Sunday, May 6, 2012

គន្លឹះ​​ថែ​រក្សា​​​ធ្មេញ​ជាមួយ​ផ្លែ​ស្រ្ដូប៊ើរី​​

វិធីងាយ​ៗ​ក្នុង​ការ​សម្អាត​ធ្មេញ​របស់​អ្នក​ជាមួយ​នឹង​ផ្លែ​ស្រ្ដូប៊ើរី ដោយ​ចាប់​ផ្ដើម​ពី​ការ​ពុះ​ច្រៀក​ផ្លែ​ស្រ្ដូប៊ើរី​ជា​២​ចំណែក​ រួច​យក​បន្ទះ​របស់​វា​មក​ដុស​លើ​ធ្មេញ និង​តាម​អញ្ចាញ​ដែល​មាន​កាក​សំណល់​ និង​មេរោគ​រុំ​ជុំ​ជិត​។ វិធីសាស្រ្ដ​ដ៏​សាមញ្ញ​នេះ អាច​ជួយ​កម្ចាត់​ក្រមរ​ និង​សម្អាត​ធ្មេញ​ឲ្យ​ស្អាត​ និង​ជួយ​ព្យាបាល​អញ្ចាញ​ធ្មេញ​របស់​អ្នក​មិន​ឲ្យ​ស្រៀវ​ស្រាញ​ជាដើម។ ​មួយ​វិញ​ទៀត ក្រៅពី​យក​បន្ទះ​ផ្លែ​ស្រ្ដូប៊ើរី​មក​ដុស​ធ្មេញ​ អ្នក​ក៏​អាច​យក​ទឹក​ផ្លែ​ស្រ្ដូប៊ើរី​បៀម និង​ខ្ពុរ​ក្នុង​មាត់​រយៈ​ពេល​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​រំលាយ​ក្រមរ​ធ្មេញ​ឲ្យ​អស់​។ បន្ទាប់​មក អ្នក​ត្រូវ​ខ្ពុរ​ទឹក​ក្ដៅ​ឧណ្ហៗ​ដើម្បី​សម្អាត​មាត់​ធ្មេញ​ដែល​អាច​ឲ្យ អ្នក​បង្ហាញ​ស្នាម​ញញឹម​គួរ​ជាទី​ស្រឡាញ់​៕

Comments system

Disqus Shortname