ខេត្តពោធិ៍សាត់ ៖
បុរសពីរនាក់ស្រវឹងជោកជិះម៉ូតូឌុបគ្នាទៅបុកក្របីកំពុងដើរឆ្លង
ថ្នល់ បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥
ត្រង់ចំណុចភូមិខ្សាច់ល្អិត ឃុំអន្សារចំបក់ ស្រុកក្រគរ
កាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី៥ ឧសភា ២០១២ ។
ប៉ូលិសឱ្យដឹងថា ជនរងគ្រោះ១-ឈ្មោះហេត ប៊ុនធឿន
ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកបើកម៉ូតូ (ស្លាប់) និង២-ឈ្មោះយី ចាន់ណា
ភេទប្រុស អាយុ២៥ឆ្នាំ របួសធ្ងន់
ទាំងពីរនាក់រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។