ព្រះចន្ទនឹងធ្វើការ វិលទៅវិញទៅមក ក្នុងរយៈចម្ងាយ ២២១.៨០២ ម៉ាល (៣៥៦.៩៥៥ គីឡូម៉ែត្រ)
ពីភពផែនដីរបស់យើង ដែលនឹងផ្តល់ឲ្យអ្នក ទស្សនាទាំងអស់នូវផ្ទាំង ទស្សនីយភាពដ៏អស្ចារ្យ នៃព្រះចន្ទដ៏ភ្លឺចិញ្ចែងចិញ្ចាច ពាសពេញផ្ទៃមេឃ និងធំជាងគេបំផុតប្រចាំឆ្នាំ ហើយវាក៏ត្រូវបាន គេដាក់ឈ្មោះថា ជាព្រះចន្ទវិសេសផងដែរ។
ករណីព្រះចន្ទធំជាងគេនេះ នឹងអាចមានម្តងទៀត នៅក្នុងខែណាមួយនៃឆ្នាំនេះ ។ ហើយការកើតឡើងនេះដោយសារ គោចររបស់ព្រះចន្ទ មិនសូវមានទ្រង់ទ្រាយជារាងរង្វង់ទេ ។ ជាមួយគ្នានេះដែរ ព្រះចន្ទពេញបូរមីនេះ មានពន្លឺភ្លឺជាងព្រះចន្ទធម្មតា ១៦ភាគរយ។
ទោះបីជារូបសណ្ឋាន នៃព្រះចន្ទពេញបូរមីនេះ មានសភាពខុសធម្មតាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា វាគ្មានអ្វីដែលគួរ ឲ្យបារម្ភនោះទេ ដោយវាបានស្ថិតនៅចម្ងាយ ឆ្ងាយល្មមពីផែនដី ដែលមិនអាចនាំឲ្យ មានការរញ្ជួយដី ឬក៏មានកម្លាំង នៃទឹកជោរ និងនាចខុសធម្មតានោះទេ៕