យើងប្រាកដជាស្ងើចសរសើរនូវភាពអស្ចារ្យ
និងប្រណីតភាពនៃការរចនាម៉ូដស្ថាបត្យកម្មទាំងមូល
នៅពេលដែលឃើញសំណង់អគារទំនើបណាមួយ។ «ជាក់ស្ដែង
លក្ខណៈអស្ចារ្យនៃការរចនាម៉ូដផ្ទៃខាងក្នុង
មិនត្រឹមតែស្ថិតលើភាពស្រស់ស្អាត និងទាក់ទាញមួយមុខនោះទេ
ប៉ុន្ដែវាក៏អាស្រ័យលើការរចនាប្លែកគ្មានពីរ
ប្រកបដោយសុវត្ថិភាព ផាសុកភាព
និងផ្ដល់អារម្មណ៍ពិសេសដល់អ្នករស់នៅផងដែរ»
នេះគឺជាសម្តីយុវជនម្នាក់ ដែលមានឈ្មោះ ម៉ា ចាន់ណារ៉ា។
ស្ថិតក្នុងបន្ទប់គេហដ្ឋានរចនាម៉ូដមួយយ៉ាងប្រណីត លោក ម៉ា ចាន់ណារ៉ា (RooSter_KooL) អាយុ
៣០ឆ្នាំ គឺជាអ្នករចនាម៉ូដផ្ទៃក្នុងអគារ បានចាប់ទាញយកខ្មៅដៃមួយមកគូរគំនូរព្រាងនៃគម្រោងរចនាម៉ូដ ហាងមួយដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ហើយលោកក៏បានឆ្លៀតពេលកំពុងធ្វើការ ងាកមកចែករំលែកនូវបទពិសោធនៃការសិក្សា និងការងារប្រចាំថ្ងៃរបស់លោកផងដែរ។
លោក ណារ៉ា បានបញ្ចប់ការសិក្សាផ្នែករចនាម៉ូដផ្ទៃក្នុងអគារនៅមហាវិទ្យាល័យ រ៉ាហ្វហ្វែល (Raffles) ប្រទេសសិង្ហបុរី ដែលជាគ្រឹះស្ថានអប់រំដ៏ល្បីល្បាញផ្នែករចនាម៉ូដមួយនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក។ កាលពីឆ្នាំ២០១០ យុវជន ណារ៉ា បានចាប់ផ្តើមអាជីពការងារជាអ្នករចនា ម៉ូដផ្ទៃក្នុងអគារ។ លោក បានបង្ហើបឲ្យដឹងថា៖ «មូលហេតុដែលខ្ញុំជ្រើសរើសទៅសិក្សានៅប្រទេសសិង្ហបុរី ព្រោះតែខ្ញុំចង់រៀនពីគំនិតនៃការរចនាម៉ូដ ហើយម៉្យាងវិញទៀត នៅទីនោះគឺមានសំណង់អគារ និងស្ថាបត្យកម្មដែលគួរឲ្យចាប់អារម្មណ៍ជាច្រើន»។
នៅពេលដែលគូរបានមួយផ្នែកតូច លោកដូចជាជ្រួញចិញ្ចើមបន្តិច ហើយក៏ងើបឡើងដើរសំដៅតៅទៅយកសៀវភៅគំរូរចនាម៉ូដប្លង់មួយចេញមក មើលបណ្តើរ និយាយមកកាន់ខ្ញុំបណ្តើរថា៖ «ការងារជាអ្នករចនាម៉ូតផ្ទៃខាងក្នុងអគារគឺមិនងាយស្រួលនោះទេ ក្រៅពីមានគំនិតច្នៃប្រឌិតខ្ពស់ និងមានទេពកោសល្យផ្នែកនេះ អ្នករចនាម៉ូដទាំងអស់ត្រូវធ្វើការស្រាវជ្រាវ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង»។
បន្ទាប់ពីគូរបានបន្តិច លោក ណារ៉ា ក៏បានបន្ដថា មុននឹងលោកចាប់ផ្តើមធ្វើគម្រោងម្តងៗ លោកត្រូវស្វែងយល់ពីតម្រូវការរបស់អតិថិជន និងពិភាក្សាពីគម្រោងនោះជាមួយអតិថិជន ទើបលោកត្រូវទៅមើលទីតាំងជាក់ស្ដែង។
ចំពោះគំនូរប្លង់នៃគម្រោងភាគច្រើន គឺតម្រូវឲ្យលោកប្រើបច្ចេកវិទ្យា 3D ព្រោះបច្ចេកវិទ្យានេះផ្ដល់រូបភាពច្បាស់ជាង 2D។ ជាងនេះទៅទៀត បច្ចេកវិទ្យា 3D អាចជួយឲ្យរូបភាពដែលរចនាចេញមកមានលក្ខណៈស្រដៀងគ្នាទៅនឹងរូប ពិតតែម្តង ប៉ុន្តែបច្ចេកទេសនេះ គឺត្រូវតម្រូវឲ្យមាន ការព្យាយាមអត់ធ្មត់ខ្លាំង និងចំណាយពេលវេលាច្រើន។
លោក ណារ៉ា បានអះអាងទៀតថា៖ «គម្រោងភាគច្រើន ត្រូវចំណាយពេល យ៉ាងហោចណាស់មួយខែ។ ចំពោះគម្រោងធំៗខ្លះ ត្រូវចំណាយពេលជាច្រើនខែ ដូច្នេះពេលខ្លះខ្ញុំត្រូវអត់ងងុយ មកអង្គុយសំកុកស្ទើរតែរាល់យប់ដើម្បីបញ្ចប់ការគូសវាសនៃផ្នែក នីមួយៗ»។ យ៉ាងណាមិញ លោក បានឲ្យដឹងថា ស្នាដៃភាគច្រើនរបស់ លោក គឺនៅប្រទេសសិង្ហបុរីឯណោះ។
ជាចុងក្រោយ លោក ម៉ា ចាន់ណារ៉ា បានបញ្ជាក់ពីចំណុចពិសេសនៃការងាររបស់លោក ថា៖ «លក្ខណពិសេសនៃការរចនាម៉ូដផ្ទៃក្នុងនៃអគារ គឺវាមិនមែនសំខាន់តែស្ថិតនៅលើការប្រើប្រាស់ឧបករណ៍ថ្លៃៗនោះទេ ប៉ុន្ដែវាគឺស្ថិតនៅលើការរចនាម៉ូដ និងគំនិតច្នៃប្រឌិតរបស់អ្នករចនាផ្ទាល់»៕