ប្រជាជនដែលរស់នៅទីក្រុងទាំងឡាយ ស្ថិតក្នុងរដ្ឋចំនួន ៦នៅភាគខាងលិច
និងភាគខាងត្បូង សហរដ្ឋអាមេរិក បានចាប់ផ្តើម ប្រមូលកាកសំណល់
បណ្តើរៗហើយនៅថ្ងៃ ព្រហស្បតិ៍ ទី០១ ខែមីនា បន្ទាប់ពីព្យុះកំណាច ថូណាដូ
បានវាយប្រហារយ៉ាងដំណំ និងបណ្តាលឲ្យមនុស្សស្លាប់ កើនឡើងរហូតដល់ ១៣នាក់ផងដែរ។
នេះបើតាមការផ្សាយព័ត៌មាន ពីទូរទស្សន៍ Channel News Asia
ដោយដកស្រង់ពីព័ត៌មាន ប្រចាំតំបន់កើតហេតុ។
ចំពោះមនុស្សស្លាប់ចុងក្រោយម្នាក់នោះ គឺជាបុរសវ័យ ៥៣ឆ្នាំដែលរស់នៅរដ្ឋ កាន់សាស់ ដែល គាត់បានស្លាប់ ដោយសារតែរងរបួស បន្ទាប់ពីផ្ទះរបស់គាត់ បានរលំបាក់សង្កត់ពីលើតែម្តង ហើយបានស្លាប់បន្ទាប់ពីក្រុមជួយសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យ ស្ថិតនៅក្រុង ហាវេយ៍វីឡេ។ នេះបើតាមការបញ្ជាក់ ពីសារព័ត៌មាន ប្រចាំតំបន់នោះ។
គួរបញ្ជាក់ផងដែរថា ខ្យល់ព្យុះថូណាដូ នេះផងដែរ គឺជាព្យុះកំណាចមួយក្នុងប្រវត្តិសាស្ត្រ អាមេរិក ដែលតែងតែវាយប្រហារ មហាអំណាចនេះជារៀងរាល់ឆ្នាំ ហើយចំពោះពេលនេះ គេហដ្ឋានប្រជាជនជាច្រើនខ្នង បានទទួលការបំផ្លាញទាំងស្រុង , រថយន្តជារាប់សិបគ្រឿង ត្រូវខ្យល់បក់គួចចូលក្នុងបឹង ព្រមទាំងដើមឈើ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ក៏ត្រូវទទួលរងការខូចខាត យ៉ាងដំណំផងដែរ។
ចំពោះគ្រោះថ្នាក់ដល់មនុស្សវិញ គឺប្រជាជនជាង ១០០នាក់ បានទទួលរងរបួសនៅទីក្រុង ហារីប៊ឺហ្គ ដែលជាក្រុងមួយ មានប្រជាជនរស់នៅ ៩០០០នាក់ស្ថិតក្នុងរដ្ឋ អ៊ីលីណយស៍។