កាលពីល្ងាចថ្ងៃទី២ ខែមីនា
ឆ្នាំ២០១២ មានករណីភ្ជង់ប្លន់យកម៉ូតូ
និងកាបូបលុយរួចរត់គេចខ្លួនដោយសុវត្ថិភាព
ខណៈដែលជនរងគ្រោះទើបចេញពីបើកប្រាក់ខែ ហើយជិះម៉ូតូសំដៅទៅផ្ទះ។
ទោះយ៉ាងណាក្នុង
ហេតុការណ៍នេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឡើយ
ដោយក្រុមជនសង្ស័យគ្រាន់តែភ្ជង់កាំភ្លើងគម្រាមប៉ុណ្ណោះ
មិនបានបាញ់ឡើយ។
តាមការឲ្យដឹងពីជនរងគ្រោះឈ្មោះ រឿង កន្នីកា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិគ្គក្រុមហ៊ុនវ៉ើលហេល(ផ្នែកទីផ្សារ) ស្នាក់នៅសង្កាត់ទឹកថា ខណ្ឌសែនសុខថា ក្រោយពីបើកប្រាក់ខែ ខ្លួនបានជិះម៉ូតូចេញពីម្តុំអង់តែនទូរទស្សន៍ទួលគោក ក្នុងគោលបំណងទៅផ្ទះនៅឯសង្កាត់ទឹកថ្លា ។ លុះជិះម៉ូតូមកដល់វិទ្យាល័យឥន្ទ្រទេវី សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូXL២គ្រឿងអែបសងខាងខ្លួន ហើយដកកាំភ្លើង២ដើមភ្ជង់យកម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១មួយគ្រឿង, កាបូបលុយ និងទូរស័ព្ទហើយជិះគេចខ្លួនដោយសុវត្ថិភាព ៕