ដៃកាន់កូនកាំបិតកោងស្រួចដូចផ្លែកណ្ដៀវ
យុវជនសក់ខ្លីពណ៌សម្បកមង្ឃុត កំពុងឆ្លាក់បង្ហើយនូវដុំសាប៊ូ
ដែលមានក្បូរក្បាច់រចនាផ្កាភ្ញីគួរឲ្យទាក់ទាញ។
ដុំសាប៊ូដ៏ក្រអូបឈ្ងុយឈ្ងប់ត្រូវបានលម្អដោយចម្លាក់ផ្កា
និងតួអក្សរនានា
ដែលស្នាដៃសិល្បៈនេះបានក្លាយជាឆ្នាំងបាយចិញ្ចឹមលោក ឈាង ពុទ្ធា
ជាង១០ឆ្នាំមកហើយ។
ខណៈកំពុងតែវេចខ្ចប់ស្នាដៃរបស់ខ្លួនចូលប្រអប់ជ័រផ្លាស្ទិក ធ្វើដោយដៃ យុវជនវ័យ២៧ឆ្នាំរូបនេះបាននិយាយថា៖ «ខ្ញុំឆ្លាក់សាប៊ូនេះតាំងពីខ្ញុំរៀនថ្នាក់ទី១១មកម្ល៉េះ។ កាលនោះ គឺឆ្នាំ១៩៩៤ ហើយខ្ញុំជាសិស្សនៅវិទ្យាល័យទួលទំពូង។ និយាយទៅ ខ្ញុំឆ្លាក់សាប៊ូនេះបានប្រហែលជា១២ឆ្នាំហើយ»។
ថ្វីត្បិតតែក្នុងសង្គមខ្មែរ អាជីពឆ្លាក់ផ្លែឈើ និងវត្ថុផ្សេងៗរមែងធ្វើឡើងដោយស្ត្រី ប៉ុន្តែ ពុទ្ធា បានអះអាងថា ខ្លួនពិតជាស្រឡាញ់ចូលចិត្តសិល្បៈឆ្លាក់សាប៊ូនេះ ហើយក៏មានទេពកោសល្យតាំងពីកំណើតផងដែរ។
យុវជនរូបនេះបានរំឭកទៀតថា៖ «ដំបូង ខ្ញុំឃើញប៉ារបស់ពួកម៉ាក គាត់កាន់សាប៊ូ ដែលឆ្លាក់ម៉ូដសាមញ្ញដោយក្មេងកំព្រា ពេលនោះខ្ញុំក៏មានគំនិតចង់សាកល្បងឆ្លាក់តាមគេលមើលទៅ»។
ថ្វីត្បិតតែ ពុទ្ធា ធ្លាប់តែរៀនឆ្លាក់ផ្លែឈើក៏ពិតមែន ប៉ុន្តែការសាកល្បងឆ្លាក់លើសាប៊ូរបស់លោកស្រាប់តែទទួលបាន ជោគជ័យដូចប្រាថ្នា ហើយលោកក៏បានលក់ស្នាដៃរបស់ខ្លួនឲ្យទៅឲ្យមិត្តភក្ដិ អតិថិជនដែលឮតៗគ្នា និងប្រិយមិត្តតាមបណ្ដាញហ្វេសប៊ុក។
បើទោះជាប្រកបមុខរបរនេះអស់ជាងមួយទសវត្សរ៍ក្ដី ក៏ ពុទ្ធា នៅតែមានភាពកក់ក្ដៅក្នុងអាជីវកម្មរបស់ខ្លួន ដែលមិនសូវមានគូប្រកួតប្រជែងឡើយ។
ថ្លែងបណ្ដើរសើចបណ្ដើរ ពុទ្ធា បានបញ្ជាក់ថា៖ «អាជីពខ្ញុំគឺថា អត់មានអ្នកប្រជែងទេ ព្រោះមើលទៅគឺភាគតិចណាស់ដែលចេះឆ្លាក់សាប៊ូ ព្រោះភាគច្រើនគេឆ្លាក់តែផ្លែឈើ និងទៀន»។
យោងតាមសម្ដីលោក ឈាង ពុទ្ធា សាប៊ូដែលឆ្លាក់ដោយដៃអាចត្រូវបានគេប្រើប្រាស់ជាវត្ថុ អនុស្សាវរីយ៍ក្នុងពិធីបុណ្យខួបកំណើត ជប់លៀង ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ និងពិធីមង្គលការជាដើម ដោយគេប្រើវាជាវត្ថុដាក់តាំងវាក្នុងផ្ទះ ឬបន្ទប់គេងតាមចំណង់ចំណូលចិត្ត។
ដោយបច្ចុប្បន្ន ពុទ្ធា កំពុងតែបម្រើការងារស្ម័គ្រចិត្តនៅអង្គការ World Vision ដូច្នេះការឆ្លាក់សាប៊ូគ្រាន់តែជាកិច្ចការក្រៅម៉ោង ដើម្បីបន្ថែមខ្ទង់ចំណូលពីលើប្រាក់ខែ៧១ដុល្លារ យកទៅផ្គត់ផ្គង់គ្រួសារ ដែលមានម្ដាយជាមេផ្ទះ និងឪពុកជាមន្ត្រីចូលនិវត្តន៍ប៉ុណ្ណោះ។ ជាកូនពៅក្នុងចំណោមបងប្អូន៦នាក់ទៀតសុទ្ធតែប្រុស ពុទ្ធា បានសន្សែសន្សំប្រាក់ពីការឆ្លាក់សាប៊ូ និងចងដើមរាសី រហូតដល់សម្រេចទិសដៅសិក្សាបញ្ចប់បរិញ្ញាបត្រផ្នែកទីផ្សារនៅ សាកលវិទ្យាល័យធនធានមនុស្ស។
លោក ឈាង ពុទ្ធា បានរៀបរាប់ពីជីវិតរបស់ខ្លួនថា៖ «កាលនោះខ្ញុំជាសិស្សអាហាររូបករណ៍បាន២ឆ្នាំ ហើយ២ឆ្នាំទៀតត្រូវចេញលុយរៀនខ្លួនឯង។ ខ្ញុំឆ្លៀតឆ្លាក់សាប៊ូខ្លះ និងទៅមើលអ្នកជំងឺនៅមន្ទីរពេទ្យខ្លះ ដើម្បីបានប្រាក់៥ពាន់រៀលក្នុងមួយយប់»។
ដោយសារតែសិល្បៈឆ្លាក់សាប៊ូនេះទាមទារពេលវេលាច្រើន និងតម្រូវឲ្យមានការអត់ធ្មត់ ផ្ចិតផ្ចង់ផងនោះ ទើបជារៀងរាល់យប់ ពុទ្ធា អាចឆ្លាក់បានសាប៊ូតែ២ដុំប៉ុណ្ណោះ ខណៈថ្ងៃទំនេរបំផុត ខ្លួនអាចបង្កើនបានដល់៥ដុំ។
ពុទ្ធា បានត្អូញថា៖ «ឆ្លាក់សាប៊ូនេះ គឺឆ្លាក់តែម្នាក់ឯងទេ ខ្ញុំហត់ចង់ងាប់ទៅហើយ។ វាលំបាកច្រើន ម៉្យាងវាប៉ះពាល់ដល់អារម្មណ៍ព្រោះយើងបាត់បង់ពេលវេលាដើរលេង។ ជួនកាលយើងត្រូវចំណាយទិញសាប៊ូច្រើន ពេលឆ្លាក់ខុស។ ជាពិសេសគឺស្រូបក្លិនវាច្រើន គឺប៉ះពាល់ដល់សុខភាពតែម្ដង»។
ជាមួយនឹងតម្លៃ៥ដុល្លារ អតិថិជនរបស់យុវជន ពុទ្ធា អាចទទួលបាននូវសាប៊ូឆ្លាក់មួយដុំក្នុងប្រអប់ផ្លាស្ទិកដ៏ ស្រស់ស្អាតធ្វើដោយដៃផ្ទាល់តែម្ដង។ លោកអ្នកអាចទំនាក់ទំនងទិញសាប៊ូឆ្លាក់ពី ពុទ្ធា តាមរយៈលេខទូរស័ព្ទ ០៩៨ ៥១ ៦១ ៧១ និងហ្វេសប៊ុកតាមរយៈឈ្មោះ Puthiya Chi៕