លោក ហង្ស វ៉ាន់ចន អធិការរងនគរបាលក្រុង កំពង់ចាម បានមានប្រសាសន៍ឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា នារីរងគ្រោះមានឈ្មោះ ស្រី នាង អាយុ២១ ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកត្បូង ឃុំព្រែកត្បូង ស្រុកគៀនស្វាយ ខេត្តកណ្តាល ប៉ុន្តែបច្ចុប្បន្ននារីរងគ្រោះមករកស៊ីផ្លូវភេទនៅភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុងកំពង់ចាម។
លោកអធិការរងបានឲ្យដឹងទៀតថា ព័ត៌មានឃាតកម្មខាងលើសមត្ថកិច្ច បានដឹងនៅវេលាម៉ោង១២ថ្ងៃ ត្រង់ ថ្ងៃទី៤ នេះ ។ លោកបានបន្តទៀតថា
តាមការត្រួតពិនិត្យសាកសពឃើញថា នារីរងគ្រោះត្រូវជន ដៃដល់ បានវាយនៅក្នុងបន្ទប់ដេករួច ទើបអូសចូលទៅក្នុងបន្ទប់ទឹករឹតកសម្លាប់ជាក្រោយ ហើយអ្នក ទាំងពីរនោះ អាចមិនទាន់បានរួមរក្សជាមួយគ្នាទេ ព្រោះឃើញស្រោមអនាម័យនៅមិនទាន់មានប្រើ ប្រាស់ ហើយលើខ្លួនសាកសពមានស្នាមជាំជាច្រើនកន្លែង ជាពិសេសលើរង្វង់មុខរបស់នាងតែម្តង។
លោកអធិការរងបានបន្តទៀតថា សាកសពនារីរងគ្រោះក្រោយពេលត្រួតពិនិត្យ សមត្ថកិច្ចបានយកទៅ រក្សាទុកនៅវត្តបឹងកុករង់ចាំសាច់ញាតិមកទទួល ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខ ឃាតក ដើម្បីចាប់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕