Saturday, March 3, 2012

ជិះម៉ូតូធុនធំប្រភេទ ទំនើបបើកលឿន ទៅបុករថយន្ដ កូរ៉េបណ្ដាល ឱ្យឆេះម៉ូតូ របួសទាំងម្ចាស់

Photo by DAP-NEWS
គ្រោះថ្នាក់ចរាចរ មួយបានកើត ឡើង ដែលបង្កឡើងដោយម៉ូតូធុនធំទំនើប ដែលសាក្សីខ្លះនិយាយថា តម្លៃជាង១ម៉ឺន ដុល្លារឯណោះ បាន ជិះទៅបុករថយន្ដកូរ៉េ ១តោនកន្លះ មួយគ្រឿង កាលពីវេលាម៉ោង ៨និង៤៥នាទីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១២ នៅតាមបណ្ដោយ ផ្លូវលេខ៣៥៥ ស្ថិត ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានពីសាក្សីបានឃើញហេតុ ការណ៍និយាយថា មុនពេលកើតហេតុគេ
ម៉ូតូធុនធំស៊េរីទំនើប ពណ៌ក្រហម មួយគ្រឿង បើកបរតាមបណ្ដោយ ផ្លូវលេខ៣៥៥ពីជើងទៅត្បូង ក្នុងល្បឿនលឿន ។ ខណៈនោះក៏វាក់ជាមួយ និងរថយន្តកូរ៉េមួយតោនកន្លះមួយគ្រឿង ដែលបើកបរបញ្ច្រាស ទិសគ្នានោះបុកចំពីមុខរថយន្ដ ធ្វើឱ្យឆេះម៉ូតូ និងម្ចាស់ម៉ូតូតែម្តង  ។
ប្រភពបានបន្ដថា ភ្លាមៗនោះក៏មានអ្នក ជិតខាងបានជួយអន្ដរាគមន៍ពន្លត់ និងហៅ រថយន្ដសង្គ្រោះបន្ទាន់ដឹកជនរង គ្រោះ តែម្ដង។
បច្ចុប្បន្នទាំងម៉ូតូនិងរថយន្ដ ត្រូវបាន នគរបាល ចរាចរណ៍ជើងគោក នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សា ទុក ដើម្បីរង់ចាំឱ្យភាគី ទាំងពីរចូលខ្លួនធ្វើការ ដោះស្រាយគ្នាពេលក្រោយ៕(dapnews)
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname