ខណៈសល់ពេល៦ខែទៀតដល់ការបោះឆ្នោត
ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៥ឧសភា លោកបារ៉ាក់ អូបាម៉ា
បានចូលរួមក្នុងមិទ្ទីងឃោសនាបោះឆ្នោតជាផ្លូវការទាំងឡាយដោយ
ក្នុងឱកាសនោះលោកលើកឡើងជា
ពិសេសពីចំណុចខ្សោយទាំងឡាយរបស់គូប្រជែងនៃគណបក្សសាធារណរដ្ឋលោកមីត
រ៉ូមនី
ខណៈព័ត៌មាននានាពីសេដ្ឋកិច្ចពុំសូវល្អដូចការសង្ឃឹមទុក។
អមដោយភរិយាដែលមានប្រជាប្រិយភាពបំផុតលោកស្រីមីសែល អូបាម៉ា
ប្រធានាធិបតីអាមេរិកបានខិតខំលើកឡើងពីបញ្ហាកងទ័ពដែល
អាចឱ្យលោកជាប់ឆ្នោតចូលសេតវិមានក្នុងការបោះឆ្នោត
កាលពីឆ្នាំ២០០៨ ។
ក្នុងអង្គមិទ្ទីងមួយ នៅក្រុង COLOMBUS
រដ្ឋអូហៃយ៉ូ ប្រធានាធិបតីថ្លែងទៅកាន់មហាជនថា
លោករ៉ូមនី នឹងជាប្រធានាធិបតីមានគំនិតអាក្រក់
នានាដូចជាកាត់បន្ថយពន្ធដា សម្រាប់ពួកអ្នកមាន
និងការចំណាយក្នុងកម្មវិធីសង្គម ជាដើម ។
អាស្រ័យហេតុនេះបានជាខ្ញុំសម្រេចឈរឈ្មោះជាបេក្ខជនសម្រាប់
អាណត្តិទី២ ជាប្រធានាធិបតីសហរដ្ឋអាមេរិក ។
លោកអូបាម៉ាបន្តទៀតថា
លោកចូលកាន់តំណែងពីឆ្នាំ២០០៩មក
ក្នុងពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតពុំធ្លាប់អាច
ចាប់តាំងពីឆ្នាំ១៩៣០មក ។ លោកទទួលស្គាល់ថា
ពេលវេលានៅតឹងតែងបន្តទៀតសម្រាប់ពលរដ្ឋអាមេរិក ជាច្រើននាក់ ។
យើងពុំបានបោះបង់ចោលពួកគេឡើយ ។
វិបត្តិនេះនៅអូសបន្លាយពេលជាច្រើនឆ្នាំទៀតហើយសេដ្ឋកិច្ចនៅ
ជួបការលំបាក
រួចប្រការនេះចាំបាច់ត្រូវមានការខិតខំប្រឹងប្រែងជួយទ្រទ្រង់
ដើម្បីឱ្យអាមេរិកអាចងើបឡើងវិញទាំងស្រុង ។
បន្ទាប់មកលោកអូបាម៉ា
បានវាយប្រហារលើលោករ៉ូមនី
ដែលក្នុងឱកាសនៃមិទ្ទីងឃោសនាកាលពីខែសីហានិយាយថា
សហគ្រាសក៏ជាមនុស្សដែរ ។ លោកអូបាម៉ាមានប្រសាសន៍ថា
សហគ្រាសគឺសហគ្រាស ពុំមែនជាមនុស្សឡើយ ហើយមនុស្សគឺមនុស្ស៕