ក្រោយពេលសាលាឧទ្ធរណ៍ បានបើកសវនាការ ជំនុំជម្រះរឿងក្តី កាលពីរសៀលថ្ងៃទី១
ខែមីនា ឈានចូលដល់ រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១២ ដោយបានសួរដេញ
ដោលគូភាគីក្នុងរឿងក្តីនេះ ហើយលេចចេញ នូវករណីមួយថា ទឹកប្រាក់របស់លោកឧកញ៉ា
កុក អាន ពុំមានបាត់បង់សូម្បីតែមួយដុល្លារទេ ដែលជា
ហេតុថា ក្រុមគ្រួសារលោក ហេង ឈាង និងលោកស្រី ទេព កូលាប សាស្ត្រាចារ្យ និស្សិត បុគ្គលិក នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ និងសាធារណៈជនទាំងអស់ សំដែងក្តីសង្ឈឹមថា សាលាឧទ្ធរណ៍នឹងសម្រេច លើកលែងការចោទប្រកាន់ និងអាចជាផ្លូវទៅដោះលែងឱ្យលោក ហេង ឈាង និងលោកស្រី ទេព កូលាប មានសេរីភាពឡើងវិញ នៅពេលប្រកាសសាលដីកា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ខាងមុខនេះ។
មេធាវីលោក ហេង ឈាង និង លោកស្រី ទេព កូឡាប បានសំណូមពរ សុំឱ្យសាលាឧទ្ឋរណ៍លើកលែងការចោទប្រកាន់លោក ហេង ឈាង និងលោកស្រី ទេព កូលាប ជាផ្លូវការ និងដោះលែងឱ្យមានសេរីភាពវិញ ដើម្បីបានទៅជួបជុំគ្រួសារដោយយោងតាម ការសួរដេញដោល របស់សាលាឧទ្ទរណ៌ ដែលលេចចេញនូវភស្តុតាងថ្មីៗថា មិនមានបាត់បង់ប្រាក់សូម្បីតែមួយដុល្លារ ។
ចំណែករបាយការណ៍របស់លោក កាក់ កី សវនករឯករាជ្យ ក៏ពុំបានបញ្ជាក់អំពីការបាត់បង់ដែរ គ្រាន់តែបញ្ជាក់ពីបញ្ជីចំណាយតែប៉ុណ្ណោះ ស្របនឹងក្រុមប្រឹក្សាជាតិគណនេយ្យបានច្រាន ចោលនូវរបាយការណ៍របស់លោក កាក់ កី ដោយអះអាងថា របាយការណ៍នេះ មិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ។ ពោលគឺជាលទ្ធផល ដែលបង្ហាញ មួយចំហៀងតែប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១២ លោកហេង ឈាង បានចេញលិខិតជម្រាបសាធារណៈជនទាំងអស់មេត្តាជ្រាបថា រឿងក្តីដែលលោកឧកញ៉ា កុក អាន ចោទប្រកាន់ថា ខ្ញុំបាទ និងភរិយាលួចកិបកេងប្រាក់របស់គាត់ជាង ៥៨ លានដុល្លារនោះ បានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ មានមតិជាច្រើន លើសលប់វាយតម្លៃទៅតាមភាពប្រាកដនិយម សម្អាងលើឯកសារជាក់ស្តែងស្របតាម នីតិវិធីច្បាប់។
និស្សិតបុគ្គលិក និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ជាង៤ពាន់នាក់ បាន ផ្តិតមេដៃនិង អមដោយលិខិតជាផ្លូវការមួយច្បាប់ ជូនសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ មេត្តាជួយធ្វើអន្តរាគមន៍ផ្តល់យុត្តិធម៌ចំពោះលោកស្រីទេព កុលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងលោកហេង ឈាង ជាស្វាមីបាននៅក្រៅឃុំ ពាក់ព័ន្ធនឹងរឿងអយុត្តិធម៌នេះ ។ បុគ្គលិក និងនិស្សិត ប្រមាណជាង ៤ពាន់នាក់ ក្រោយពីបានតាមដានពិនិត្យ និងបានយល់ឃើញយ៉ាងច្បាស់ថា របាយការណ៍លោក កាក់ កី ដែលជាក្រុមហ៊ុនសវនកម្ម គឺពិតជាមិនត្រឹមត្រូវ សូម្បីក្រសួងយុត្តិយធម៌ក៏ទទួលស្គាល់ថា មិនត្រឹមត្រូវដែរ ដែលកន្លងមក តុលាការយករបាយការណ៍តែមួយចំហៀងរបស់លោកកាក់ កី មកធ្វើជាសក្ខីភាពកាត់ទោសលោក ហេង ឈាង និង លោកស្រីទេព កុលាប និងត្រូវបានមហាជន និងអ្នកច្បាប់ស្រែកថា អយុត្តិធម៌ ។(dapnews)