កាលពីថ្ងៃទី១ មីនា កន្លងទៅក្រុមហ៊ុន
Nokia ប្រចាំនៅកម្ពុជាបានប្រារព្ធពិធីសម្ពោធទូរស័ព្ទប៊ូតុង
Qwerty ដ៏ស្រស់ស្អាតម៉ូដេល Nokia Asha 302
ជាទូរស័ព្ទដំណើរការលឿន
និងផ្តល់ភាពងាយស្រួលជូនដល់អ្នកប្រើប្រាស់
ជាពិសេសយុវវ័យដែលនិយមទាក់ទងមិត្តភក្តិជាប្រចាំរៀងរាល់
ថ្ងៃតាមរយៈហ្វេសប៊ុក អ៊ីមែល កម្មវិធីជជែក Whatsapp ឬ Messengers
ដទៃទៀត។ Nokia Asha 302 បំពាក់ទៅដោយអង្គចងចាំ (Processor)
ទំហំរហូតដល់ទៅ 1GHz ដែលកម្រនឹងមាននៅក្នុងទូរស័ព្ទប្រភេទ
QWERTY ទូទៅនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ។
Nokia ជាក្រុមហ៊ុននាំមុខគេលើពិភពលោកក្នុងផ្នែកទូរគមនាគមន៍ ដែលមានផលិតផលក្លាយជាចំណែកដ៏សំខាន់មួយក្នុងការរស់នៅរបស់ ប្រជាពលរដ្ឋទូទាំងពិភពលោក ។ ជារៀងរាល់ថ្ងៃមនុស្សប្រមាណ១.៣០០.០០០.០០០ (មួយពាន់បីរយលាននាក់) ប្រើប្រាស់ទូរស័ព្ទ Nokia ដើម្បីថតរូបចែករំលែកបទពិសោធន៍ទទួលព័ត៌មានប្រាស្រ័យទាក់ទង គ្នាទៅវិញទៅមកតាមវិធីងាយស្រួលរបស់ពួកគេ ។ ការវិវឌ្ឍន៍ថ្មីលើរូបរាងរចនា និងបច្ចេកវិទ្យារបស់ខ្លួនបានធ្វើឱ្យ Nokia ក្លាយជាម៉ាកដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ http://www.nokia.com/about-nokia ៕
លោក Jerry Manus អគ្គនាយកនៃប្រតិបត្តិការ
Nokia ប្រចាំនៅកម្ពុជា និងឡាវបានមានប្រសាសន៍បញ្ជាក់ថា
«ក្រៅពីមានអង្គគណនាទំហំ 1GHz, Nokia Asha 302 គឺជាទូរស័ព្ទ 3.5G
ដែលងាយស្រួលក្នុងការប្រើប្រាស់អ៊ីនធើរណេត ។
គួបផ្សំជាមួយនឹងបច្ចេកវិទ្យាបង្រួមទំហំទិន្នន័យនៃ Nokia
Browser ទៀតនោះ ធ្វើឱ្យការប្រើប្រាស់អ៊ីនធើរណេត
និងការទាញយកទិន្នន័យមកប្រើប្រាស់ដំណើរការកាន់តែលឿន
និងចំណាយកាន់តែតិច» ។ លោក Jerry បានបញ្ជាក់បន្ថែមទៀតថា ៖ «Nokia
Asha 302 អាចភ្ជាប់អ៊ីនធើរណេត ដោយមិនប្រើខ្សែ
ឬនិយាយម្យ៉ាងទៀតថា វាមាន WiFi ហើយមានកម្មវិធី Messenger
ដ៏ពេញនិយមមួយទៀតភ្ជាប់មកជាមួយស្រាប់គឺ Whatsapp។
ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ភ្ជាប់
ទូរស័ព្ទទៅនឹងអ៊ីនធើរណេត WiFi នោះការទំនាក់ទំនងគ្នាតាមរយៈ
Chat, ផ្ញើរូបភាព ផ្ញើវីដេអូគ្លីប, ផ្ញើ File
សំឡេងទៅវិញទៅមកជាមួយមិត្តភក្តិយ៉ាងសប្បាយ
ដោយមិនបាច់ចំណាយលើថ្លៃទិន្នន័យ» ។
លក្ខណៈពិសេសបន្ទាប់បន្សំទៀតនៃទូរស័ព្ទ Nokia Asha 302
រួមមានដូចជា ៖ ម៉ាស៊ីនថតទំហំ៣.២មេហ្គាភិចសែល, មានប៊ីតុង
Shortcut សម្រាប់ចុចភ្ជាប់អ៊ីនធើរណេត WiFi សម្រាប់ផ្ញើសារ
ផ្ញើអ៊ីមែល និងសម្រាប់លេងហ្វេសប៊ុក ហើយវាមានបីពណ៌
គឺពណ៌ប្រផេះចាស់ ពណ៌ស និងពណ៌ក្រហម
ហើយនិងមានដាក់លក់នៅលើទីផ្សារចាប់ពីសប្តាហ៍ទីពីរនៃខែមីនា
នេះ តទៅក្នុងតម្លៃលក់រាយប្រមាណ១៥៥ដុល្លារ ។
អំពីក្រុមហ៊ុន Nokia Nokia ជាក្រុមហ៊ុននាំមុខគេលើពិភពលោកក្នុងផ្នែកទូរគមនាគមន៍ ដែលមានផលិតផលក្លាយជាចំណែកដ៏សំខាន់មួយក្នុងការរស់នៅរបស់ ប្រជាពលរដ្ឋទូទាំងពិភពលោក ។ ជារៀងរាល់ថ្ងៃមនុស្សប្រមាណ១.៣០០.០០០.០០០ (មួយពាន់បីរយលាននាក់) ប្រើប្រាស់ទូរស័ព្ទ Nokia ដើម្បីថតរូបចែករំលែកបទពិសោធន៍ទទួលព័ត៌មានប្រាស្រ័យទាក់ទង គ្នាទៅវិញទៅមកតាមវិធីងាយស្រួលរបស់ពួកគេ ។ ការវិវឌ្ឍន៍ថ្មីលើរូបរាងរចនា និងបច្ចេកវិទ្យារបស់ខ្លួនបានធ្វើឱ្យ Nokia ក្លាយជាម៉ាកដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ http://www.nokia.com/about-nokia ៕