ភ្នំពេញៈ បច្ចុប្បន្នមានរថយន្តតាក់ស៊ីតែ ១៤០គ្រឿងប៉ុណ្ណោះ
ដែលបើកបរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ
ដើម្បីបម្រើភ្ញៀវមកពីគ្រប់ទីកន្លែង ដែលកំពុងមានកំណើនជាលំដាប់។
ថ្វីបើយ៉ាងនេះក្តី គិតត្រឹមចុងខែមិថុនា ក្រុមហ៊ុនតាក់ស៊ីធំពីរនៅកម្ពុជានឹងបង្កើនចំនួនរថយន្តតាក់ស៊ី ទាំងពណ៌ស ទាំងលឿង ឲ្យបានជាង ២០០គ្រឿង សម្រាប់រត់ទៅមកតាមដងវិថីធំៗ នៅក្នុងរាជធានីភ្នំពេញ ដែលចរន្តនេះបានច្រានចោលទំនៀមទម្លាប់ដ៏យូរលុងរបស់កម្ពុជា ទាក់ទងនឹងមធ្យោបាយធ្វើដំណើរ ដូចជា រ៉ឺម៉កកង់បី ម៉ូតូឌុប និងស៊ីក្លូជាដើម។ ចំនួនរថយន្តតាក់ស៊ី អាចនឹងកើនឡើងទ្វេដងក្នុងរយៈពេលបីឆ្នាំ។
កាលពីម្សិលមិញ លោក គង់ សារ៉ាត អ្នកគ្រប់គ្រងប្រចាំក្រុមហ៊ុន Choice Meter Taxi បានឲ្យដឹងថា៖ «យើងនឹងជំរុញមិនឲ្យមានរ៉ឺម៉កកង់បីរត់នៅក្នុងក្រុងទៀតឡើយ»។ លោកបន្ថែមទៀតថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត អាជីវកម្ម និងការវិនិយោគ នឹងបន្តកើនឡើងនៅទីនេះ។ នេះជាការល្អសម្រាប់ការបើកអាជីវកម្មតាក់ស៊ី។ ពាណិជ្ជករ ចូលចិត្តជិះរថយន្តតាក់ស៊ី»។ លោក គង់ សារ៉េត ឲ្យដឹងថា Choice ដែលជាក្រុមហ៊ុនកូរ៉េ មានរថយន្ត៧០គ្រឿង។ ក្រុមហ៊ុនមានគម្រោងបន្ថែមរថយន្តតាក់ស៊ីប្រហែល៣០ភាគរយនៅខែ ក្រោយ ហើយនឹងបង្កើនដល់២០០គ្រឿង នៅត្រឹមឆ្នាំ២០១៥។
កាលពី៤ឆ្នាំមុន ភ្ញៀវមកដល់កម្ពុជា បានជួលរថយន្តឯកជន ឬប្រើមធ្យោបាយធ្វើដំណើរផ្សេងៗទៀត។ Global Meter Taxi បើកអាជីវកម្ម កាលពីឆ្នាំ២០០៨ ហើយ មួយឆ្នាំក្រោយមក Choice ក៏បានបើកនៅកម្ពុជាដែរ។
លោក Andre Lim អគ្គនាយក និងជាអ្នកគ្រប់គ្រងទូទៅរបស់ Global ដែលជាក្រុមហ៊ុនចិន បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក នៅខែនេះនឹងបន្ថែមរថយន្ត ២៨គ្រឿងបន្ថែមទៀត ក្រៅពីរថយន្តចាស់ ៧២គ្រឿង។
នៅក្នុងរយៈពេល២ឆ្នាំខាងមុខទៀត លោកសង្ឃឹមថានឹងបន្ថែម១៧គ្រឿងទៀត។
លោកបានឲ្យដឹងថា ម៉ូតូ និងតុកតុក កាន់តែមិនអាចប្រកួតប្រជែងបាន បើប្រៀបធៀបនឹងរថយន្តតាក់ស៊ី។
លោក Andre Lim បានលើកឡើងថា៖ «ពេលនេះ តម្លៃរ៉ឺម៉ក មិនថោកទេ។ ដូច្នេះពេលអនាគត វានឹងពិបាកសម្រាប់ពួកគេ ក្នុងការស្វែងរកអតិថិជន។ មនុស្សកាន់តែច្រើននឹងជិះតាក់ស៊ី»។
លោក ផូ សំណាង អាយុ ២៧ឆ្នាំឲ្យដឹងថា ក្នុងរយៈពេល ២ឆ្នាំ ដែលលោកបានធ្វើជាអ្នកបើកបរតាក់ស៊ី អតិថិជន មានចាប់ពីអាជីវករ រហូតដល់ប្រជាជនកម្ពុជា ដែលមានជាមធ្យម ធ្វើដំណើរទៅមកព្រលានយន្តហោះ។
លោកលើកឡើងថា៖ «ប្រជាជនគិតថា ថ្លៃតាក់ស៊ី មានតម្លៃខ្ពស់ ប៉ុន្តែការពិតគឺថ្លៃប្រហាក់ប្រហែលនឹងតុកតុកដែរ»។
តម្លៃរបស់ Global ចាប់ផ្តើមពី ១ដុល្លារ ហើយបន្ទាប់ពី១គីឡូម៉ែត្រទៅនឹងកិតត្រឹមតែ ០,៦៩ដុល្លារ។ ការជិះតុកតុកថ្លៃដល់ ២ដុល្លារ ទោះបីជាមិនមានស្តង់ដារវាស់វែងចម្ងាយត្រឹមត្រូវក៏ដោយ។
អ្នកបើកតុកតុក នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ បានបង្ហាញទស្សនវិស័យមិនច្បាស់លាស់ទាក់ទងនឹងអនាគតរបស់ពួក គេក្នុងការរត់រ៉ឺម៉កកង់បីនេះទេ។ កំណើនរថយន្តតាក់ស៊ី បានប៉ះពាល់ចំណូលអ្នករត់រ៉ឺម៉កកង់បី ពិសេសក្នុងអំឡុងរដូវក្តៅ ដែលមានសីតុណ្ហភាពកើនឡើងដល់៣៥អង្សា ដូចកាលពីថ្ងៃម្សិលមិញ។
លោក ផាក ផានិត អាយុ ៣១ឆ្នាំ ជាអ្នករត់រ៉ឺម៉កកង់បី ដែលបានចតនៅក្បែរកាស៊ីណូណាហ្គា កាលពីម្សិលមិញ បានឲ្យដឹងថា៖ «ពេលនេះ ជារដូវក្តៅខ្លាំង ហើយប្រជាជនបានប្តូរមកជិះតាក់ស៊ី ដែលមានម៉ាស៊ីនត្រជាក់»។
លោកបន្តថា អ្នកបើករ៉ឺម៉កកង់បី មានការព្រួយបារម្ភជាខ្លាំង។
លោកលើកឡើងថា ថ្លៃសាំង នៅតែបន្តឡើងថ្លៃ រហូតធ្វើឲ្យគាត់ បង្ខំចិត្តដំឡើងថ្លៃ ហើយលោកបានឮពាក្យចចាមអារ៉ាមថា រដ្ឋាភិបាល មានគម្រោងមិនឲ្យមានរ៉ឺម៉កនៅតាមដងផ្លូវចង្អៀត»។
លោក យិត ប៊ុណ្ណា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងនាមជាបុគ្គលផ្ទាល់ខ្លួនថា ការព្រួយបារម្ភអំពីសុវត្ថិភាព និងបរិស្ថាន ជំរុញឲ្យមានការប្រើប្រាស់រថយន្តតាក់ស៊ីកាន់តែច្រើនឡើង។
លោកបានបន្តទៀតថា៖ «ខ្ញុំជឿជាក់ថា តាក់ស៊ី និងរថយន្តក្រុង នឹងជំនួសឲ្យរ៉ឺម៉កកង់បី។ ទីក្រុងភ្នំពេញ មិនមានប្រព័ន្ធធ្វើដំណើរជាសាធារណៈឡើយ»៕ CS