តាមប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់នៃក្រសួងមហា
ផ្ទៃបានឱ្យដឹងថា លោកឈូក បណ្ឌិត ដែលត្រូវបានអះអាង
ដោយលោកឧបនាយករដ្ឋមន្រ្ដីស ខេង ថា
ជាអ្នកបាញ់ទៅលើកម្មការិនី៣នាក់ឱ្យរងរបួសធ្ងន់នៅក្រុងបាវិតនោះ
បានចូលមកបំភ្លឺនៅនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសូងមហាផ្ទៃកាលពីព្រឹក
ថ្ងៃទី៣មីនា២០១២ ដោយមានភ្ជាប់ឯកសារមកជាមួយជាច្រើន។
លោកឈូក បណ្ឌិត មិនត្រូវបានឃាត់ខ្លួននោះទេ
បើទោះណាតុលាការកំពុងចាត់ការរឿងបាញ់រះនេះក៏ដោយ
ពោលគឺចូលបំភ្លឺរឿងបាញ់រះនេះនៅក្រសួងមហាផ្ទៃមួយព្រឹកប៉ុណ្ណោះក៏វិល
ត្រឡប់ទៅវិញ។ តាមនីនិវិធីរឿងបាញ់
រះនេះត្រូវបានក្រសួងមហាផ្ទៃបញ្ជូនសំណុំរឿងទៅដល់តុលាការខេត្តស្វាយ
រៀងរួចហើយ គួរតែចាត់ការនៅឯខេត្តស្វាយរៀង ឬថា លោកឈូក បណ្ឌិត
បើចង់ចូលបំភ្លឺ គួរតែចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
ទើបត្រឹមត្រូវ។(kohsantepheapdaily)