Sunday, June 10, 2012

និស្សិត NUM ផ្នែក​ច្បាប់ លោតទឹក​សម្លាប់ខ្លួន​

www.dap-news.comភ្នំពេញ: យុវ​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង រៀន​ផ្នែក​ច្បាប់​ឆ្នាំ​ទី​១ បាន​សម្រេចចិត្ត​លោតទឹក​ធ្វើអត្តឃាត កាលពី​វេលា​ម៉ោង ៨ និង ៤០​នាទី ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១២ នៅ​ចំណុច​ស្ពាន​ជ្រោយចង្វារ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ជួល​ឲ្យ​អ្នកនេសាទ​រាវ​រកឃើញ​សព នៅវេលា​ម៉ោង ៩ និង ៣០​នាទី ព្រឹក​ថ្ងៃ​ដដែល​។​

​លោក ជ័យ រ៉ា​ឌី អាយុ ២៣​ឆ្នាំ ត្រូវជា​បងប្អូន​ជីដូន​មួយ​របស់​យុវជន​រងគ្រោះ បានឲ្យដឹងថា យុវជន​ដែល​លោតទឹក​នេះ​ឈ្មោះ សុង ច័ន្ទ​គី​រី អាយុ​ជាង ២០​ឆ្នាំ ជា​និស្សិត​ផ្នែក​ច្បាប់ ឆ្នាំ​ទី​១ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ស្នាក់​នៅផ្ទះ​១០០​ល្វែង ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ​។​

​ លោក​បន្តថា មុន​កើតហេតុ រូបលោក​បាន​ឃើញ​យុវជន​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ពី​ពណ៌​សលាយ​ឈាមជ្រូក ពាក់​ស្លាក ភ្នំពេញ 1AT-9244 ចេញពី​ផ្ទះ​យ៉ាង​លឿន រូបគេ​ក៏​ជិះ​ម៉ូតូ​តាម​រហូត​ដល់​លើ​ស្ពាន​ជ្រោយចង្វារ​។ យុវជន​ខាងលើ​ក៏​បាន​ចុះ​ពីលើ​ម៉ូតូ​បម្រុង​នឹង​លោត ក៏​ត្រូវ​បងប្អូន​បីនាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ ជួយ​ចាប់ តែ​ចាប់​មិន​ឈ្នះ ក៏​បណ្តាល​ឲ្យ​យុវជន​នោះ​លោតទឹក​សម្លាប់ខ្លួន​បាន​សម្រេច​តែ​ម្តង​។​

​ សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​តម្កល់​ធ្វើ​បុណ្យ នៅ​វត្ត​ទួល​អស់លោក​។ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​យុវជន​រូបនោះ សម្រេចចិត្ត​លោតទឹក​សម្លាប់ខ្លួន មិនទាន់​មាន​អ្នកដឹង​នៅឡើយ​ទេ​៕
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname