Saturday, December 29, 2012

ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ស្ម័គ្រចិត្តផ្ដល់ឈាម ជួយសង្គ្រោះអ្នកជំងឺ

បាត់ដំបង: ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តបាត់ដំបង ប្រមាណ​ជាង ៥០០​នាក់ មកពី​សាលា​វិទ្យាល័យ​នានា ក្នុង​ខេត្តបាត់ដំបង បាន​ស្ម័គ្រចិត្ត​ផ្ដល់​ឈាម ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​ជំនួយ​ឧបត្ថម​ពី​មូលនិធិ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ វី​តា​ល់​។​
​    ​
​ ពិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នេះ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១២ នៅ​សាល​មហោស្រព នៃ​សាកលវិទ្យាល័យ​បាត់ដំបង ក្រោម​អធិបតីភាព​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលរង ខេត្តបាត់ដំបង លោក​វេជ្ជបណ្ឌិត វឿ​ង ប៊ុន​រ៉េត អនុប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបាត់ដំបង លោក​ជុន ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន NVC corporation, Vital ព្រមទាំង​សិស្សានុសិស្ស និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង ប្រមាណ​ជាង​៥០០​នាក់​ផងដែរ​។​

​លោកស្រី សៀង​ឯម ទទឹម នាយិកា​រង សាកលវិទ្យាល័យ​បាត់ដំបង បាន​ឲ្យ​ដឹងថា សិស្ស​នុ​សិស្ស​ប្រមាណ​ជាង ៥០០​នាក់ មកពី​វិទ្យាល័យ​នានា ក្នុង​ខេត្តបាត់ដំបង បាន​ស្ម័គ្រ​បរិច្ចាគ​ឈាម ដើម្បី​តម្រូវការ​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​នានា ដែល​ទទួលរង​គ្រោះថ្នាក់​ផ្សេងៗ និង​គ្រោះថ្នាក់​ដោយ​ធម្មជាតិ​ជាយថាហេតុ នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ទឹក​បរិសុទ្ធិ វី​តា​ល់ បាន​លើកឡើងថា ទឹក​ពិសារ​វី​តា​ល់ បាន​ចូលរួម​កម្មវិធី​ផ្ដល់​ឈាម របស់លោក​លោកស្រី និង​ប្អូនៗ​ទាំងអស់​។ ទឹក​ពិសារ​វី​តា​ល់ បាន​បង្កើតឡើង​តាំងពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១០ ដោយ​ស្នាដៃ​របស់​កូន​ខ្មែរ​យើង​ពិតៗ​។ ដោយ​យោងទៅលើ​វប្បធម៌​ចែករំលែក ស្រឡាញ់​ជាតិ ជួយ​ជនរួមជាតិ​កម្ពុជា​យើង ទឹក​ពិសារ​វី​តា​ល់​បាន​បង្កើត​មូលនិធិ​របស់ខ្លួន ចាប់តាំងពី​នៃ​ថ្ងៃ​បង្កើត​ទឹក​ពិសារ វី​តា​ល់ ដោយ​រំលែក​ថវិកា​
​ដែល​ លក់​ក្នុង​មួយ​ដប​២៥​រៀល​នោះ សម្រាប់​ការងារ​មនុស្សធម៌ និង​សង្គម​ផ្សេងៗ​ក្នុងនោះ​ជួយឧបត្ថម្ភ​ចំពោះ​កាកបាទក្រហមកម្ពុជា កងទ័ព​សមរភូមិ​មុខ កុមារកំព្រា កុមារ​បាត់បង់​កាយសម្បទា​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ជួយ​ផ្នែក​ព្រះពុទ្ធសាសនា​ផងដែរ​។ ប៉ុន្តែ​ដោយ​យល់ឃើញថា តម្រូវការ​នៃ​ការផ្ដល់​ឈាន​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​កម្រិត​ខ្ពស់ ក្រុមហ៊ុន​ទឹក​ពិសារ​វី​តា​ល់ បាន​ផ្ដោតទៅលើ​ការជួយឧបត្ថម្ភ​គាំទ្រ​សកម្មភាព​បរិច្ចាគ​ឈាម​ដោយ​ ស្ម័គ្រចិត្ត និង​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម យ៉ាង​ជិត​ស្និ​ទ្ធិ​បំផុត​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​។
​ទោះបីយ៉ាងណា​ទឹក ​ពិសារ​វី​តា​ល់​មិនបាន​បញ្ឈប់​សកម្មភាព​របស់ខ្លួន​នេះ​ទេ គឺ​នៅតែ​បន្ត​សហការ​ជួយឧបត្ថម្ភ​គាំទ្រ ដើម្បី​ចូលរួម​បំផុស និង​សំដៅ​សម្រេច​ឲ្យ​បាន​នូវ​ការ​ផ្ដ​ត់​ផ្គង់​ឈាម ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្អែកទៅលើ​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត មិន​គិត​កម្រៃ​។​

​ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលរង​ខេត្តបាត់ដំបង និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​អំពាវនាវ​ថា ពលរដ្ឋ​គ្រប់រូប គឺមាន​សណ្ដាន​ចិត្ត​ចូលរួម​បរិច្ចាគ​ឈាម ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​ដែល​ជួប​គ្រោះថ្នាក់​ដោយ​ធម្មជាតិ ឬ​មាន​ជំងឺ​ចៃដន្យ​ជាយថាហេតុ នៅក្នុង​ប្រទេស​កម្ពុជា យើង​ឲ្យ​បាន​ច្រើន​គ្នា​ទៅតាម​ការស្ម័គ្រចិត្ត​។ ការផ្ដល់​ឈាម​វា​មិន​ប៉ះពាល់​ដល់​សុខភាព​បងប្អូន​ឡើយ​។ នេះ​ជាការ​ចូលរួមចំណែក​ជួយសង្គ្រោះ និង​ស្រឡាញ់​ជាតិខ្មែរ​ដូចគ្នា​។​

​ លោក​វេជ្ជបណ្ឌិត វឿ​ង ប៊ុន​រ៉េត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​ជា​១​រសៀល ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១២  មជ្ឈមណ្ឌល​ផ្ដល់​ឈាម​ខេត្តបាត់ដំបង បានធ្វើ​ការងារ​របស់​ខ្លួន ពី​ការ​ស្ម័គ្រ​របស់​សិស្សានុសិស្ស និស្សិត​បរិច្ចាគ​ឈាម​បាន​ចំនួន​១០៨​នាក់​ហើយ​។ ដោយសារ​ពេលវេលា​ខ្លី មជ្ឈមណ្ឌល​ផ្ដល់​ឈាម​ខេត្តបាត់ដំបង និង​ចុះ​ទៅតាម​វិទ្យាល័យ​រៀងខ្លួន ដើម្បី​ធ្វើការ​ងារ​ដែល​យុវជន​ផ្ដល់​ឈាម​៕​(cen)

ផ្ទុះធុងហ្គាស បណ្តាលឲ្យមាន អគ្គិភ័យ ឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅក្រោយ សណ្ឋាគារ ស រងរបួស ១២នាក់

Photo by DAP-Newsភ្នំពេញ៖ អគ្គិភ័យមួយ បានឆាបឆេះ ផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១៖៥០នាទី រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅតាម ផ្លូវហ្សាដឺហ្គោល សង្កាត់អូរឫស្សី ទី៤ ខណ្ឌ៧មករា ក្រោយសណ្ឋាគារ ស ពោលចំងាយ ប្រហែល៣០០រយម៉ែត្រ ពីផ្សារធំថ្មី ដែលតាម សេចក្តីរាយការណ៍ ពីសមត្ថកិច្ចជា ជំហានដំបូង បានឲ្យដឹងថា បណ្តាលមក ពីផ្ទុះធុងហ្គាស ។
សមត្ថកិច្ចបានបញ្ជាក់ នៅកន្លែង កើតហេតុថា មនុស្សចំនួន១២នាក់ រងរបួសក្នុងនោះរបួសធ្ងន់៥នាក់ ស្រី២ ប្រុស៣ តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ សមត្ថកិច្ច បានបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ យ៉ា ហ៊ួយ ជាប្រពន្ធ អាយុ៥២ឆ្នាំ ប្តីមានឈ្មោះ លី វ៉ាវិចិត្ត អាយុ៤០ឆ្នាំ និងកូនប្រុសមានឈ្មោះ ឈី ឈី អាយុ១១ឆ្នាំ ៕
យ៉ាងណាក៏ដោយ សមត្ថកិច្ច ពន្លត់អគ្គិភ័យ និងសមត្ថកិច្ច មូលដ្ឋាន បាននិងកំពុង ជួយអន្តរាគមន៍ ដោយមាន រថយន្តពន្លត់អគ្គិភ័យ និងរថយន្ត ជួយសង្គ្រោះបន្ទាន់។
សមត្ថកិច្ចបានស្តីបន្ទោស ចំពោះការគ្រប់គ្រង របស់អាជ្ញាធរ ខណ្ឌ៧មករា ចំពោះការបើក អាជីវកម្ម រកស៊ីលក់ហ្គាស ខណៈកាល ពីម្សិលមិញ ក៏មានករណី ផ្ទុះធុងហ្គាស ដែរ ដែលបណ្តាល ឲ្យមានមនុស្សរង របួសធ្ងន់ស្រាល នៅខាងត្បូងផ្សារអូរឫស្សី។
ដោយសារតែមាន ការជួយអន្តរាគមន៍ របស់សមត្ថកិច្ចពន្លត់អគ្គិភ័យ បានធ្វើឲ្យរលត់ ទៅវិញនៅវេលាម៉ោង ២៖៤០នាទីថ្ងៃដដែលនេះ។ មិនទាន់មានការបញ្ជាក់ពី សមត្ថកិច្ចស្តីពីទំហំនៃការខូចខាតនោះទេ៕

Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Friday, December 28, 2012

ក្រុមហ៊ុន​​កម្ពុជា​​និង​​ចិន​​ចុះ​​ហត្ថលេខា​​សាងសង់​​រោងចក្រ​​ចម្រាញ់​​ប្រេងកាត​​តម្លៃ​​២៣០០​​លាន​​ដុល្លារ​​

រោងចក្រ​ចម្រាញ់​ប្រេងកាត​ដែល​មាន​ទុន​ វិនិយោគ​ចំនួន ២៣០០ លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​ចុះ​ហត្ថលេខា​សាងសង់​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៨​ខែ​ធ្នូ​នេះ។ ក្រុមហ៊ុន​កម្ពុជា​របស់​អ្នក​ឧកញ៉ា ស៊ី គង់​ទ្រីវ បាន​សហការ​ជា​មួយ​ក្រុមហ៊ុន​ចិន​ដើម្បី​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេងកាត ដែល​មាន​សមត្ថភាព​ផលិត​ប្រេង​បាន ៥ លាន​តោន​ក្នុង​មួយ​ឆ្នាំ​។ រោងចក្រ​នោះ នឹង​បើក​ដំណើរការ នៅ​ចុង​ឆ្នាំ​២០១៥។


ពិធី​ចុះហត្ថលេខា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​មិញ ធ្វើឡើង​ចំនួន​ពីរ​។
ទី​១-​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ ស្ដីពី ការសាងសង់ និង​ប្រតិបត្តិការ​រោង​ចក្រ​​ចម្រាញ់​ប្រេងកាត ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា ជាមួយនឹង​លោក​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ប្រធាន​ក្រុមហ៊ុន Cambodian Petrochemical Co.Ltd.,​។
ចំណែក​ពិធី​ចុះហត្ថលេខា​មួយ​ទៀត លើ​កិច្ចសន្យា ស្តីពី វិស្វកម្ម ការផ្គត់ផ្គង់​សម្ភារៈ និង​ការ​សាង​សង់​រោងចក្រ​ចម្រាញ់​ប្រេងកាត ដែល​ចុះហត្ថលេខា​ដោយ​ប្រធាន​ក្រុមហ៊ុន Cambodian Petrochemical Co.Ltd. ជាមួយ​ក្រុមហ៊ុន​ចិន Sinomach China Perfect Machinery industry Corp. Ltd.,​។

​លោក Zhang Sugang នាយក ​ចាត់ការ​ទូទៅ​ក្រុមហ៊ុន​ចិន Sinomach China Perfect Machinery​ industry Corp. Ltd., បាន​លើកឡើង​ថា រោងចក្រ​ចម្រាញ់​ប្រេងកាត​នោះ មាន​តម្លៃ​​វិនិយោគ​ចំនួន ២៣០០ លាន​ដុល្លារ​អាមេរិក ដោយ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៣៦ ខែ ហើយ​នឹងដា​ក់ឲ្យប្រតិបត្តិការ នៅ​ចុងឆ្នាំ​២០១៥​។

តាម​តំណាង​ក្រុមហ៊ុន ក្នុង ១​ឆ្នាំ រោងចក្រ​ចម្រាញ់​ប្រេងកាត​នោះ អាច​នឹង​ផលិត​ប្រេង​បាន ៥ លាន​តោន ហើយ​នឹង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា ៤.០០០ នាក់​។ ចំណែក​កាក​សំណល់​ពី​ការ​ចម្រាញ់​ប្រេងកាត​នោះ ក៏​នឹង​ត្រូវ​កែច្នៃ ជា​ផលិតផល​ប្រើប្រាស់ ដូចជា បំពង់​ទីប​ទឹក និង​ជី​កសិក​កម្ម ជាដើម ដែល​នឹង​ទទួល​ចំណូល​ប្រមាណ ១៥.០០០ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​។

​ចំណែក​លោក សុខ អាន បាន​លើកឡើង​ថា រោងចក្រ​ចម្រាញ់​ប្រេងកាត ដែល​អាច​នឹង​ផលិត​ប្រេង​បាន ៥ លាន​តោន ក្នុង​មួយ​ឆ្នាំ នៅ​ព្រំដែន​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ នឹង​អាច​បម្រើ​ឲ្យ​​តម្រូវការ​ប្រេង​នៅ​កម្ពុជាដែល​មាន​ចំនួន១លាន​តោន​ក្នុង ​មួយ​ឆ្នាំដោយ​លក់​ក្នុង​តម្លៃ ​សម​រម្យ​​ ហើយ​គុណភាព​ក៏​ស្ថិត​ក្នុង​ស្តង់ដារ​ប្រេង​នៅ​អឺរ៉ុប ហើយ​នៅសល់​ប៉ុន្មាន ក្រុមហ៊ុន​កម្ពុជា និង​ក្រុមហ៊ុន​ចិន នឹង​ត្រូវ​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។​

​លោក​ឧបនាយករដ្ឋមន្ត្រីសុខ អានសង្ឃឹមថា ការចុះហត្ថលេខា​ថ្ងៃនេះនឹង​បញ្ជូន​សញ្ញា​វិជ្ជមាន​មួយដល់​វិនិយោគិន​ទាំង​ ក្នុងនិង​ក្រៅប្រទេស ឱ្យ​ចូលរួម​វិនិយោគ​ក្នុង​វិស័យប្រេង​ដ៏​មាន​សក្តា​ នុពល​​​នេះ កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច សំដៅ​លើកកម្ពស់​សុខមាល​​ភាព និង​វឌ្ឍនភាព​សង្គម​។

​តាម​តំណាង​ក្រុមហ៊ុន​ នៅ​ឆ្នាំ​១៩៦៨ កម្ពុជា​ធ្លាប់​មាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ សាង​សង់​ឡើងដោយ​ក្រុមហ៊ុន​ខ្មែរ និង​ក្រុមហ៊ុន​បារាំង​។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៧១ ត្រូវបាន​ផ្អាក​ទៅវិញ ដោយសារ​សង្គ្រាម​។

​សូម​រម្លឹកថា រោងចក្រ​ចម្រាញ់​ប្រេងកាតដែល​បាន​ចុះហត្ថលេខា​ព្រមព្រៀង​បង្កើត​នៅ​ពេល​នេះ​ ចំ​ពេល​ដែល​ប្រេងកាត​នៅ​បាតសមុទ្រ​កម្ពុជា ត្រូវបាន​ក្រុមហ៊ុន​រុករក​ប្រេង​អាមេរិក Chevron បានសម្រេច​ពន្យារពេល​ទាញ​យក​ប្រេង​ដំបូងបង្អស់ នៅ​តំបន់ A កាលពី​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ ហើយ​កាលបរិច្ឆេទ​ថ្មី នឹង​ត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​២០១៦៕(rfi)


លោក សុក សំអឿន និង​លោក ប៊ន សំណាង ត្រូវ​ជាប់​គុក​២០​ឆ្នាំ​ឡើង​វិញ

សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​ប្រកាស​សាល​ដីកា​ផ្ដន្ទាទោស​ជា​ថ្មី​ឲ្យ​លោក សុក សំអឿន និង​លោក ប៊ន សំណាង ឲ្យ​ជាប់​គុក​ម្នាក់ៗ​ចំនួន ២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា​បាន​បាញ់​សម្លាប់​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា វិជ្ជា ដោយ​ចេតនា កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០៤ កន្លង​ទៅ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

ក្រុម​នគរ​បាល​ចាប់​ខ្លួន​លោក សុក សំអឿន (អាវ​ស) និង​លោក ប៊ន សំណាង (អាវ​ផ្ទៃ​មេឃ) នៅ​សាលា​ឧទ្ធរណ៍ ក្រោយ​ប្រកាស​សាល​ដីកា នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២។

បន្ថែម​លើ​នេះ​ទៀត សាលា​ឧទ្ធរណ៍​បាន​បង្គាប់​ឲ្យ​លោក សុក សំអឿន និង​លោក ប៊ន សំណាង រួម​គ្នា​សង​ជំងឺ​ចិត្ត​ជូន​លោក ជា មុន្នី ប្អូន​ប្រុស​របស់​លោក ជា វិជ្ជា ចំនួន ៤០​លាន​រៀល ស្មើ​នឹង ១​ម៉ឺន​ដុល្លារ​អាមេរិក។
ចៅក្រម​ជម្រះ​ក្តី​លោក ជួន ស៊ុនឡេង បាន​ប្រកាស​សាល​ដីកា​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ចំនួន​ប្រមាណ ១០​នាក់​ចាប់​គ្រៀក​លោក សុក សំអឿន និង​លោក ប៊ន សំណាង ទៅ​ផ្ដិត​មេ​ដៃ​ទទួល​ស្គាល់​សាល​ដីកា​នេះ ហើយ​កម្លាំង​នគរបាល​បាន​ចាប់​ខ្លួន​ភ្លាមៗ​ចូល​ក្នុង​រថយន្ត ដើម្បី​នាំ​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស។
មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ជា​ថ្មី​នេះ គឺ​ចៅក្រម​បាន​សម្អាង​ថា ទី១ ការ​សម្រេច​ផ្ដន្ទាទោស​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០០៥ កន្លង​ទៅ​ចាត់​ទុក​ជា​បាន​ការ។ ទី២ ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​នគរបាល​លើ​សំណុំ​រឿង​ឃាតកម្ម​នេះ គឺ​បាន​ធ្វើ​ឡើង​ដោយ​ម៉ត់ចត់ និង ទី៣ គំនូស​ព្រាង​ជន​សង្ស័យ​ទាំង​ពីរ​នាក់​កន្លង​មក គឺ​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។
ជន​ជាប់​ចោទ​លោក សុក សំអឿន អាយុ ៣២​ឆ្នាំ និង​លោក ប៊ន សំណាង អាយុ ២៤​ឆ្នាំ បាន​ស្រែក​យំ​អង្វរ​សុំ​ឲ្យ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ជួយ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ៖ «ធ្វើ​បាប​ត​ទៀត​ហើយ។ យល់​ទេ​ថា​វា​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​មិន​មែន​ជា​ឃាតករ​ទេ។ សម្ដេច​តា អង្គ​ព្រះ​មហាក្សត្រ សម្ដេច​តេជោ និង​លោក​ជំទាវ​ជួយ​ដោះ​លែង កូន​ចៅ​មិន​ដឹង​អី​ទេ»
ភរិយា​របស់​លោក សុក សំអឿន អ្នកស្រី នាង ថេន អាយុ ៣០​ឆ្នាំ ដែល​កំពុង​តែ​ពរ​កូន​ស្រី​អាយុ ២​ឆ្នាំ បាន​និយាយ​ទាំង​សម្រក់​ទឹក​ភ្នែក​ប្រាប់​អ្នក​កាសែត​ថា អ្នកស្រី​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សាល​ដីកា​យ៉ាង​អយុត្តិធម៌​នេះ៖ «ស្វាមី ​ខ្ញុំ​មនុស្ស​ល្អ ស្លូត​ត្រង់​ណាស់ រស់នៅ​ជាមួយ​គ្នា​មិន​ដែល​ធ្វើ​បាប​ប្រពន្ធ មិន​ដែល​ធ្វើ​បាប​អ្នក​ជិត​ខាង​ទេ។ មនុស្ស​គាត់​ស្លូត​ត្រង់​ណាស់ សុំ​ឲ្យ​ព្រះមហាក្សត្រ​ជួយ​ប្ដី​ខ្ញុំ»
ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ដែល​បាន​តាម​ដាន​សំណុំ​រឿង​នេះ​កន្លង​មក បាន​មាន​ប្រសាសន៍​នៅ​សាលា​ឧទ្ធរណ៍​ថា នេះ​ជា​សាល​ក្រម​អាក្រក់​មួយ​សម្រាប់​លោក សុក សំអឿន និង​លោក ប៊ន សំណាង៖ «សង្គម ​ស៊ីវិល យើង​ចាត់​ទុក​ថា​ជន​ទាំង​ពីរ​នាក់​នេះ គឺ​ជា​ឃាតក​សិប្បនិមិត្ត​ដដែល ហើយ​ជា​អ្នក​ដែល​មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ។ នេះ​ជា​ភាព​អយុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា និង​ក្រុម​គ្រួសារ​នៅ​តែ​រក​ការ​ពិត និង​ឃាតក​ពិត​ប្រាកដ​នៅ​តែ​មិន​ទាន់​ឃើញ»
ទាក់​ទង​នឹង​បញ្ហា​នេះ មេធាវី​របស់​លោក សុក សំអឿន លោក ជុំ សុវណ្ណលី បាន​មាន​ប្រសាសន៍​ថា លោក​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ជា​ថ្មី​ឆាប់ៗ​នេះ ជំទាស់​នឹង​សាល​ដីកា​នេះ៖ «បាទ ប្ដឹង ២​ចំណុច​ទាក់​ទង​ដីកា​សម្រេច​ឃុំ ហើយ​និង​សាល​ដីកា​សាលា​ឧទ្ធរណ៍»
លោក សុក សំអឿន និង​លោក ប៊ន សំណាង ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​ម្តង​ហើយ​កាល​ពី​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០០៥ កន្លង​ទៅ ឲ្យ​ជាប់​គុក​ម្នាក់ៗ ២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០៤ កន្លង​ទៅ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ក្រោយ​មក សាលា​ឧទ្ធរណ៍​ធ្លាប់​បាន​តម្កល់​សាល​ក្រម​នេះ​ថា​ជា​បាន​ការ​ម្តង​ហើយ ក៏ប៉ុន្តែ​តុលាការ​កំពូល​បាន​សម្រេច​ដោះ​លែង​លោក សុក សំអឿន និង​លោក ប៊ន សំណាង ឲ្យ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន កាល​ពី​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០០៨ កន្លង​ទៅ។
នៅ​ពេល​នោះ តុលាការ​កំពូល​ក៏​បាន​សម្រេច​ចាត់​របៀប​ជា​ថ្មី ដើម្បី​ឲ្យ​សាលា​ឧទ្ធរណ៍​ស៊ើប​អង្កេត​បន្ថែម ដោយ​សារ​តែ​ការ​ស៊ើប​អង្កេត​របស់​នគរបាល​កន្លង​មក​នៅ​មាន​ចន្លោះ​ប្រហោង​ ច្រើន។
កន្លង​មក សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រាប់​ទាំង​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ចាត់​ទុក​ថា លោក សុក សំអឿន និង​លោក ប៊ន សំណាង គឺ​ជា​ឃាតក​សិប្បនិម្មិត៕(RFA)

Thursday, December 27, 2012

សមត្ថកិច្ច មន្ទីរប្រឆាំង​ គ្រឿងញៀន ក្រសួងមហាផ្ទៃ ផ្ទុះអាវុធជាច្រើនគ្រាប់ ពេលចុះបង្ក្រាប គ្រឿងញៀន នៅទួលស្វាយព្រៃទី១​

Photo by DAP-NEWSភ្នំពេញៈ កម្លាំងនគរបាល របស់មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដោយមានការចូលរួម ពីកម្លាំង ការិយាល័យប្រឆាំងការ ជួញដូរ គ្រឿងញៀន រាជធានីភ្នំពេញ និងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ជាច្រើន នាក់ នៅវេលាម៉ោងប្រហែល ១និង៤០នាទី រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២នេះ បានឡោមព័ទ្ធ ដើម្បីបង្ក្រាបករណី គ្រឿងញៀន ហើយបានផ្ទុះ អាវុធជាច្រើនគ្រាប់ នៅតាមផ្លូវ ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនល្មើសចំនួន៤នាក់ ត្រូវចាប់ខ្លួន ហើយវត្ថុតាងមួយ ចំនួន ទៀត ត្រូវបានរឹបអូស ក្នុងនោះកាំភ្លើងខ្លី និងរថយន្តម៉ាក Hammer ពាក់ស្លាកលេខ ខ.ម ហើយជនល្មើសម្នាក់ បានរងរបួសត្រូវជើងផងដែរ ខណៈស្រ្តីម្នាក់ទៀត បានបែកចិញ្ចើម និងហើមភ្នែកខាងស្តាំ។
ជាមួយគ្នានេះ នៅកន្លែងកើតហេតុ គេសង្កេតឃើញមានវត្តមាន របស់ប្រធានសាលាដំបូងរាជធានីភ្នំពេញ ជីវ កេង ព្រះរាជអាជ្ញារង និងអាជ្ញាធរខណ្ឌ ចំការមន ជាច្រើននាក់។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិនេះ សមត្ថកិច្ចបានចាប់ខ្លួនមន្រ្តីយោធា ក្លែងក្លាយ ពាក់ផ្កាយបី ហើយសមត្ថកិច្ចអះអាងថា មានឈ្មោះ កែវ សារឿន រួមទាំងបក្ខពួកចំនួន៣នាក់ ផ្សេងទៀតក្នុងនោះមានស្រីម្នាក់។
សមត្ថកិច្ចបានបន្តថា ក្នុងការចុះបង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយធំខាងលើនេះ សមត្ថកិច្ច បានធ្វើការរឹបអូស ហេរ៉ូអ៊ីនជាង១០ដុំផងដែរ និងអាវុធខ្លី អមដោយគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផងដែរ។
នៅវេលាម៉ោងប្រមាណជា ៤ និង៣នាទីរសៀលថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចបានបន្តចុះ ទៅឆេកឆេរ លំនៅឋានមួយកន្លែងទៀត ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២២២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយសង្ស័យជាប់ពាក់ព័ន្ធ និងករណីជួញដូរគ្រឿងញៀន ក្រោយពីចុះទៅឆែកឆេរ នៅទីតាំងជិតហាងម្លប់ស្វាយ៩៩។
នៅល្ងាចថ្ងៃដដែល កម្លាំងសមត្ថកិច្ច បានបន្តទៅចុះឆែកឆេរ នៅទីតាំងមួយកន្លែងទៀត ស្ថិតនៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ និងរឹបអូស បានវត្ថុតាងមួយចំនួន ។ ហើយបន្ទាប់មក កម្លាំងសមត្ថកិច្ច បានបន្តទៅឆែកឆេរ នៅទីតាំងមួយទៀត ស្ថិតនៅខាងក្រោយវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយរឹបអូសកំាភ្លើងខ្លីមួយដើម និងឃាត់ខ្លួនមន្រ្តីយោធាម្នាក់ ពាក់ស័ក្តិ៣។
សមត្ថកិច្ចបានបន្តថា លុះនៅវេលាម៉ោង ៦៖៥៨ល្ងាចថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ច បានមកឆែកឆេរ នៅទីតាំងទីមួយវិញ ក្នុងសង្កាត់ទូលស្វាយព្រៃទី១ ខណ្ឌចំការមន ដោយរឹបអូសថ្នាំញៀន ចំនួន១២ដុំ និងកាំភ្លើងខ្លីមួយដើម អមដោយគ្រាប់កាំភ្លើងជាច្រើនគ្រាប់។
ចំពោះប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ខាងលើនេះ គឺសមត្ថកិច្ចចុះទៅ ឆែកឆេរ ចំនួន៤ទីតាំង ពោលក្នុងទឹកដីខណ្ឌចំការមន១ ខណ្ឌទួលគោក១និងខណ្ឌមានជ័យចំនួន២ទីតាំង។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់ បានបញ្ជាក់ឲ្យលំអិតពីអត្តសញ្ញាណ ជនសង្ស័យ និងចំនួន វត្ថុតាងដែលត្រូវ រឹបអូសនៅឡើយទេ ៕(dapnews)
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-News
Photo by DAP-News
DAP-News
DAP-News
DAP-News
DAP-News
DAP-News
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com

Friday, December 21, 2012

តើលោកអ្នកចង់បាន VISA CARD ដែលមានទឹកប្រាក់ រួចជាស្រេច ដោយពុំចាំបាច់ ទៅកាន់ធនាគារ និង បំពេញបែបបទ ដែរឬទេ ?

Looking Today
ដើម្បីផ្តល់ភាពងាយស្រួល និង មិនមានភាពស្មុកសា្មញ ក្នុងការបងើ្តត VISA CARD សម្រាប់ទិញទំនិញឬ ទាញយកនូវកម្មវិធី និង GAME នានាតាមប្រពន័្ធ អ៊ិនធើរណេតក្រុមហ៊ុន iCase Advanced Technology Group យើងខ្ញុំបានសហការ ជាមួយធនាគារ ពាណិជ្ជកម្មក្រៅ ប្រទេសនៃកម្ពុជា ដែលហៅកាត់ថា (FTB) បានផ្តល់ជូននូវ VISA មួយប្រភេទ ដែលឲ្យឈ្មោះថា វីសាកាស់កាត ( VISA CASH CARD ) ។
សម្រាប់ វីសាកាស់កាត ( VISA CASH CARD ) គឺលោកអ្នកគ្រាន់ជាវ VISA ជាកញ្ចប់ ដែលមានលក់នៅហាង iCase Advanced Technology ពេលនោះលោកអ្នកនឹង ទទួលបាន វីសា ( VISA ) ដែលមានលុយជាស្រេច ដោយពុំចាំបាច់ បំពេញបែបបទ ឬឯកសារនានា នៅធនាគារឡើយ លើសពីនេះក្រោយពីការ ទទទួលបានវីសា ( VISA ) លោក អ្នកអាចប្រើប្រាស់បានភា្លមៗ សម្រាប់ទិញ ឬទាញយកកម្មវិធីផ្សេងៗ តាមប្រពន័្ធអ៊ិនធើ ណេតបានយ៉ាងងាយស្រួល ហើយទទួលបាន ផលប្រយោជន៍ជាច្រើន សម្រាប់លោកអ្នក ដែលបានជ្រើសរើស យកវីសាកាស់កាត ( VISA CASH CARD ) ពីធនាគារ FTB ។
ប្រសិនបើលោកអ្នក ចង់ដឹងព័ត៌មានលម្អិត សូមមកកាន់ ហាង iCase Advanced Technology ដែលមានទីតាំង នៅផ្ទះលេខ ៤៧៩-៤៨១ ផ្លូវលេខ ២៥០ សង្កាត់ បឹងព្រលឹត ខណ្ឌ ៧មករា រាជធានី ភ្នំពេញ ឬ ក៏អាចទំនាក់ទំនង តាមទូរស័ព្ទលេខ ០១២ ៨៣ ៩៣ ១០ - ០៧០ ៨៨៨៨ ៨៦ ៕

ជនជាតិម៉ាយ៉ាន ថា ២១-១២-១២ មិនមែនជា ថ្ងៃពិភពលោក ត្រូវរលាយទេ

DAP-Newsមិកស៊ីកូ៖ យោងតាមព័ត៌មានពីទូរទស្សន៍ CNN បានចេញផ្សាយនៅថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១២ នេះថា មានមនុស្សមួយចំនួន បានជឿថា ថ្ងៃនេះនឹងមិនមាននរណាម្នាក់ អាចរស់នៅលើផែនដីនេះទៀតទេ ដោយសារតែពួកគេ បានជឿជាក់ថា ថ្ងៃទី២១ ខែ១២ ឆ្នាំ២០១២ ជា ថ្ងៃរលាយនៃពិភពលោក តាមប្រតិទិនរបស់ជនជាតិម៉ាយ៉ាន ដែលជាជនដើមរស់នៅតំបន់ អាមេរិកកណ្តាលនោះ។ ប្រការខាងលើនេះ ត្រូវបានជនជាតិម៉ាយ៉ាន អះអាងពួកគេមិនបាន ដឹងអំពីបញ្ហានេះទេ ព្រោះវាគ្រាន់តែជាការចាប់ផ្តើម សករាជថ្មីរបស់ពួកគេប៉ុណ្ណោះ។
ជនជាតិម៉ាយ៉ាន ដែលរស់នៅតំបន់ មឺរីដា នៃប្រទេសមិកស៊ីកូ ដែលមានការយល់ដឹងពី វប្បធម៌របស់ខ្លួននោះបានអះអាងថា បើតាមប្រតិទិនដែលបន្សល់ទុក ដោយបុព្វបុរសរបស់ពួកគេ គឺ ថ្ងៃទី២១ ខែ១២ ឆ្នាំ២០១២ នេះ គ្រាន់តែជាការរំដោះចេញពី ដំណាក់កាលនៃសករាជមួយ ទៅសករាជមួយទៀតតែប៉ុណ្ណោះ ប៉ុន្តែពួកគេមិនបានបញ្ជាក់ថា មនុស្សគ្រប់គ្នានឹងត្រូវ ស្លាប់នោះទេ។
ជាងចម្លាក់ឈើម្នាក់ឈ្មោះ សាន់តូស អេស្ទេបាន រស់នៅភូមិ យ៉ាហ្ស៊ូណា ដែលមានប្រជាជន ជាជនជាតិម៉ាយ៉ានរស់នៅជាង ៧០០នាក់ និង ត្រូវជាទីក្រុងបុរាណដែលមាន អាយុកាលតាំងពី ២០០០ឆ្នាំមុនគ្រិស្តសករាជនោះ បានអះអាងថា “នេះជាសករាជថ្មី។ យើងសប្បាយចិត្ត ណាស់ដែលមើលឃើញ នូវការបញ្ចប់របស់វា។ មនុស្សជាច្រើនបាននិយាយថា វាជាថ្ងៃអវសាននៃពិភពលោក ប៉ុន្តែយើងមិនបានជឿលើវានោះទេ។”
បុរសខាងលើបានបង្ហាញ ពីអារម្មណ៍របស់លោក ថានេះជាឱកាសដ៏សំខាន់មួយ ដែលលោកកំពុងទន្ទឹងរង់ចាំ សម្រាប់ជីវិតថ្មីមួយ ហើយលោក មិនបានភ័យខ្លាចនោះទេ។
គួរបញ្ជាក់ផងដែរ ថា ថ្ងៃទី២១ ខែ១២ ឆ្នាំ២០១២ បានក្លាយជាភ័យខ្លាច និង មន្ទិលសម្រាប់មនុស្សមួយចំនួន ដោយសារតែមានការបកស្រាយ ខុសពីប្រតិទិនរបស់ជនជាតិម៉ាយ៉ាន ជាពិសេសដោយមាន ខ្សែរភាពយន្តអន្តរជាតិមួយចំនួន បានថតនិងបង្ហាញពីវិនាសកម្មដ៏ធំធេង នៃភពផែនដីក្នុងថ្ងៃនេះ៕

Comments system

Disqus Shortname