បាត់ដំបង:
ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង
ប្រមាណជាង ៥០០នាក់ មកពីសាលាវិទ្យាល័យនានា ក្នុងខេត្តបាត់ដំបង
បានស្ម័គ្រចិត្តផ្ដល់ឈាម
ដើម្បីជួយសង្គ្រោះអ្នកជំងឺនៅក្នុងប្រទេសកម្ពុជា
ក្រោមជំនួយឧបត្ថមពីមូលនិធិក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់។
ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៩
ខែធ្នូ ឆ្នាំ២០១២ នៅសាលមហោស្រព នៃសាកលវិទ្យាល័យបាត់ដំបង
ក្រោមអធិបតីភាពលោក ជាម ច័ន្ទសោភ័ណ អភិបាលរង ខេត្តបាត់ដំបង
លោកវេជ្ជបណ្ឌិត វឿង ប៊ុនរ៉េត អនុប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង
លោកជុន ហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារក្រុមហ៊ុន NVC corporation,
Vital ព្រមទាំងសិស្សានុសិស្ស
និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង
ប្រមាណជាង៥០០នាក់ផងដែរ។
លោកស្រី សៀងឯម ទទឹម នាយិការង
សាកលវិទ្យាល័យបាត់ដំបង បានឲ្យដឹងថា សិស្សនុសិស្សប្រមាណជាង ៥០០នាក់
មកពីវិទ្យាល័យនានា ក្នុងខេត្តបាត់ដំបង បានស្ម័គ្របរិច្ចាគឈាម
ដើម្បីតម្រូវការជួយសង្គ្រោះដល់អ្នកជំងឺនានា
ដែលទទួលរងគ្រោះថ្នាក់ផ្សេងៗ និងគ្រោះថ្នាក់ដោយធម្មជាតិជាយថាហេតុ
នៅទូទាំងប្រទេសកម្ពុជា។
លោក ជុនហៀង ថាវសិទ្ធិ
ប្រធានផ្នែកទីផ្សារក្រុមហ៊ុនទឹកបរិសុទ្ធិ វីតាល់ បានលើកឡើងថា
ទឹកពិសារវីតាល់ បានចូលរួមកម្មវិធីផ្ដល់ឈាម របស់លោកលោកស្រី
និងប្អូនៗទាំងអស់។ ទឹកពិសារវីតាល់ បានបង្កើតឡើងតាំងពីថ្ងៃទី៧
ខែមករា ឆ្នាំ២០១០ ដោយស្នាដៃរបស់កូនខ្មែរយើងពិតៗ។
ដោយយោងទៅលើវប្បធម៌ចែករំលែក ស្រឡាញ់ជាតិ ជួយជនរួមជាតិកម្ពុជាយើង
ទឹកពិសារវីតាល់បានបង្កើតមូលនិធិរបស់ខ្លួន
ចាប់តាំងពីនៃថ្ងៃបង្កើតទឹកពិសារ វីតាល់ ដោយរំលែកថវិកា
ដែល
លក់ក្នុងមួយដប២៥រៀលនោះ សម្រាប់ការងារមនុស្សធម៌
និងសង្គមផ្សេងៗក្នុងនោះជួយឧបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា
កងទ័ពសមរភូមិមុខ កុមារកំព្រា
កុមារបាត់បង់កាយសម្បទាមន្ទីរពេទ្យគន្ធបុប្ផា
និងជួយផ្នែកព្រះពុទ្ធសាសនាផងដែរ។ ប៉ុន្តែដោយយល់ឃើញថា
តម្រូវការនៃការផ្ដល់ឈាននៅក្នុងប្រទេសកម្ពុជាមានកម្រិតខ្ពស់
ក្រុមហ៊ុនទឹកពិសារវីតាល់
បានផ្ដោតទៅលើការជួយឧបត្ថម្ភគាំទ្រសកម្មភាពបរិច្ចាគឈាមដោយ
ស្ម័គ្រចិត្ត និងបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម
យ៉ាងជិតស្និទ្ធិបំផុតអស់រយៈពេល៣ឆ្នាំមកហើយ។
ទោះបីយ៉ាងណាទឹក
ពិសារវីតាល់មិនបានបញ្ឈប់សកម្មភាពរបស់ខ្លួននេះទេ
គឺនៅតែបន្តសហការជួយឧបត្ថម្ភគាំទ្រ ដើម្បីចូលរួមបំផុស
និងសំដៅសម្រេចឲ្យបាននូវការផ្ដត់ផ្គង់ឈាម ឲ្យបានគ្រប់គ្រាន់
ដើម្បីជួយសង្គ្រោះអ្នកជំងឺនៅក្នុងប្រទេសកម្ពុជា
ដោយផ្អែកទៅលើការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត មិនគិតកម្រៃ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តបាត់ដំបង
និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង
បានមានប្រសាសន៍អំពាវនាវថា ពលរដ្ឋគ្រប់រូប
គឺមានសណ្ដានចិត្តចូលរួមបរិច្ចាគឈាម
ដើម្បីជួយសង្គ្រោះអ្នកជំងឺដែលជួបគ្រោះថ្នាក់ដោយធម្មជាតិ
ឬមានជំងឺចៃដន្យជាយថាហេតុ នៅក្នុងប្រទេសកម្ពុជា
យើងឲ្យបានច្រើនគ្នាទៅតាមការស្ម័គ្រចិត្ត។
ការផ្ដល់ឈាមវាមិនប៉ះពាល់ដល់សុខភាពបងប្អូនឡើយ។
នេះជាការចូលរួមចំណែកជួយសង្គ្រោះ និងស្រឡាញ់ជាតិខ្មែរដូចគ្នា។
លោកវេជ្ជបណ្ឌិត វឿង ប៊ុនរ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង
បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា១រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២
មជ្ឈមណ្ឌលផ្ដល់ឈាមខេត្តបាត់ដំបង បានធ្វើការងាររបស់ខ្លួន
ពីការស្ម័គ្ររបស់សិស្សានុសិស្ស
និស្សិតបរិច្ចាគឈាមបានចំនួន១០៨នាក់ហើយ។ ដោយសារពេលវេលាខ្លី
មជ្ឈមណ្ឌលផ្ដល់ឈាមខេត្តបាត់ដំបង និងចុះទៅតាមវិទ្យាល័យរៀងខ្លួន
ដើម្បីធ្វើការងារដែលយុវជនផ្ដល់ឈាម៕(cen)
Saturday, December 29, 2012
ផ្ទុះធុងហ្គាស បណ្តាលឲ្យមាន អគ្គិភ័យ ឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅក្រោយ សណ្ឋាគារ ស រងរបួស ១២នាក់
ភ្នំពេញ៖ អគ្គិភ័យមួយ បានឆាបឆេះ ផ្ទះប្រជាពលរដ្ឋ
កាលពីវេលាម៉ោង ១៖៥០នាទី រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅតាម
ផ្លូវហ្សាដឺហ្គោល សង្កាត់អូរឫស្សី ទី៤ ខណ្ឌ៧មករា ក្រោយសណ្ឋាគារ ស ពោលចំងាយ
ប្រហែល៣០០រយម៉ែត្រ ពីផ្សារធំថ្មី ដែលតាម សេចក្តីរាយការណ៍ ពីសមត្ថកិច្ចជា
ជំហានដំបូង បានឲ្យដឹងថា បណ្តាលមក ពីផ្ទុះធុងហ្គាស ។
សមត្ថកិច្ចបានបញ្ជាក់ នៅកន្លែង កើតហេតុថា មនុស្សចំនួន១២នាក់ រងរបួសក្នុងនោះរបួសធ្ងន់៥នាក់ ស្រី២ ប្រុស៣ តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ សមត្ថកិច្ច បានបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ យ៉ា ហ៊ួយ ជាប្រពន្ធ អាយុ៥២ឆ្នាំ ប្តីមានឈ្មោះ លី វ៉ាវិចិត្ត អាយុ៤០ឆ្នាំ និងកូនប្រុសមានឈ្មោះ ឈី ឈី អាយុ១១ឆ្នាំ ៕
យ៉ាងណាក៏ដោយ សមត្ថកិច្ច ពន្លត់អគ្គិភ័យ និងសមត្ថកិច្ច មូលដ្ឋាន បាននិងកំពុង ជួយអន្តរាគមន៍ ដោយមាន រថយន្តពន្លត់អគ្គិភ័យ និងរថយន្ត ជួយសង្គ្រោះបន្ទាន់។
សមត្ថកិច្ចបានស្តីបន្ទោស ចំពោះការគ្រប់គ្រង របស់អាជ្ញាធរ ខណ្ឌ៧មករា ចំពោះការបើក អាជីវកម្ម រកស៊ីលក់ហ្គាស ខណៈកាល ពីម្សិលមិញ ក៏មានករណី ផ្ទុះធុងហ្គាស ដែរ ដែលបណ្តាល ឲ្យមានមនុស្សរង របួសធ្ងន់ស្រាល នៅខាងត្បូងផ្សារអូរឫស្សី។
ដោយសារតែមាន ការជួយអន្តរាគមន៍ របស់សមត្ថកិច្ចពន្លត់អគ្គិភ័យ បានធ្វើឲ្យរលត់ ទៅវិញនៅវេលាម៉ោង ២៖៤០នាទីថ្ងៃដដែលនេះ។ មិនទាន់មានការបញ្ជាក់ពី សមត្ថកិច្ចស្តីពីទំហំនៃការខូចខាតនោះទេ៕

Friday, December 28, 2012
ក្រុមហ៊ុនកម្ពុជានិងចិនចុះហត្ថលេខាសាងសង់រោងចក្រចម្រាញ់ប្រេងកាតតម្លៃ២៣០០លានដុល្លារ
រោងចក្រចម្រាញ់ប្រេងកាតដែលមានទុន
វិនិយោគចំនួន ២៣០០ លានដុល្លារអាមេរិក
ត្រូវបានចុះហត្ថលេខាសាងសង់កាលពីព្រឹកថ្ងៃសុក្រទី២៨ខែធ្នូនេះ។
ក្រុមហ៊ុនកម្ពុជារបស់អ្នកឧកញ៉ា ស៊ី គង់ទ្រីវ
បានសហការជាមួយក្រុមហ៊ុនចិនដើម្បីបង្កើតរោងចក្រចម្រាញ់ប្រេងកាត
ដែលមានសមត្ថភាពផលិតប្រេងបាន ៥ លានតោនក្នុងមួយឆ្នាំ។ រោងចក្រនោះ នឹងបើកដំណើរការ នៅចុងឆ្នាំ២០១៥។
ពិធីចុះហត្ថលេខា នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកមិញ ធ្វើឡើងចំនួនពីរ។
ទី១-ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ ស្ដីពី ការសាងសង់
និងប្រតិបត្តិការរោងចក្រចម្រាញ់ប្រេងកាត
ដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី សុខ អាន
រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី
និងជាប្រធានអាជ្ញាធរជាតិប្រេងកាតកម្ពុជា ជាមួយនឹងលោកឧកញ៉ា ស៊ីវ
គង់ទ្រីវ ប្រធានក្រុមហ៊ុន Cambodian Petrochemical Co.Ltd.,។ចំណែកពិធីចុះហត្ថលេខាមួយទៀត លើកិច្ចសន្យា ស្តីពី វិស្វកម្ម ការផ្គត់ផ្គង់សម្ភារៈ និងការសាងសង់រោងចក្រចម្រាញ់ប្រេងកាត ដែលចុះហត្ថលេខាដោយប្រធានក្រុមហ៊ុន Cambodian Petrochemical Co.Ltd. ជាមួយក្រុមហ៊ុនចិន Sinomach China Perfect Machinery industry Corp. Ltd.,។
លោក Zhang Sugang នាយក ចាត់ការទូទៅក្រុមហ៊ុនចិន Sinomach China Perfect Machinery industry Corp. Ltd., បានលើកឡើងថា រោងចក្រចម្រាញ់ប្រេងកាតនោះ មានតម្លៃវិនិយោគចំនួន ២៣០០ លានដុល្លារអាមេរិក ដោយប្រើរយៈពេលសាងសង់ចំនួន ៣៦ ខែ ហើយនឹងដាក់ឲ្យប្រតិបត្តិការ នៅចុងឆ្នាំ២០១៥។
តាមតំណាងក្រុមហ៊ុន ក្នុង ១ឆ្នាំ រោងចក្រចម្រាញ់ប្រេងកាតនោះ អាចនឹងផលិតប្រេងបាន ៥ លានតោន ហើយនឹងផ្តល់ការងារដល់ពលរដ្ឋកម្ពុជា ៤.០០០ នាក់។ ចំណែកកាកសំណល់ពីការចម្រាញ់ប្រេងកាតនោះ ក៏នឹងត្រូវកែច្នៃ ជាផលិតផលប្រើប្រាស់ ដូចជា បំពង់ទីបទឹក និងជីកសិកកម្ម ជាដើម ដែលនឹងទទួលចំណូលប្រមាណ ១៥.០០០ លានដុល្លារ ក្នុងមួយឆ្នាំ។
ចំណែកលោក សុខ អាន បានលើកឡើងថា រោងចក្រចម្រាញ់ប្រេងកាត ដែលអាចនឹងផលិតប្រេងបាន ៥ លានតោន ក្នុងមួយឆ្នាំ នៅព្រំដែនខេត្តកំពត និងខេត្តព្រះសីហនុ នឹងអាចបម្រើឲ្យតម្រូវការប្រេងនៅកម្ពុជាដែលមានចំនួន១លានតោនក្នុង មួយឆ្នាំដោយលក់ក្នុងតម្លៃ សមរម្យ ហើយគុណភាពក៏ស្ថិតក្នុងស្តង់ដារប្រេងនៅអឺរ៉ុប ហើយនៅសល់ប៉ុន្មាន ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិន នឹងត្រូវនាំចេញទៅលក់នៅក្រៅប្រទេស។
លោកឧបនាយករដ្ឋមន្ត្រីសុខ អានសង្ឃឹមថា ការចុះហត្ថលេខាថ្ងៃនេះនឹងបញ្ជូនសញ្ញាវិជ្ជមានមួយដល់វិនិយោគិនទាំង ក្នុងនិងក្រៅប្រទេស ឱ្យចូលរួមវិនិយោគក្នុងវិស័យប្រេងដ៏មានសក្តា នុពលនេះ កាន់តែច្រើនឡើងថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់សុខមាលភាព និងវឌ្ឍនភាពសង្គម។
តាមតំណាងក្រុមហ៊ុន នៅឆ្នាំ១៩៦៨ កម្ពុជាធ្លាប់មានរោងចក្រចម្រាញ់ប្រេងកាតមួយ សាងសង់ឡើងដោយក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនបារាំង។ ប៉ុន្តែនៅឆ្នាំ១៩៧១ ត្រូវបានផ្អាកទៅវិញ ដោយសារសង្គ្រាម។
សូមរម្លឹកថា រោងចក្រចម្រាញ់ប្រេងកាតដែលបានចុះហត្ថលេខាព្រមព្រៀងបង្កើតនៅពេលនេះ ចំពេលដែលប្រេងកាតនៅបាតសមុទ្រកម្ពុជា ត្រូវបានក្រុមហ៊ុនរុករកប្រេងអាមេរិក Chevron បានសម្រេចពន្យារពេលទាញយកប្រេងដំបូងបង្អស់ នៅតំបន់ A កាលពីថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ ហើយកាលបរិច្ឆេទថ្មី នឹងត្រូវធ្វើឡើងនៅឆ្នាំ២០១៦៕(rfi)
លោក សុក សំអឿន និងលោក ប៊ន សំណាង ត្រូវជាប់គុក២០ឆ្នាំឡើងវិញ
សាលាឧទ្ធរណ៍ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២
បានប្រកាសសាលដីកាផ្ដន្ទាទោសជាថ្មីឲ្យលោក សុក សំអឿន និងលោក ប៊ន
សំណាង ឲ្យជាប់គុកម្នាក់ៗចំនួន ២០ឆ្នាំ
ក្រោមបទចោទថាបានបាញ់សម្លាប់ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា
វិជ្ជា ដោយចេតនា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤
កន្លងទៅនៅក្នុងទីក្រុងភ្នំពេញ។
បន្ថែមលើនេះទៀត សាលាឧទ្ធរណ៍បានបង្គាប់ឲ្យលោក សុក សំអឿន និងលោក ប៊ន សំណាង រួមគ្នាសងជំងឺចិត្តជូនលោក ជា មុន្នី ប្អូនប្រុសរបស់លោក ជា វិជ្ជា ចំនួន ៤០លានរៀល ស្មើនឹង ១ម៉ឺនដុល្លារអាមេរិក។
ចៅក្រមជម្រះក្តីលោក ជួន ស៊ុនឡេង បានប្រកាសសាលដីកាបញ្ជាឲ្យកម្លាំងនគរបាលចំនួនប្រមាណ ១០នាក់ចាប់គ្រៀកលោក សុក សំអឿន និងលោក ប៊ន សំណាង ទៅផ្ដិតមេដៃទទួលស្គាល់សាលដីកានេះ ហើយកម្លាំងនគរបាលបានចាប់ខ្លួនភ្លាមៗចូលក្នុងរថយន្ត ដើម្បីនាំទៅឃុំខ្លួននៅគុកព្រៃស។
មូលហេតុដែលនាំឲ្យមានការចាប់ខ្លួនជាថ្មីនេះ គឺចៅក្រមបានសម្អាងថា ទី១ ការសម្រេចផ្ដន្ទាទោសរបស់សាលាដំបូងក្រុងភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០០៥ កន្លងទៅចាត់ទុកជាបានការ។ ទី២ ការស៊ើបអង្កេតរបស់សមត្ថកិច្ចនគរបាលលើសំណុំរឿងឃាតកម្មនេះ គឺបានធ្វើឡើងដោយម៉ត់ចត់ និង ទី៣ គំនូសព្រាងជនសង្ស័យទាំងពីរនាក់កន្លងមក គឺមានគណៈកម្មការត្រួតពិនិត្យត្រឹមត្រូវ។
ជនជាប់ចោទលោក សុក សំអឿន អាយុ ៣២ឆ្នាំ និងលោក ប៊ន សំណាង អាយុ ២៤ឆ្នាំ បានស្រែកយំអង្វរសុំឲ្យព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ជួយដោះលែងឲ្យមានសេរីភាពវិញ៖ «ធ្វើបាបតទៀតហើយ។ យល់ទេថាវាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំមិនមែនជាឃាតករទេ។ សម្ដេចតា អង្គព្រះមហាក្សត្រ សម្ដេចតេជោ និងលោកជំទាវជួយដោះលែង កូនចៅមិនដឹងអីទេ»។
ភរិយារបស់លោក សុក សំអឿន អ្នកស្រី នាង ថេន អាយុ ៣០ឆ្នាំ ដែលកំពុងតែពរកូនស្រីអាយុ ២ឆ្នាំ បាននិយាយទាំងសម្រក់ទឹកភ្នែកប្រាប់អ្នកកាសែតថា អ្នកស្រីខកចិត្តយ៉ាងខ្លាំងចំពោះសាលដីកាយ៉ាងអយុត្តិធម៌នេះ៖ «ស្វាមី ខ្ញុំមនុស្សល្អ ស្លូតត្រង់ណាស់ រស់នៅជាមួយគ្នាមិនដែលធ្វើបាបប្រពន្ធ មិនដែលធ្វើបាបអ្នកជិតខាងទេ។ មនុស្សគាត់ស្លូតត្រង់ណាស់ សុំឲ្យព្រះមហាក្សត្រជួយប្ដីខ្ញុំ»។
ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ដែលបានតាមដានសំណុំរឿងនេះកន្លងមក បានមានប្រសាសន៍នៅសាលាឧទ្ធរណ៍ថា នេះជាសាលក្រមអាក្រក់មួយសម្រាប់លោក សុក សំអឿន និងលោក ប៊ន សំណាង៖ «សង្គម ស៊ីវិល យើងចាត់ទុកថាជនទាំងពីរនាក់នេះ គឺជាឃាតកសិប្បនិមិត្តដដែល ហើយជាអ្នកដែលមិនបានប្រព្រឹត្តទោសកំហុសដូចការចោទប្រកាន់ទេ។ នេះជាភាពអយុត្តិធម៌សម្រាប់លោក ជា វិជ្ជា និងក្រុមគ្រួសារនៅតែរកការពិត និងឃាតកពិតប្រាកដនៅតែមិនទាន់ឃើញ»។
ទាក់ទងនឹងបញ្ហានេះ មេធាវីរបស់លោក សុក សំអឿន លោក ជុំ សុវណ្ណលី បានមានប្រសាសន៍ថា លោកប្ដឹងសារទុក្ខទៅតុលាការកំពូលជាថ្មីឆាប់ៗនេះ ជំទាស់នឹងសាលដីកានេះ៖ «បាទ ប្ដឹង ២ចំណុចទាក់ទងដីកាសម្រេចឃុំ ហើយនិងសាលដីកាសាលាឧទ្ធរណ៍»។
លោក សុក សំអឿន និងលោក ប៊ន សំណាង ត្រូវបានសាលាដំបូងក្រុងភ្នំពេញ បានកាត់ទោសម្តងហើយកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០០៥ កន្លងទៅ ឲ្យជាប់គុកម្នាក់ៗ ២០ឆ្នាំ ក្រោមបទចោទថា បានបាញ់សម្លាប់លោក ជា វិជ្ជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ កន្លងទៅ នៅក្នុងទីក្រុងភ្នំពេញ។ ក្រោយមក សាលាឧទ្ធរណ៍ធ្លាប់បានតម្កល់សាលក្រមនេះថាជាបានការម្តងហើយ ក៏ប៉ុន្តែតុលាការកំពូលបានសម្រេចដោះលែងលោក សុក សំអឿន និងលោក ប៊ន សំណាង ឲ្យមានសេរីភាពនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ កន្លងទៅ។
នៅពេលនោះ តុលាការកំពូលក៏បានសម្រេចចាត់របៀបជាថ្មី ដើម្បីឲ្យសាលាឧទ្ធរណ៍ស៊ើបអង្កេតបន្ថែម ដោយសារតែការស៊ើបអង្កេតរបស់នគរបាលកន្លងមកនៅមានចន្លោះប្រហោង ច្រើន។
កន្លងមក សកម្មជនការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រាប់ទាំងព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានចាត់ទុកថា លោក សុក សំអឿន និងលោក ប៊ន សំណាង គឺជាឃាតកសិប្បនិម្មិត៕(RFA)

Thursday, December 27, 2012
សមត្ថកិច្ច មន្ទីរប្រឆាំង គ្រឿងញៀន ក្រសួងមហាផ្ទៃ ផ្ទុះអាវុធជាច្រើនគ្រាប់ ពេលចុះបង្ក្រាប គ្រឿងញៀន នៅទួលស្វាយព្រៃទី១
ភ្នំពេញៈ កម្លាំងនគរបាល របស់មន្ទីរប្រឆាំងគ្រឿងញៀន
ក្រសួងមហាផ្ទៃ ដោយមានការចូលរួម ពីកម្លាំង ការិយាល័យប្រឆាំងការ ជួញដូរ
គ្រឿងញៀន រាជធានីភ្នំពេញ និងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ជាច្រើន នាក់
នៅវេលាម៉ោងប្រហែល ១និង៤០នាទី រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២នេះ បានឡោមព័ទ្ធ
ដើម្បីបង្ក្រាបករណី គ្រឿងញៀន ហើយបានផ្ទុះ អាវុធជាច្រើនគ្រាប់ នៅតាមផ្លូវ
៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនល្មើសចំនួន៤នាក់ ត្រូវចាប់ខ្លួន ហើយវត្ថុតាងមួយ ចំនួន ទៀត ត្រូវបានរឹបអូស ក្នុងនោះកាំភ្លើងខ្លី និងរថយន្តម៉ាក Hammer ពាក់ស្លាកលេខ ខ.ម ហើយជនល្មើសម្នាក់ បានរងរបួសត្រូវជើងផងដែរ ខណៈស្រ្តីម្នាក់ទៀត បានបែកចិញ្ចើម និងហើមភ្នែកខាងស្តាំ។
ជាមួយគ្នានេះ នៅកន្លែងកើតហេតុ គេសង្កេតឃើញមានវត្តមាន របស់ប្រធានសាលាដំបូងរាជធានីភ្នំពេញ ជីវ កេង ព្រះរាជអាជ្ញារង និងអាជ្ញាធរខណ្ឌ ចំការមន ជាច្រើននាក់។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិនេះ សមត្ថកិច្ចបានចាប់ខ្លួនមន្រ្តីយោធា ក្លែងក្លាយ ពាក់ផ្កាយបី ហើយសមត្ថកិច្ចអះអាងថា មានឈ្មោះ កែវ សារឿន រួមទាំងបក្ខពួកចំនួន៣នាក់ ផ្សេងទៀតក្នុងនោះមានស្រីម្នាក់។
សមត្ថកិច្ចបានបន្តថា ក្នុងការចុះបង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយធំខាងលើនេះ សមត្ថកិច្ច បានធ្វើការរឹបអូស ហេរ៉ូអ៊ីនជាង១០ដុំផងដែរ និងអាវុធខ្លី អមដោយគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផងដែរ។
នៅវេលាម៉ោងប្រមាណជា ៤ និង៣នាទីរសៀលថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចបានបន្តចុះ ទៅឆេកឆេរ លំនៅឋានមួយកន្លែងទៀត ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២២២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយសង្ស័យជាប់ពាក់ព័ន្ធ និងករណីជួញដូរគ្រឿងញៀន ក្រោយពីចុះទៅឆែកឆេរ នៅទីតាំងជិតហាងម្លប់ស្វាយ៩៩។
នៅល្ងាចថ្ងៃដដែល កម្លាំងសមត្ថកិច្ច បានបន្តទៅចុះឆែកឆេរ នៅទីតាំងមួយកន្លែងទៀត ស្ថិតនៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ និងរឹបអូស បានវត្ថុតាងមួយចំនួន ។ ហើយបន្ទាប់មក កម្លាំងសមត្ថកិច្ច បានបន្តទៅឆែកឆេរ នៅទីតាំងមួយទៀត ស្ថិតនៅខាងក្រោយវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយរឹបអូសកំាភ្លើងខ្លីមួយដើម និងឃាត់ខ្លួនមន្រ្តីយោធាម្នាក់ ពាក់ស័ក្តិ៣។
សមត្ថកិច្ចបានបន្តថា លុះនៅវេលាម៉ោង ៦៖៥៨ល្ងាចថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ច បានមកឆែកឆេរ នៅទីតាំងទីមួយវិញ ក្នុងសង្កាត់ទូលស្វាយព្រៃទី១ ខណ្ឌចំការមន ដោយរឹបអូសថ្នាំញៀន ចំនួន១២ដុំ និងកាំភ្លើងខ្លីមួយដើម អមដោយគ្រាប់កាំភ្លើងជាច្រើនគ្រាប់។
ចំពោះប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ខាងលើនេះ គឺសមត្ថកិច្ចចុះទៅ ឆែកឆេរ ចំនួន៤ទីតាំង ពោលក្នុងទឹកដីខណ្ឌចំការមន១ ខណ្ឌទួលគោក១និងខណ្ឌមានជ័យចំនួន២ទីតាំង។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់ បានបញ្ជាក់ឲ្យលំអិតពីអត្តសញ្ញាណ ជនសង្ស័យ និងចំនួន វត្ថុតាងដែលត្រូវ រឹបអូសនៅឡើយទេ ៕(dapnews)

Friday, December 21, 2012
តើលោកអ្នកចង់បាន VISA CARD ដែលមានទឹកប្រាក់ រួចជាស្រេច ដោយពុំចាំបាច់ ទៅកាន់ធនាគារ និង បំពេញបែបបទ ដែរឬទេ ?
ដើម្បីផ្តល់ភាពងាយស្រួល និង មិនមានភាពស្មុកសា្មញ ក្នុងការបងើ្តត VISA
CARD សម្រាប់ទិញទំនិញឬ ទាញយកនូវកម្មវិធី និង GAME នានាតាមប្រពន័្ធ
អ៊ិនធើរណេតក្រុមហ៊ុន iCase Advanced Technology Group យើងខ្ញុំបានសហការ
ជាមួយធនាគារ ពាណិជ្ជកម្មក្រៅ ប្រទេសនៃកម្ពុជា ដែលហៅកាត់ថា (FTB)
បានផ្តល់ជូននូវ VISA មួយប្រភេទ ដែលឲ្យឈ្មោះថា វីសាកាស់កាត ( VISA CASH CARD
) ។
សម្រាប់ វីសាកាស់កាត ( VISA CASH CARD ) គឺលោកអ្នកគ្រាន់ជាវ VISA ជាកញ្ចប់ ដែលមានលក់នៅហាង iCase Advanced Technology ពេលនោះលោកអ្នកនឹង ទទួលបាន វីសា ( VISA ) ដែលមានលុយជាស្រេច ដោយពុំចាំបាច់ បំពេញបែបបទ ឬឯកសារនានា នៅធនាគារឡើយ លើសពីនេះក្រោយពីការ ទទទួលបានវីសា ( VISA ) លោក អ្នកអាចប្រើប្រាស់បានភា្លមៗ សម្រាប់ទិញ ឬទាញយកកម្មវិធីផ្សេងៗ តាមប្រពន័្ធអ៊ិនធើ ណេតបានយ៉ាងងាយស្រួល ហើយទទួលបាន ផលប្រយោជន៍ជាច្រើន សម្រាប់លោកអ្នក ដែលបានជ្រើសរើស យកវីសាកាស់កាត ( VISA CASH CARD ) ពីធនាគារ FTB ។
ប្រសិនបើលោកអ្នក ចង់ដឹងព័ត៌មានលម្អិត សូមមកកាន់ ហាង iCase Advanced Technology ដែលមានទីតាំង នៅផ្ទះលេខ ៤៧៩-៤៨១ ផ្លូវលេខ ២៥០ សង្កាត់ បឹងព្រលឹត ខណ្ឌ ៧មករា រាជធានី ភ្នំពេញ ឬ ក៏អាចទំនាក់ទំនង តាមទូរស័ព្ទលេខ ០១២ ៨៣ ៩៣ ១០ - ០៧០ ៨៨៨៨ ៨៦ ៕

ជនជាតិម៉ាយ៉ាន ថា ២១-១២-១២ មិនមែនជា ថ្ងៃពិភពលោក ត្រូវរលាយទេ
មិកស៊ីកូ៖ យោងតាមព័ត៌មានពីទូរទស្សន៍ CNN
បានចេញផ្សាយនៅថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១២ នេះថា មានមនុស្សមួយចំនួន
បានជឿថា ថ្ងៃនេះនឹងមិនមាននរណាម្នាក់ អាចរស់នៅលើផែនដីនេះទៀតទេ ដោយសារតែពួកគេ
បានជឿជាក់ថា ថ្ងៃទី២១ ខែ១២ ឆ្នាំ២០១២ ជា ថ្ងៃរលាយនៃពិភពលោក
តាមប្រតិទិនរបស់ជនជាតិម៉ាយ៉ាន ដែលជាជនដើមរស់នៅតំបន់ អាមេរិកកណ្តាលនោះ។
ប្រការខាងលើនេះ ត្រូវបានជនជាតិម៉ាយ៉ាន អះអាងពួកគេមិនបាន ដឹងអំពីបញ្ហានេះទេ
ព្រោះវាគ្រាន់តែជាការចាប់ផ្តើម សករាជថ្មីរបស់ពួកគេប៉ុណ្ណោះ។
ជនជាតិម៉ាយ៉ាន ដែលរស់នៅតំបន់ មឺរីដា នៃប្រទេសមិកស៊ីកូ ដែលមានការយល់ដឹងពី វប្បធម៌របស់ខ្លួននោះបានអះអាងថា បើតាមប្រតិទិនដែលបន្សល់ទុក ដោយបុព្វបុរសរបស់ពួកគេ គឺ ថ្ងៃទី២១ ខែ១២ ឆ្នាំ២០១២ នេះ គ្រាន់តែជាការរំដោះចេញពី ដំណាក់កាលនៃសករាជមួយ ទៅសករាជមួយទៀតតែប៉ុណ្ណោះ ប៉ុន្តែពួកគេមិនបានបញ្ជាក់ថា មនុស្សគ្រប់គ្នានឹងត្រូវ ស្លាប់នោះទេ។
ជាងចម្លាក់ឈើម្នាក់ឈ្មោះ សាន់តូស អេស្ទេបាន រស់នៅភូមិ យ៉ាហ្ស៊ូណា ដែលមានប្រជាជន ជាជនជាតិម៉ាយ៉ានរស់នៅជាង ៧០០នាក់ និង ត្រូវជាទីក្រុងបុរាណដែលមាន អាយុកាលតាំងពី ២០០០ឆ្នាំមុនគ្រិស្តសករាជនោះ បានអះអាងថា “នេះជាសករាជថ្មី។ យើងសប្បាយចិត្ត ណាស់ដែលមើលឃើញ នូវការបញ្ចប់របស់វា។ មនុស្សជាច្រើនបាននិយាយថា វាជាថ្ងៃអវសាននៃពិភពលោក ប៉ុន្តែយើងមិនបានជឿលើវានោះទេ។”
បុរសខាងលើបានបង្ហាញ ពីអារម្មណ៍របស់លោក ថានេះជាឱកាសដ៏សំខាន់មួយ ដែលលោកកំពុងទន្ទឹងរង់ចាំ សម្រាប់ជីវិតថ្មីមួយ ហើយលោក មិនបានភ័យខ្លាចនោះទេ។
គួរបញ្ជាក់ផងដែរ ថា ថ្ងៃទី២១ ខែ១២ ឆ្នាំ២០១២ បានក្លាយជាភ័យខ្លាច និង មន្ទិលសម្រាប់មនុស្សមួយចំនួន ដោយសារតែមានការបកស្រាយ ខុសពីប្រតិទិនរបស់ជនជាតិម៉ាយ៉ាន ជាពិសេសដោយមាន ខ្សែរភាពយន្តអន្តរជាតិមួយចំនួន បានថតនិងបង្ហាញពីវិនាសកម្មដ៏ធំធេង នៃភពផែនដីក្នុងថ្ងៃនេះ៕

Subscribe to:
Posts (Atom)