អ្នកវិទ្យាសាស្ត្របាននិយាយថា
ប្រភេទគ្រឿងផ្សំនៅក្នុងសម្លការីអាចជួយព្យាបាលដោយប្រ
សិទ្ធភាពនូវជំងឺបាត់ការចងចាំ ឬភ្លេចភ្លាំង(Alzheimer's
disease)។ ជំងឺAlzheimer's
diseaseជាប់ទាក់ទងទៅនឹងការបង្កើតជាដុំពកប្រូតេអ៊ីននៅក្នុង
ខួរក្បាល
ដែលមានឈ្មោះថា amyloid
plaquesបំផ្លាញខ្សែកោសិកាខួរក្បាល។
មើមរមៀតគឺជាគ្រឿងផ្សំមួយមុខរបស់សម្លការីដែលមានលទ្ធភាពប្រ
ឆាំងនឹងជំងឺនេះបាន។ ថ្វិដ្បិតតែវាមិនអាចរំលាយamyloid
plaquesបានក៏ដោយ
ប៉ុន្តែវាអាចជួយពន្លឿនការបង្កើតកោសិកាសរសៃប្រសាទដោយកាត់បន្ថយ
ចំនួនទម្រង់ម៉ូលេគុលហៅថា oligomers។
សាស្ត្រាចារ្យ Per
Hammarstromរបស់សាកលវិទ្យាល័យ Linkoping
Universityនៅក្នុងប្រទេសស៊ីយអែតបាននិយាយថា៖«លទ្ធផលនេះបង្ហាញ
ឱ្យយើងជឿថា
វាគឺជាម៉ូលេគុលoligomersដែលធ្វើឱ្យគ្រោះថ្នាក់បំផុតដល់កោសិកា
សរសៃប្រសាទ»។
ដោយឡែកការស្រាវជ្រាវមួយផ្សេងទៀតកាលពីឆ្នាំ២០១១បានបង្ហាញថា
ទទួលទានសម្លការីអាចជួយកាត់បន្ថយការឈឺចាប់សន្លាក់កែងដៃ
ព្រមទាំងការឈឺចាប់តាមសរសៃពួរ។
រមៀតដែលជាគ្រឿងផ្សំសំខាន់នៅក្នុងសម្លការីជាពិសេសការីរបស់
ឥណ្ឌាមានសមត្ថភាពទប់ស្កាត់ការរលាកសន្លាក់នានា ។
រមៀតគឺជាសារធាតុដ៏សំខាន់ដែលអ្នកស្រាវជ្រាវ
រកឃើញថា អាចទប់ទល់នឹងការរលាកបាន។ លោកវេជ្ជបណ្ឌិតអាលី
ម៉ូបាសេរី មកពីសាកលវិទ្យាល័យ University’s School of Veterinary
Medicine&
Scienceបាននិយាយថា៖«លទ្ធផលនៃការស្រាវជ្រាវរបស់យើងគឺមិនមែនចង់
បង្ហាញថា
សម្លការីដែលមានគ្រឿងផ្សំសំខាន់ពីរមៀតគឺជាថ្នាំព្យាបាលការ
រលាកគ្រប់ប្រភេទនោះទេ ។
ផ្ទុយទៅវិញវាគ្រាន់តែជាការនាំផ្លូវសម្រាប់អ្នកវិទ្យាសាស្ត្រ
ក្នុងការរាវរកការព្យាបាលប្រភេទជំងឺសន្លាក់តាមរយៈចំណីអាហារ
ប៉ុណ្ណោះ»។
លោកបន្តថា៖«ការស្រាវជ្រាវបន្ថែមទៀតលើអត្ថប្រយោជន៍នៃមើមរមៀត
នឹងត្រូវធ្វើជាបន្តនៅថ្ងៃអនាគត »។
ការសិក្សាពីលើកមុនៗ ក៏បានរកឃើញផងដែរថា
រមៀតមានអត្ថប្រយោជន៍ជួយព្យាបាលជំងឺមហារីកបាន ។
លទ្ធផលនៃការសិក្សាកាលពីឆ្នាំ២០១១នោះត្រូវបានគេបោះពុម្ភផ្សាយ
នៅក្នុងព្រឹត្តិប័ត្រ Journal of Biological Chemistry
ខណៈលទ្ធផលលើកនេះត្រូវបានចុះផ្សាយក្នុងព្រឹត្តិប័ត្រ PLoS One ៕