នារីមិនទាន់ស្គាល់ អត្តសញ្ញាណម្នាក់ ត្រូវបានគេ ប្រទះឃើញ ដេកស្លាប់នៅ
ផ្ទះសំណាក់ រីករាយ ដែលមាន ទីតាំងនៅ តាមផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា
រាជធានីភ្នំពេញ កាលពី វេលាម៉ោង៤៖៣០នាទី ប៉ុន្តែម្ចាស់ផ្ទះសំណាក់
មិនបានរាយការណ៍ ជូនសមត្ថកិច្ច ឲ្យទាន់ពេលវេលា នោះទេ ពោលមានការ លាក់បាំង
រហូតដល់ពួកគេបាន លួចដឹកបញ្ជូន សពជនរង គ្រោះទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត្រ ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា នារីរងគ្រោះ មានអាយុ ប្រហែល២២ ឆ្នាំ ហើយបានមក ស្នាក់នៅជាមួយ បុរសពីរនាក់ផ្សេងទៀត តាំងពីព្រឹកថ្ងៃដដែល ប៉ុន្តែ ក្រោយមកស្រាប់ តែគេឃើញ បុរសពីនាក់នោះ បានចេញ ទៅមុន រួចហើយ នៅវេលាម៉ោង ខាងលើ គេក៏ប្រទះឃើញ នារីរងគ្រោះ ដេកស្លាប់នៅក្នុង បន្ទប់តែម្តងទៅ។
នៅមិនទាន់ដឹងមូលហេតុ ពិតប្រាកដនៅឡើយទេ ទាក់ទិននឹង បញ្ហានេះ ប៉ុន្តែមានប្រភពព័ត៌មានខ្លះ អះអាងថា ជនរងគ្រោះទំនង ជាស្លាប់បណ្តាល មកពីការប្រើប្រាស់ ថ្នាំច្រើនពេក៕(dapnews)