ព្រះវិហារៈ យ៉ាងហោចណាស់ សិស្សសាលាបឋមសិក្សាកោះកេរចំនួន ១១ នាក់
ដែលមានអាយុក្រោម ១៤ ឆ្នាំ បានរងរបួស
បន្ទាប់ពីមិត្តរួមថ្នាក់របស់ពួកគេម្នាក់ បានយកក្បាលម្ជុលគ្រាប់
៦០ មិល្លីម៉ែត្រ ដែលរើសបាននៅក្នុងភូមិ យកមកគប់លេង នៅលើតុ
ក្នុងថ្នាក់រៀន របស់ពួកគេបណ្ដាលឲ្យផ្ទុះ កាលពីវេលាម៉ោង ៧ និង
៣០ នាទី ព្រឹកម្សិលមិញ។
លោកជុំ ពុយ អភិបាលស្រុកគូលែន ខេត្តព្រះវិហារ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា សិស្សសាលាតូចៗ
ដែលរងគ្រោះទាំងនោះមានអាយុចន្លោះពី ១០ ឆ្នាំ ទៅ១៤ ឆ្នាំ ក្នុងនោះមានកុមារី ៦នាក់ និងកុមារា ៥ នាក់ ហើយក្នុងចំណោមពួកគេ មានពីរនាក់របួសធ្ងន់ ព្រោះត្រូវអំបែងគ្រាប់ខ្ទាតត្រូវផ្នែកក្រោមផ្ចិត និងក្រលៀន ព្រមទាំងដៃ និងជើង ចំណែក ៩ នាក់ទៀត រងរបួសស្រាល។ លោកបានបន្តថា តាមការឲ្យដឹងពីមិត្តភក្ដិរួមថ្នាក់របស់កុមាររងគ្រោះទាំងនោះ បាននិយាយថាមុនពេលផ្ទុះកុមារាឈ្មោះហូរ វណ្ណា អាយុ១២ ឆ្នាំ ដែលរងរបួសធ្ងន់ជាងគេ និងមិត្តរួមថ្នាក់របស់គេម្នាក់ទៀតឈ្មោះ តាត់ បុប្ផា អាយុ១២ ឆ្នាំដែរ បាននាំគ្នាគប់ក្បាលគ្រាប់ផ្ទុះនោះលេងលើតុ ក្នុងថ្នាក់រៀន ប្រមាណជាង ២០ ដង ដោយគ្មាននរណាម្នាក់ចាប់អារម្មណ៍ឡើយ សូម្បីតែលោកគ្រូប្រចាំថ្នាក់របស់ពួកគេ។
លោកបានបន្តថា៖«វាពិតជាសំណាងណាស់ ដែលកុមារទាំងនេះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិត»។
សមាជិកក្រុមប្រឹក្សាឃុំ ស្រយង់ ស្រុកគូលែន លោក រាម សេត បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កុមារទាំងនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពឃុំស្រយង់ រួចហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ដើម្បីព្យាបាល។ លោកបានថ្លែងថា៖«ឥឡូវនេះកុមាររងគ្រោះទាំងអស់កំពុងទទួលការ ព្យាបាលយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យ»។
កាលពីម្សិលមិញ លោកវេជ្ជបណ្ឌិត សុខ វាសនា អនុប្រធានមន្ទីរពេទ្យខេត្តព្រះវិហារ ១៦មករា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថាកុមារទាំងអស់ រងរបួសបន្តិចបន្តួច ហើយពួកគេ អាចដើរបានជាធម្មតា លើកលែងតែកុមារា ហូរ វណ្ណា ប៉ុណ្ណោះ ដែលរងរបួសធ្ងន់។ លោក ថា៖ «បំណែកគ្រាប់ផ្ទុះបានត្រូវត្រង់ ពោះ ដៃ ក្រលៀន និង ផ្នែកខាងលើប្រដាប់ភេទ ហើយរហូតមកទល់ពេលនេះ នាង នៅមិនទាន់អាចដើរបានទេ»។
ក្រុមជំនាញការមីននៃកងប្រតិបត្តិការកំចាត់មីនទី ៤ ប្រចាំទិស ខេត្តព្រះវិហារ សៀមរាប និងខេត្តកំពង់ធំ កំពុងស្រាវជ្រាវអំពីករណីនេះ។
លោកហ៊ាន សាវី នាយផ្នែកកងប្រត្តិបត្តិការកំចាត់មីនទី ៤ប្រចាំទិសខេត្តព្រះវិហារ សៀមរាប និងខេត្តកំពង់ធំ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ក្រុមការងារពិសេសរបស់លោក កំពុងធ្វើការស្រាវជ្រាវបន្ថែមថា តើកុមារនោះរើសបានក្បាលម្ជុលគ្រាប់ផ្ទុះនោះពីកន្លែងណាឬមួយ មាន ជនណាម្នាក់ ប្រគល់ឲ្យកុមារនោះ ក្នុងចេតនាអាក្រក់អ្វីមួយ។
លោកបានបញ្ជាក់ថា៖ «បើតាមការប៉ាន់ស្មានរបស់ខ្ញុំ វាមិនអាចជាម្ជុលក្បាលគ្រាប់ផ្ទុះដែលកប់នៅតាមវាលស្រែ កាលពីសម័យសង្គ្រាមរបបខ្មែរក្រហម ឬជំនាន់ លន់ នល់ នោះទេ វាទំនងជាត្រូវនរណាម្នាក់ឲ្យកុមារនោះលេង ព្រោះវាស្អាតដូចជារបស់ក្មេងលេង»។
លោកបានបន្តថា ក្បាលម្ជុលគ្រាប់ផ្ទុះនោះមានប្រវែង ៦ សង់ទីម៉ែត្រ ធ្វើពីដឺរ៉ា មានក្បាលប៉ុនមេជើង មានគន្លាក់ស្ពឺរុំដោយស្មាច់ដែលជាគ្រឿងបញ្ឆេះឲ្យផ្ទុះ និងមានកន្ទុយប៉ុនមេដៃ។ តាមធម្មតា វាកម្រនិងផ្ទុះណាស់ វៀរលែងតែកុមារនោះបោះ ឬគប់វាលេងច្រើនដង ដែលអាចធ្វើឲ្យម្ជុលនោះរំកិលទៅប៉ះនិងស្មាច់ ដែលជាគ្រឿងបញ្ឆេះ ហើយស្មាច់នោះ បែកដោយកម្លាំងកកិតខាងក្រៅ ទើបអាចផ្ទុះបែកបាន។ លោកបានបន្ថែមថា៖«ថ្វីដ្បិតវាមិនបង្ករបួសដល់អាយុជីវិត ប៉ុន្តែវាអាចបង្កឲ្យអ្នករបួសមានជំងឺតេតាណូស ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ បើសិនជាមិនបានព្យាបាលទាន់ពេលវេលាទេ នោះ»។
កុមាររងគ្រោះហូរ វណ្ណា អាយុ១២ ឆ្នាំ បាននិយាយតាមទូរស័ព្ទពីមន្ទីរពេទ្យមកថា ខ្លួនរើសបានក្បាលគ្រាប់នោះ នៅតាមផ្លូវពីផ្ទះទៅសាលារៀន ដោយមិនដឹងថា វាជាគ្រាប់ ដែលអាចផ្ទុះយ៉ាងដូច្នេះឡើយ៕