គ្រូបង្រៀនជាង ១០០នាក់ បង្រៀននៅវិទ្យាល័យបឹងត្របែក
បានស្នើឲ្យថ្នាក់ដឹកនាំក្រសួងអប់រំបំភ្លឺលើករណីដែលក្រសួងផ្ដល់
ដីបរិវេណវិទ្យាល័យនេះទៅឲ្យស្ថាប័នផ្សេង។
លោកគ្រូអ្នកគ្រូចំនួន ១២៩នាក់ បង្រៀននៅវិទ្យាល័យបឹងត្របែក បានផ្ដិតស្នាមមេដាយលើញត្តិផ្ញើជូនប្រមុខដឹកនាំរដ្ឋាភិបាល ឲ្យ
ជួយអន្តរាគមន៍ចំពោះផែនការផ្ដល់ដីទីធ្លាវិទ្យាល័យបឹងត្របែក ទៅឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា និងគណៈវិស្វករកម្ពុជា សង់អាគារការិយាល័យ។
ញត្តិរបស់ក្រុមគ្រូបង្រៀននោះ ធ្វើឡើងតាមរយៈសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២។ ខ្លឹមសារក្នុងញត្តិនោះ ក្រុមគ្រូបង្រៀនបានស្នើឲ្យលោក ហ៊ុន សែន ជួយពិនិត្យចំពោះសកម្មភាពផ្តល់ដីបរិវេណវិទ្យាល័យបឹងត្របែក របស់មន្ត្រីក្រសួងអប់រំ ទៅឲ្យស្ថាប័នផ្សេងសង់អាគារធ្វើការ។
លោក ហែម អឿន ជាគ្រូបង្រៀន និងជាអ្នកនាំពាក្យឲ្យលោកគ្រូអ្នកគ្រូនៅវិទ្យាល័យបឹងត្របែក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ លោកបានឲ្យដឹងថា គ្រូបង្រៀនជាង ១០០នាក់ ចង់ឲ្យលោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឆ្លើយបំភ្លឺលើករណីផ្ដល់ដីបរិវេណសាលា ទៅស្ថាប័នផ្សេង នាពេលកន្លងមក និងពេលថ្មីៗនេះ ឲ្យគ្រូបង្រៀនបានដឹង។
តំណាងគ្រូបង្រៀនរូបនេះបានថ្លែងថា ដីទីធ្លាវិទ្យាល័យបឹងត្របែកកន្លងមក ត្រូវបានដោះដូរទៅឲ្យស្ថាប័ននេះ ឬស្ថាប័ននោះជាបន្តបន្ទាប់ ប៉ុន្តែសំណងដែលទទួលបានពីការដោះដូរដីបរិវេណសាលា មិនលេចចេញជារូបរាងនោះទេ។
បន្ថែមលើនេះ លោក សុខ សារីន ជាគ្រូបង្រៀននៅវិទ្យាល័យបឹងត្របែក។ លោកបានសំណូមពរទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយទប់ស្កាត់សកម្មភាពផ្ដល់ដីទីធ្លាសាលាវិទ្យាល័យបឹងត្របែកឲ្យ បានគងវង់ ទុកជូនសិស្សជំនាន់ក្រោយបន្តការសិក្សា មានទីធ្លាធំទូលាយ។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២ លោកគ្រូ-អ្នកគ្រូ នៅវិទ្យាល័យបឹងត្របែក បានប្រមូលផ្ដុំគ្នាប្រឆាំងទៅនឹងចំណាត់ការរបស់ក្រសួងអប់រំ ដែលផ្ដល់ដីទីធ្លាវិទ្យាល័យបឹងត្របែកមួយផ្នែក ជូនមជ្ឈមណ្ឌលឯកសារកម្ពុជា និងផ្ដល់អាគារមួយកន្លែងទៅឲ្យគណៈវិស្វករកម្ពុជា ជាថ្នូរទទួលបានអាគារថ្មី ១ខ្នង។
លោក ហែម អឿន បានឲ្យដឹងទៀតថា កន្លងមកមានករណីផ្ដល់ដីសាលាវិទ្យាល័យបឹងត្របែកមួយផ្នែកទៅឲ្យ សកលវិទ្យាល័យច្បាប់ ជាថ្នូរទទួលបានសំណងផ្សេងៗ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានលទ្ធផលពីសំណងនោះទេ។
លោកព្រួយបារម្ភថា ទីធ្លាវិទ្យាល័យបឹងត្របែកនឹងរួមតូចចង្អៀតទៅថ្ងៃអនាគត ព្រោះថា កន្លងមកនេះ ដីចំហៀងខាងត្បូងនៃវិទ្យាល័យនេះ ត្រូវបានមន្ទីរអប់រំរាជធានីភ្នំពេញកាត់យកមួយចម្រៀក និងចំហៀងខាងជើង ក៏ត្រូវបានសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចកាត់យកចំនួន ១០ម៉ែត្រថែមទៀត។
ទាក់ទងបញ្ហានេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជា ថ្លែងថា គ្មានហេតុផលណាមួយដែលក្រសួងអប់រំកាត់ច្រៀកដីក្នុងបរិវេណ វិទ្យាល័យបឹងត្របែកឲ្យរួមតូចចង្អៀតនោះទេ ផ្ទុយទៅវិញ គួរតែរក្សាផ្ទៃដី និងទីធ្លាសាលាឱ្យបានធំទូលាយ ពីព្រោះអត្រាសិស្សានុសិស្សបានកើនចំនួនរាល់ឆ្នាំ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងលោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីបំភ្លឺជុំវិញករណីនេះបានទេ នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១២ នៅក្នុងពិធីសម្ពោធអាគារថ្មីនៃក្រសួងដែនដីនគរោបនីយកម្ម និងសំណង់ លោកថ្លែងទៅកាន់មន្ត្រីក្រោមឱវាទរបស់លោកឲ្យបញ្ឈប់សកម្មភាពដោះ ដូរអាគាររបស់រដ្ឋតទៅទៀត។
ព្រមគ្នានេះដែរ លោកបានព្រមានដកតួនាទីថ្នាក់ដឹកនាំក្នុងក្រសួងស្ថាប័នមួយចំនួន ដែលមិនអនុវត្តតាមសេចក្ដីណែនាំរបស់លោក។
យ៉ាងណាក៏ដោយ លោកគ្រូអ្នកគ្រូជាង ១០០នាក់ បង្រៀននៅវិទ្យាល័យបឹងត្របែក មានជំនឿថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្ដល់ដំណោះស្រាយតាមការទាមទាររបស់ពួកគាត់ ចង់ឲ្យរក្សាទុកដីទីធ្លាសាលាវិទ្យាល័យបឹងត្របែកមិនឲ្យបាត់បង់ ទុកជូនសិស្សជំនាន់ក្រោយបន្តការសិក្សាជាមិនខាន៕(rfa)