Saturday, March 3, 2012

មុខសញ្ញា ខាងកាច់សោរម៉ូតូ និងដើរផឹកស៊ីម៉ាង ត្រូវ អ.ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួន បញ្ចូនទៅតុលាការ


មុខសញ្ញាខាងកាច់សោរម៉ូតូ និង ដើរផឹកស៊ីម៉ាងចំនួនបីនាក់ ត្រូវអាវុធហត្ថ (អ.ហ) ក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ចូនទៅតុលាការ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១២ ។

www.dap-news.comលោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់ ដែលកម្លាំងរបស់លោកឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ យុន ធួន ហៅកាណូន ភេទប្រុស
អាយុ២៣ឆ្នាំ ទី២-ឈ្មោះ យ៉ន់ ស្រស់ ភេទប្រុស អាយុ២៤ឆ្នាំ និងទី៣-ឈ្មោះ ផល បូរិន្ទ ភេទ ប្រុស អាយុ១៦ ឆ្នាំ បច្ចប្បន្នពួកគេរស់នៅជាយដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកមេបញ្ជាការបានបន្តថា មុនពេលឃាត់ខ្លួនកាលពីយប់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង១១យប់ ជនសង្ស័យទាំងបី និងបក្ខពួក បាននាំគ្នាទៅផឹកស៊ី និងច្រៀងខារ៉ាអូខេ នៅចំណុចអាគារថ្មី រួចពួកគេមានចេតនាមិនឲ្យប្រាក់ ដល់ម្ចាស់ហាង ក្រោយពេលពួកគេផឹកស្រវឹង ភ្លាមនោះក៏ត្រូវបានម្ចាស់ ហាងប្តឹងសមត្ថកិច្ច អ.ហ ឲ្យជួយអន្តរាគមន៍ ទើបឈានដល់ការចាប់ខ្លួន យកមកសួរនាំតែម្តង។
លោក ហម ម៉ុត បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចសួរនាំពួក គេទាំងបីបានសារភាពថា ពិតជាបានប្រព្រឹត្តយ៉ាងដូច្នោះមែន។ ក្រៅពីនេះបន្ទាប់ពីសួរដេញដោល អស់ជាច្រើនម៉ោង ក៏បែកធ្លាយរឿងពួកគេ ធ្លាប់កាច់សោរលួចម៉ូតូរបស់ប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែតម្នាក់ឈ្មោះ កង ភិរម្យ ហៅវង្ស ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅម្តុំវិហារចាម ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ម្ចាស់មូតូម៉ាក ហុងដាឌ្រីម ស៊េរី ឆ្នាំ២០០៧ ពណ៌ខ្មៅមួយគ្រឿង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង៧និង៣០នាទីយប់ ។
គួរបញ្ជាក់ថា ជនរងគ្រោះម្ចាស់ម៉ូតូ ដែលមានឈ្មោះដូចខាងលើ ក្រោយពេលបាត់ម៉ូតូភ្លាមៗ ក៏ធ្លាប់បានមកដាក់ពាក្យបណ្តឹងនៅ អ.ហ ក្រុងប៉ោយប៉ែត ឲ្យជួយអន្តរាគមន៍ផងដែរ។ ក្រោយសួរនាំ ជនសង្ស័យទាំងបី ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅទីបញ្ជាការដ្ឋាន អ.ហ ខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមច្បាប់ ៕(dapnews)
www.dap-news.com

Comments system

Disqus Shortname