ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ
ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស
ក្នុងការតស៊ូរបស់នារី
អស់ពេលរាប់សតវត្សដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។
នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata)
បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទប្រឆាំងនឹងបុរសដើម្បីបញ្ចប់
សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស
បានអំពាវនាវរក “សេរីភាព សមភាព ភាតរភាព”
ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ
ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។
គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។
ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖
ឆ្នាំ១៩០៩ យោងតាមសេចក្ដីថ្លែងការណ៍របស់បក្ស សង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរពអបអរសាទរទូទាំងសហរដ្ឋ អាមេរិកនៅថ្ងៃទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយនៃខែនោះនាឆ្នាំ១៩១៣។
ឆ្នាំ១៩១០ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវានារីមួយដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនាដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកល សម្រាប់នារី។ សំណើនេះត្រូវបានទទួលអបអរដោយមានការអនុមតិជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់មកពីប្រទេស១៧ ដែលរួមមាននារីដំបូងគេបីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធីអបអរនិងគោរពទិវានេះទេ។
ឆ្នាំ១៩១១ ជាលទ្ធផលនៃកិច្ចពិភាក្សាដែលបាន សម្រេចនៅទីក្រុងCopenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង(នៅ ថ្ងៃទី១៩ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះមាននារីនិងបុរសជាងមួយលាននាក់បានមកចូល រួមគាំទ្រទាំងអស់គ្នា។ ជាបន្ថែមទៅលើសិទ្ធិក្នុងការបោះឆ្នោតនិងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិ ទទួលការបណ្ដុះបណ្ដាលនិងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះ ការងារ។
ជិតមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សាបណ្ដាលមកពីអគ្គីភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។ ព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះត្រូវបានគេ ស្មិងស្មាធិ៍ រំលឹកប្រតិស្ឋ អធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ដើម្បីរំលឹកទិវានារី អន្តរជាតិ។
ឆ្នាំ ១៩១៣-១៩១៤ ជាផ្នែកមួយនៃចលនាសន្តិភាពដែល កំពុងប្រុងប្រៀបដំណើរការនៅពេលមុន ព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សីបានធ្វើពិធីរំលឹកខួបទិវានារីអន្តរជាតិរបស់គេជាលើក ទីមួយ នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុងអឺរ៉ុប នៅថ្ងៃឬប្រហែលថ្ងៃទី៨ខែមិនានៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នាដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬមួយដើម្បីសម្ដែងសាមគ្គីភាពជាមួយបងប្អូននារីៗរបស់គេ។
ឆ្នាំ១៩១៧ ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀតបានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ “ចំណីអាហារហូបចុក និង សន្តិភាព”។ មេដឹកនាំនយោបាយបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។ ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្នបានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។
ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ជាប្រវត្តិសាស្ត្រនោះបាន ប្រព្រឹត្តឡើងចំថ្ងៃទី២៣ខែកុម្ភៈ តាមប្រតិទិនជូល្យ៉ិនៀ [Julian Calendar =ប្រតិទិនបង្កើតដោយរដ្ឋបុរស Julius Caesar ក្នុងឆ្នាំ៤៦មុនគ្រិស្តសករាជ ដែលកំណត់ពេល១ឆ្នាំម្ដង មាន១២ខែ មួយខែៗមាន៣០ ឬ ៣១ថ្ងៃ លើកលែងតែខែកុម្ភៈចេញ] ដែលកាលនោះត្រូវបានគេប្រើប្រាស់ក្នុង ប្រទេសរុស្សី ប៉ុន្តែវាត្រូវចំថ្ងៃទី៨មិនា តាមប្រតិទិន Gregorian [(គឺប្រតិទិនជូល្យ៉ិន ដែលត្រូវគេ កែទម្រង់និងដែលគេប្រើប្រាស់សព្វថ្ងៃ]ដែលត្រូវគេប្រើនៅទីដទៃ ទៀត។
ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការរីកធំធាត់នៃចលនារីអន្តរជាតិ ដែលត្រូវពង្រឹងដោយសន្និសីទនារីជាសកលរបស់អង្គការសហប្រជាជាតិ ចំនួនបួន បានជួយធ្វើឲ្យពិធីបុណ្យរំលឹកខួប ទិវានេះជាចំណុចប្រមូលផ្ដុំមួយសម្រាប់សម្របសម្រួលកម្លាំងដើម្បី ទាមទារសិទ្ធិនារី និងទាមទារឲ្យនារីអាចចូលរួមក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ច។
ទិវានារីអន្តរជាតិកាន់តែប្រែក្លាយទៅជាពេលវេលាមួយសម្រាប់ ឆ្លុះ បញ្ចាំង លើការរីកចម្រើនដែលទទួលបាន ដើម្បីអំពាវនាវឲ្យមានការប្រែប្រួល និងធ្វើពិធីអបអរសាទរសកម្មភាពទាំងឡាយដែលធ្វើដោយសេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដោយនារីសាមញ្ញដែលបានបំពេញតួនាទីវិសាមញ្ញ ក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិរបស់នារី។។(learn4khmer)