| កញ្ញា មិញ រីកា |
នាងខ្ញុំឈ្មោះ មិញ រីកា អាយុ២២ឆ្នាំ កើតនៅថ្ងៃពុធ ទី១៦ ខែកុម្ភះ ឆ្នាំ១៩៩០។ នាងខ្ញុំមានបងប្អូន៤នាក់ ប្រុស១ ស្រី៣ ជាកូនទី៣ ដែលមានម្តាយជាអ្នកលក់ដូរតិចតួច ហើយឪពុកស្លាប់តាំងពីនាងខ្ញុំអាយុ៥ឆ្នាំ ដោយសារជំងឺមហារីកថ្លើម។
គឺ៤ទៅ៥ថ្ងៃ ទើបត្រលប់មកវិញ។ លុះនាងខ្ញុំអាយុ៨ឆ្នាំនាងខ្ញុំ និងបងៗតែងតែទូលនំដើរលក់អោយមីងជារៀងរាល់ថ្ងៃ ដើម្បីបានលុយទៅរៀន ព្រោះក្រៅពីផ្គត់ផ្គង់សំរាប់ការបរិភោគ ព្រោះម្តាយនាងខ្ញុំគ្មានលទ្ធភាពអោយកូនរៀនឡើយ តែនាខ្ញុំមិនដែលបោះបង់ការសិក្សាឡើយ ទោះគ្មានលុយក៏ដោយ។
ខ្ញុំត្រូវដើរទៅរៀនជារៀងរាល់ថ្ងៃព្រោះនៅជនបទសាលា គឺនៅក្នុងវត្តដែលវត្តនោះ គឺមានចំងាយប្រហែលជាជិតមួយពាន់ម៉ែត្រពីផ្ទះដែលខ្ញុំរស់នៅ។ ពេលខ្លះខ្ញុំគ្មានទាំងលុយទៅរៀនហើយបាយសម្រន់ក៏គ្មានដែលព្រោះ ម្តាយមិននៅគ្មានអ្នកជួយទំនុកបម្រុងពួកខ្ញុំទេ។ តែខ្ញុំមិនដែលបោះបង់ចោលការតស៊ូរបស់នាងខ្ញុំទេ នាងខ្ញុំតស៊ូដើរទៅរៀននិងស៊ីឈ្នួលជួយលក់ដូរមីង ដែលលក់ចាប់ហួយនៅជិតផ្ទះដើម្បីបានលុយទិញសំភារៈសិក្សា។ នាងខ្ញុំមិនដែលស្គាល់ថាអ្វីជារបស់ប្រើប្រាស់ល្អៗថ្មីទេជួនកាល ប្រើសៀវភៅដែលសល់ពីគេ។ ខ្ញុំបានព្យាយាមរហូតដល់ថ្នាក់ទី៣ ពេលនោះពូដែលត្រូវជាប្អូនប្រុសប៉ាខ្ញុំគាត់ក៏បានយកនាងខ្ញុំទៅនៅ ជាមួយដោយអោយជួយធ្វើកិច្ចការផ្ទះនឹងអោយទៅរៀនបន្តទៀតនៅក្នុងក្រុង សៀមរាប។
ចាប់ផ្តើមបែកពីគ្រួសារមានអាយុ១០ឆ្នាំ នៅជាមួយពូដំបូងគឺធ្វើតែកិច្ចការផ្ទះនិងមើលថែកូនតូចគាត់ហើយនិង ទៅរៀន ហើយគាត់ក៏បានអោយរៀនភាសាអង់គ្លេសផងដែរ។ ទឹកដីទីក្រុងពិតជាធ្វើអោយក្មេងស្រីស្រុកស្រែដូចជាខ្ញុំភ័យខ្លាច ណាស់តែដោយសារតែការចង់ចេះដឹងនឹងចង់សំរេចបំណងប្រាថ្នាខ្ញុំ ព្យាយាមឆ្លងកាត់ឧបសគ្គទាំងនោះ។ លុះដល់ថ្នាក់ទី១០ពូខ្ញុំក៏អស់លទ្ធភាពផ្គត់ផ្គង់អោយរៀនក៏អោយនាង ខ្ញុំទៅរស់នៅជាមួយពូមួយទៀត ដែលម្តងនេះបន្ទុកកិច្ចការគឺច្រើនជាងមុនទ្វេដង។
ដោយត្រូវធ្វើកិច្ចការងារផ្ទះជាច្រើនរួមទាំងកិច្ចការដែលជា អាជីវកម្មផ្ទាល់របស់គាត់។ ថ្ងៃណាក៏ត្រូវភ្ញាក់ពីព្រលឹមធ្វើកិច្ចការទាំងឡាយអោយរួចរាល់បាន គេអនុញ្ញាតិអោយទៅសាលារៀនត្បិតតែសាលានៅមិនឆ្ងាយពីផ្ទះប៉ុន្មាន ក៏ត្រូវទៅរៀនដោយរត់ទៅអោយទាន់ម៉ោងដែរ ថ្ងៃណាក៏ត្រូវគ្រូពិន័យដែរ។
កិច្ចការរឹតតែច្រើនចំណេះក៏កើនដែររហូតដល់ថ្នាក់ទី១២ នាងខ្ញុំប្រលងបានប័ណ្ណសរសើរក៏គ្មានអ្នកតំណាងអាណាព្យាបាលជូនទៅដែល។ នាងខ្ញុំចាប់ផ្តើមអោយបងប្រុសបង្រៀនពីរបៀបប្រើប្រាស់កុំព្យូទ័រ នៅពេលជិតចប់ឆ្នាំសិក្សា២០១០ ហើយដោការរៀននោះគឺមិនបានល្អិតល្អន់ទេ គឺរៀនហើយអនុវត្តការងារអាជីវកម្ម របស់ពូផ្ទាល់ជារៀងរាល់ថ្ងៃ ក្រោយមកបងប្រុសខ្ញុំក៏បានចាកចេញទៅរស់នៅភ្នំពេញ ហើយខ្ញុំត្រូវរៀនដោយខ្លួនឯង ចាប់ពីពេលនោះមក គឺរៀនពីមិត្តភក្តិនិងអ្នកជិតខាង។
ទោះជាឆ្នាំប្រលងក៏ដោយនាងខ្ញុំបានឆ្លៀតធ្វើការងារអោយក្រុមហ៊ុន មួយឈ្មោះថា អាយណូ ធ្វើជាអ្នកស្រង់ទិន្នន័យប្រចាំខេត្តសៀមរាបពេលនោះ គឺមានផលលំបាកមិនតិចទេ នេះជាការងារលើកទីមួយសំរាប់នាងខ្ញុំ ដែលប្រាក់ខែត្រឹមតែ ៣០ដុល្លា ប៉ុណ្ណោះព្រោះវាជាការងារក្រៅម៉ោង។
ត្រូវទៅរៀនផងធ្វើការងារអោយពូផងការងារផ្ទះទាំងអស់ផងថ្ងៃណា ក៏ខ្ញុំចូលគេងយប់ជ្រៅដែល។ ពេលបញ្ចប់ការសិក្សាហើយ ការងារពេលនោះក៏ត្រូវចប់ដែលរ នាងខ្ញុំមានអារម្មណ៍ថាតែលតោលណាស់ ព្រោះការងារផ្សេងក៏ពូមិនអោយទៅធ្វើ ហើយការបន្តសិក្សាក៏រង់ចាំម្តាយក៏មិនអាចទៅរស់នៅជាមួយវិញ។
ខ្ញុំក៏សួរយោបល់ និងសុំការជួយជ្រោមជ្រែងពីពូដែលយកខ្ញុំមកនៅដំបូង ហើយគាត់ក៏យល់ព្រមជួយអោយខ្ញុំបន្តការសិក្សាសកលវិទ្យាល័យរហូតមក ដល់បច្ចុប្បន្ននេះ។ ក្រោយពីបានចូលរៀនហើយខ្ ញុំក៏បានសុំការអនុញ្ញាតិពីពូ ដែលខ្ញុំរស់នៅជាមួយមកនៅជាមួយម្តាយវិញដែលម្តាយខ្ញុំគាត់បានមក រស់នៅផ្ទះប្អូនប្រុសគាត់នៅឯក្រុងដែលហើយខ្ញុំក៏ទៅរស់នៅ ជាមួយគ្នា។ ហើយបច្ចុប្បន្នខ្ញុំបានបំរើការងារជាគ្រូបង្រៀនភាសាអង់គ្លេសនៅ សាលាអន្តជាតិយូអេសអេ ហើយក៏កំពុងរៀននៅសកលវិទ្យាល័យឆ្នាំទី២ផ្នែកគណនេយ្យ។
ប្អូនស្រីម្នាក់នេះ ក៏បានបន្ថែមផងដែរថា បច្ចុប្បន្ននេះ នាងមានជីវភាពប្រសើជាងមុនដោយអាចបំពេញតម្រូវការប្រចាំថ្ងៃបាន ព្រោះនាងមានការងារល្អសមល្មមសម្រាប់រកចំណូលផ្គត់ផ្គងខ្លួនឯង ជាងនេះទៅទៀតគឺអាចបន្តការសិក្សាក្នុងសកលវិទ្យាល័យផងដែរ។ នាងក៏ បានប្រាប់អោយដឹងទៀតថា ក្ដីស្រម៉ៃរបស់នាងសម្រាប់ថ្ងៃមុខ គឺចង់ក្លាយជាប្រធានគ្រប់គ្រងអង្គការដែលអាចជួយក្មេងកំព្រា និង ក្មេងអនាថា។ ដូចនេះហើយដើម្បីជាបទ ពិសោធន៌សូមលោកអ្នក ត្រូវចេះរឹងប៉ឹងក្នុងការតស៊ូ ទោះមានព្យុះជីវិតដ៏លំបាកដែលចូលមកបោកបក់ក្នុងជីវិតរបស់អ្នកក៏ ដោយ។