Friday, March 2, 2012

ប្តី​​​​បែក​ប្រអប់​​ជើង​ប្រពន្ធ​​រង​រប្ួស​ដោយ​សារ​ជិះ​ម៉ូតូ​​បញ្ច្រាស​ទិស​គ្នា​​ត្រូវ​គេ​បុក​

  ប្ដី​ប្រ​ព​ន្ធ​២​នាក់​ជិះ​ម៉ូតូ​ប​ញ្ច្រា​សទិស​ត្រូវ​បាន​គេ​បុក​ចំ​ជើង​ ប្ដី បណ្ដាល​ឱ្យ​បែក​​ប្រអប់ជើង​ឆ្វេង រីឯ​ប្រព​ន្ធរង​របួស​ស្រាល កាលពី​វេលា​​ម៉ោង​៩​និង​១៥​នា​ទី​យប់​ថ្ងៃ​ទី​១ មីនា​ ២០១២ ​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤​ ក្នុងភូមិ​ត្រ​ពាំង​ឈូក សង្កាត់​ទឹកថ្លា
ខណ្ឌ​សែន​សុខ ។ តាម​ការ​ឱ្យ​ដឹង​ពី​យុវជន​ជិះ​ម៉ូតូ​ស្មាស់​ពណ៌​ខ្មៅ​ ថា មុន​ពេល​កើត​ហេតុ​ខ្លួន​ជិះ​ម៉ូតូ​តាម​បណ្តោ​យ​ផ្លូវ​២០០៤​ ពី​លិចទៅ​កើត ខណៈមក​ដល់​ចំណុ​ច​កើតហេតុ​​បាន​គេច​ជា​មួយ​​​នឹង​ម៉ូតូ​​១​គ្រឿង​ដែល​បើក​ ស្រប​ទិស​គ្នា ស្រាប់​តែ​​ទៅ​បុក​ម៉ូតូ​ឌ្រីម​​សេ១២៥ ​ពណ៌​ខ្មៅ​ ដែល​ជិះ​ប​ញ្ច្រា​សទិស​២​នាក់​ប្ដី​ប្រ​ព​ន្ធ​ពី​កើត​ទៅ​លិច បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​ប្រាវ​ទាំងអស់​គ្នា ប៉ុន្ដែ​២​នាក់​ប្ដី​ប្រ​ព​ន្ឋ​ត្រូវ​បាន​ម៉ូតូ​ដួល​សង្កត់​លើ​។​ ក្រោយ​ពី​គ្រោះថ្នាក់​ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រ​ព​ ន្ធត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​ទៅ​សង្គ្រោះ​ ​ចំណែកឯ​យុវជន​បើកបរ​ម៉ូតូ​ស្មាស់​គ្រាន់តែ​រង​របួស​រលាត់ដៃ​ជើង​តិចតួច​ ប៉ុណ្ណោះ​៕

Comments system

Disqus Shortname