Friday, February 17, 2012

ជនជាតិចិន​​​បើក​រថយន្ត​កៀរ​​រថយន្ត​​​​ទួរីស​សងប្រាក់​​​៦០ដុល្លារ ​ហើយបើក​ដេញ​តាម​​​​បម្រុង​​វាយទៀត​

បុរស​​​​ជនជាតិ​​​ចិនម្នាក់​បាន​​បើក​រថយន្ត​​​​ទៅកៀរ ​រថយន្ត​ម៉ាក​ទួរីស​​​​​មួ​យ​គ្រឿង​ បណ្តាល​ឱ្យកូដ​​ថ្នាំ​​មួយ​​ចំហៀង​​​ ហើយ​​​បាន​បើកទ្វារ​ចុះ​ក្របួច​ក​អាវ​​​អ្នក​បើកបរ​​​​ទួរីស​
ប​ម្រុង​ វាយ​តែ​​ត្រូវអ្នក​​​ជិះក្នុង​រថយន្តចុះ​​មកជួយ​ឃាត់ ​​​ទើបធ្វើ​​ឱ្យ​​មានការ​​​ផ្អើល​ឆោឡោ​ដល់​សមត្ថ​កិច្ច​​ប៉ូលិស ចុះ​មក​​ជួយអន្តរាគមន៍​​តែម្តង។
ហេតុ​​​ការណ៍​នេះបាន​កើតឡើង​​​កាលពី​វេលា​ម៉ោង​​៨​ យប់ថ្ងៃទី​​​​​១៦ តុលា នៅ
តាម​មហាវិថី​​ព្រះ​មុនីរ៉េត ​កែង​ផ្លូវ​​​លេខ​​៣៣៨ ​ក្នុងសង្កាត់​ផ្សារ​ដើមគ ​ខណ្ឌ​ទួលគោក​។​
ប្រភព​ព័ត៌មាន​នៅ​កន្លែង​ កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ដ​ម៉ាក​ទួ​រី​ស ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2R-1060 មាន​អ្នក​រួម​ដំណើរ​ជាមួយ​ចំនួន​​៥​នាក់ បើកបរ​តាម​បណ្ដោយ​មហា​វិថី​ព្រះ​មុនី​រ៉េ​ត ខណៈ​មក​ដល់​ផ្លូវកែង​លេខ​៣៣៨ ស្រាប់តែ​មាន​រថយន្ដ​នី​ស្សាន់​​មួយគ្រឿង​ ពណ៌​ស ពាក់​​ស្លាក​លេខ ភ្នំពេញ 2Q-1881 មាន​អ្នក​ជិះ​ក្នុង​រថយន្ដ​​ចំនួន​៤​នាក់ បើក​ចេញ​មក​ឆ្លងកាត់ បណ្ដាល​​ឱ្យ​កៀរ​រថយន្ដ​ម៉ាក​ទួ​រី​ស​កូដ​ថ្នាំ​មួយ​ចំហៀង​។
ប្រភព​​បាន​បន្តទៀត​ថា ​បន្ទាប់ពី​​​បើក​កៀរ​គ្នា ហើយ​​រថយន្ដ​ទាំង​ពីរ​គ្រឿង​នោះ​បាន​​ឈប់​រៀង​ៗ​ខ្លួន ចំណែក​ម្ចាស់​រថយន្ដ ទួ​រី​សបាន​បើក​ទ្វារ​​​ចុះ​ទៅ​មើល​រថយន្ដ ស្រាប់តែ​តៃកុង​រថយន្ដ​នីស្សាន់​​​ដែល​ជា​ជនជាតិ​ចិន​បាន​ចុះ​មក​ចាប់​ ក្របួច​ក​អាវ​​អ្នក​បើកបរ​​រថយន្ដ​ទួ​រី​ស​បម្រុង​វាយ ប៉ុន្ដែ​ត្រូវ​អ្នក​នៅ​ក្នុង​រថយន្ដ​ទួ​រី​ស​ចេញ​មក​ឃាត់​ ហើ​យ​ក៏​បាន​ស្រែក​ឆោឡោ​ផ្អើល​មនុស្ស​មក​ចោមរោម​និង​ផ្អើល​ដល់​ប៉ូលិស​ ប៉ុស្ដិ៍​ផ្សារ​ដើម​គ និង​ប៉ូលិស​ប៉ុស្ដិ៍​ទួល​ស្វាយព្រៃ​ទី​១ ​ចុះ​មក​ជួយ​អន្ដរាគមន៍​ទម្រាំ​តែ​ភាគី​ខាង​ជន​ជាត​ិ​ចិន​ព្រម​សង​ប្រាក់​ ចំនួន​៦០​ដុល្លារ​ ទៅ​ភាគី​តៃកុង​រថយន្ដ​ទួ​រី​ស ប្រើ​ពេល​​ជិត​២​ម៉ោង ។
បន្ទាប់ពី​ដោះស្រាយ​រួច​រាល់​ហើយ អ្នក​បើក​​​រថ​យន្ត​ម៉ាក​ទួរីស​​បានបើក​​​​ចេញទៅបាន​​បន្តិច​ ស្រាប់តែ​​​ឃើញ​រថយន្ត​​របស់​ជនជាតិ​ចិន​រូប​នោះ​បាន​បើក​តាម​ពីក្រោយ​រហូត​ ​​ដោយព្យាយាម​​បើក​វ៉ា​​​ និង​​កៀរ​ម្តង​​​ទៀត ​​ដើម្បី​​ឱ្យ​​​អ្នក​បើកបរ​​ទួរីស​​​ចុះ​មក​បម្រុង​នឹង​​​វាយ​ ប៉ុន្តែ​ម្ចាស់​​​រថយន្ត​ទួរីស​​​​បើក​ទៅ​​ឈប់​នៅ​​ចំណត​​រថយន្ត​ដីក្រហម​ ក្នុង​​​​ផ្សារ​ដើមគ ​​​រកគេឯង​ជួយ​៕

Comments system

Disqus Shortname