សមត្ថកិច្ច
ខេត្ដស្វាយរៀង មិនទាន់ចាប់ខ្លួនជនសង្ស័យឈូក បណ្ឌិត
អភិបាលក្រុងបាវិតបញ្ជូនទៅតុលាការ កាត់ទោសតាមផ្លូវច្បាប់នៅឡើយទេ
បើទោះបីក្រសួងមហាផ្ទៃបានដាក់ពាក្យ បណ្ដឹងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ
និងបានបញ្ជាក់យ៉ាងច្បាស់អំពីអត្ដសញ្ញាណជន សង្ស័យជាសធារណៈ
ហើយត្រូវបានគេ ស្គាល់យ៉ាងច្បាស់ក៏ដោយ។
លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញា សាលាដំបូងខេត្ដស្វាយរៀងបានបញ្ជាក់ ប្រាប់កាសែតនគរវត្ដតាមទូរស័ព្ទថា រហូតមកដល់ពេលនេះ គឺមិនទាន់មាន ការចាប់ខ្លួនជនសង្ស័យឈូក បណ្ឌិត អភិ បាលក្រុងបាវិតនៅឡើយទេ ប៉ុន្ដែសំណុំ រឿងកំពុងស្ថិតនៅក្នុងដៃតុលាការ។
បន្ទាប់ពីមានការប្រកាសដោយផ្ទាល់ ពីលោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋ មន្ដ្រីក្រសួងមហាផ្ទៃអំពីអត្ដសញ្ញាណជន សង្ស័យបាញ់ទៅលើកម្មករនៅតំបន់សេដ្ឋ កិច្ចពិសេសម៉ាន់ហាថាន់ ក្រុងបាវិត ខេត្ដស្វាយរៀងថា ជាអភិបាលក្រុងបាវិត ឈ្មោះ ឈូក បណ្ឌិត កាលពីថ្ងៃទី២ ខែ មីនា ឆ្នាំ២០១២ មានប្រភពព័ត៌មាន មួយអះអាងថា លោក ឈូក បណ្ឌិត ត្រូវ បានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលា ការហើយ ប៉ុន្ដែព័ត៌មាននេះត្រូវបាន ច្រានចោលដោយមន្ដ្រីនគរបាលនិង មន្ដ្រីសាលាដំបូងខេត្ដស្វាយរៀង។
លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋ មន្ដ្រីក្រសួងមហាផ្ទៃបញ្ជាក់ថាអភិបាល ក្រុងបាវិតត្រូវសង្ស័យថា ជាជនដៃដល់ ក្នុងហេតុការណ៍បាញ់ប្រហារលើកម្មករ។ ប៉ុន្ដែសមត្ថកិច្ចនៅមិនទាន់អាចចាប់ខ្លួនជនសង្ស័យនៅឡើយ គឺត្រូវរង់ចាំនីតិវិធី ពីតុលាការសិន។
លោកឧបនាយករដ្ឋមន្ដ្រី ស ខេង អះ អាងថា “ជាជនសង្ស័យ ជាការសង្ស័យ ទេជនហ្នឹង។ ខ្ញុំគិតថា ដូចជាមិនយូរទេ ពីព្រោះមួយសបា្ដហ៍ ពីព្រោះយើងចង់ មិនចង់ការងារ យើងត្រូវធ្វើតាមជំនាញ មួយច្បាស់លាស់ យើងមិនអាចប្រថុយ ប្រថានទេ”។
លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១ ខែ មីនា ឆ្នាំ២០១២ នៅក្រោយពិធីបើក សិក្ខាសាលាលើកទី៣ ស្ដីពីកិច្ចការពារ កុមារក្នុងតំបន់អាស៊ីអាគ្នេយ៍ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញាសា លាដំបូងខេត្ដស្វាយរៀងមានប្រសាសន៍ ថា លោកនឹងចាត់ចែងសំណុំរឿងនេះឱ្យ បានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
លោក ចាន់ សុវ៉េត អនុប្រធាន កម្មវិធីផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃ សមាគមអាដហុកសាទរចំពោះលទ្ធផល នៃការស៊ើបអង្កេតនេះ។ តែលោកថា សមត្ថកិច្ចពាក់ព័ន្ធគួរពន្លឿនចំណាត់ការតាមចាប់ខ្លួនជនល្មើសឱ្យបាន ឆាប់ ជៀសវាងការរត់គេចខ្លួន។
យោងតាមប្រភពព័ត៌មានមួយបាន ឱ្យនគរវត្ដដឹងថា ជនសង្ស័យឈូក បណ្ឌិត នាពេលនេះបានរត់គេចខ្លួនទៅប្រទេស វៀតណាមបាត់ហើយ ហេតុដូច្នេះ ទើប សមត្ថកិច្ចមិនទាន់អាចចាប់ខ្លួនបញ្ជូន ទៅតុលាការបាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ នៅពេលក្រុមកម្មករប្រមូលផ្ដុំគ្នាតវ៉ា នៅតំបន់សេដ្ឋកិច្ចម៉ាន់ហាថាន ដើម្បី ទាមទារឱ្យថៅកែរោងចក្រគោរពនូវ គោលការណ៍មួយចំនួនដែលពួកគេបាន ស្នើ ប៉ុន្ដែដោយសារខាងរោងចក្រមិន បានធ្វើតាមសំណើរបស់កម្មករ ក៏មាន ផ្ទុះអំពើហិង្សា។ នៅក្នុងអំពើ*ហិង្សានោះ មានខ្មាន់កាំភ្លើងម្នាក់ដែលត្រូវគេ ស្គាល់យ៉ាងច្បាស់ថា ជាអភិបាលក្រុង បាវិតបានបាញ់ទៅលើកម្មករបណ្ដាល ឱ្យរងរបួសជាទម្ងន់៣នាក់។
បញ្ហាចម្រូងចម្រាស់នេះ ត្រូវបាន មន្ដ្រីពាក់ព័ន្ធមួយចំនួន ពិសេសលោក វង សូត រដ្ឋមន្ដ្រីក្រសួងការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះទៅដោះ ស្រាយដោយផ្ទាល់ បន្ទាប់មកក្រុមកម្មករ ក៏បានចូលធ្វើការវិញ។
ក្រោយការបាញ់ប្រហារ ក្រសួងមហា ផ្ទៃបានរៀបចំពាក្យបណ្ដឹងមួយដាក់ទៅ តុលាការខេត្ដស្វាយរៀង ប៉ុន្ដែរហូតមក ដល់ពេលនេះ ជនដៃដល់ដែលគេស្គាល់ យ៉ាងច្បាស់នៅមិនទាន់ត្រូវបានចាប់ខ្លួន បញ្ជូនទៅតុលាការចាត់ការតាមច្បាប់ នៅឡើយទេ៕