ជាកិច្ចស្វាគមន៍ នៃការប្រកួត កម្ពុជាបានជួបជាមួយក្លឹបមកពីប្រទេសជប៉ុន ដោយក្នុងតង់ទី១
សម្រាប់ឯលទ្ធផល២ប្រកួតផ្សេងទៀត ថៃបានបំបាក់អង់គ្លេសដោយលទ្ធផលបច្ចេកទេស៩ ទល់នឹង២ ជប៉ុន ៧ ទល់នឹង៤ ដែលនេះជាការប្រកួតវិលជុំ។
សូមបញ្ជាក់ថា កីឡាហុកគី គឺវាស្រដៀងទៅនឹងបាល់ទាត់ដែរ តែវាមិនប្រើជើងទេ គេប្រើទំពក់ ដើម្បី បណ្តើរបាល់ តែដោយសារទីលានមានទំហំតូច គេលេងតែ៦នាក់ប៉ុណ្ណោះ ដែលក្នុង១តង់មានរយៈ ពេល២០នាទី។ ហុកគីជាប្រភេទកីឡាមួយដែលនៅតំបន់អឺរ៉ុប គេនិយមលេងណាស់ មានទាំងកីឡា ហុកគីលើទឹកកក ថែមទៀតផង។
កម្ពុជាមិនដែលចេញទៅប្រកួតនៅក្រៅប្រទេសទេ ដែលជាញឹកញាប់ប្រកួតតែជាមួយជប៉ុន តែប៉ុណ្ណោះ ទើបតែឆ្នាំ២០១២នេះ មានអង់គ្លេស និងថៃមកចូលរួមផងដែរ។ កីឡាហុកគីរបស់កីឡាករកម្ពុជា ស្ថិត ក្រោមការបង្ហាត់បង្ហាញរបស់លោកគ្រូ Rana Asif Maqsood ជនជាតិប៉ាគីស្ថាន អស់រយៈពេលជាង ១០ឆ្នាំមកហើយ ដោយលោកបានប្រឹងប្រែងតស៊ូបង្កើតកីឡាប្រភេទនេះ ឱ្យមានសកម្មភាព និងបង្កើត បានជាសហព័ន្ធកីឡាហុកគីកម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា និងកំពុងមានសុពលភាពត្រឹមត្រូវតាមច្បាប់ចាប់តាំងពីឆ្នាំ២០១០ មកម្ល៉េះ។
សម្រាប់ថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ នឹងចាប់ផ្តើមប្រកួតនៅពេលព្រឹកចាប់ពីម៉ោង៨ និង០០នាទីព្រឹក នៅលើ ទីលានដដែល ដែលជាថ្ងៃចុងក្រោយនោះ កម្ពុជាប្រកួតជាមួយជប៉ុន, ថៃ ជួបអង់គ្លេស, កម្ពុជា ជួប អង់គ្លេស, អង់គ្លេស ជួប ជប៉ុន, ថៃ ជួប ជប៉ុន និងកម្ពុជា ជួបជាមួយថៃ ជាកិច្ចបញ្ចប់ រួមទាំងមាន ការប្រគល់វត្ថុអនុស្សាវ រីយ៍ផងដែរ៕(DAPNEWS)