃ​ស្រាល មធ្យម និង​ដៃ​ធ្ងន់ ជាមួយ​នឹង​អ្នក​ជំនាញ​ជាជនជាតិ​ខ្មែរ និង​បរទេស​។
អ្នក​ជំនាញ​ Sakuntala Karanon បាន​រៀបរាប់​ថា៖ «​យើង​មាន​វិធី​ម៉ាស្សា​ពី​ក្បាល​ដល់​បាត​ជើង ម្រាម​ជើង ដែល​ការ​ម៉ាស្សា​នេះ​ មាន​លក្ខណៈ​ពិសេស​អាច​ជួយ​ឲ្យ​មាន​កម្លាំង​។ ការ​ម៉ាស្សា​សម្រួល​ដល់​រាង​កាយ ការ​ម៉ាស្សា​សម្រួល​សាច់​ដុំ​ដែល​ឡើង​រឹង និង​ការ​សម្រួល​ឲ្យ​យើង​មាន​សកម្មភាព​រស់​រវើក និង​បង្កើត​កម្លាំង​រាងកាយ​»។
នៅ​ចុង​បញ្ចប់​នៃ​ការ​ម៉ាស្សា និង​ស្ប៉ា ហត្ថាវេទ នឹង​ផ្តល់​ជូន​ការ​ពិសារ​ភេសជ្ជៈ​យិន ស៊ិន ឬ​ក៏​តែ​ខៀវ​សម្រាប់​ជា​ការ​កម្ដៅ​រាងកាយ​ឲ្យ​មាន​ភាព​កក់​ក្តៅ​។
សម្រាប់​ព័ត៌​មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​ម៉ាស្សា​ និង​ស្ប៉ា​ដ៏​ពិសេស​នេះ លោក​អ្នក​អាច​ទាក់ទង​តាម​ទូរ​ស័ព្ទ ០២៣ ៩៨៧ ០៧៦ ឬ​អ៊ីមែល Hattawet@lyyon.com.kh ៕(PostKhmer)

Comments system

Disqus Shortname