មេទ័ពជើងគោកថៃឧត្តមសេនីយ៍ ប្រាយុទ្ធ ចានអូចា
កាលពីចុងសប្តាហ៍បានច្រានចោលការអះអាងគ្មានមូលដ្ឋានដោយពួកមេដឹកនាំ
អាវក្រហមដែលថារដ្ឋប្រហារមួយនឹងកើតឡើងក្នុងពេលឆាប់ៗ។
ប្រាយុទ្ធបាននិយាយកាលពីថ្ងៃសុក្រទី០៨មិថុនាថាពួកមេដឹកនាំ យោធាបានតាមដានសភាពការណ៍នយោបាយយ៉ាងដិតដល់ណាស់និងទាំងអស់គ្នាយល់ ស្របថាជម្លោះនយោបាយគួរត្រូវបានដោះស្រាយតាមមធ្យោបាយអហិង្សា។
មេទ័ពរូបនេះបានបញ្ជាក់ថាត្រូវតែមានលំដាប់បញ្ជាប្រើទាហាន ច្បាស់លាស់នៅក្នុងការដោះស្រាយភារកិច្ចណាមួយ ពោលគឺក្នុងករណីទាហានត្រូវបានកោះហៅអោយចូលមករក្សាសន្តិភាពតាម ដងផ្លូវក្នុងពេលបាតុកម្មមហាជនរីករាលដាល។យោធាជាអង្គការរបស់រដ្ឋ សំរាប់ដោះស្រាយបញ្ហា ដូច្នេះការប្រើកម្លាំងរបស់រដ្ឋត្រូវតែធ្វើតាមនីតិវិធីត្រឹមត្រូវ។
ប្រភពយោធាបាននិយាយថាបញ្ជាការជាន់ខ្ពស់ លោកថាណាសាក់ ផាទីម៉ាផាកន និងបញ្ជានៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទបានជួបប្រជុំ ពិភាក្សាស្ថានភាពនយោបាយ។
យោធាបាននិយាយដដែលៗថាខ្លួននឹងមិនធ្វើរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាលទេ។ខ្លួននឹងមិនជ្រៀតជ្រែកកិច្ចការរបស់រដ្ឋាភិបាលតែ ត្រៀមជួយស្តារសន្តិភាពនិងសណ្តាប់ធ្នាប់ប្រសិនបើមានបញ្ជាពី រដ្ឋាភិបាល។
មុននេះសមាជិកសភាគណបក្សកាន់អំណាចនិងជាមេដឹកនាំក្រុមអាវក្រហម លោកកោះកែវ ភីគុលថងបានអះអាងថា មនុស្សម្នាក់ដែលមានឈ្មោះចាប់ផ្តើមដោយអក្សរ"S" កំពុងបញ្ចុះបញ្ចូលគណបក្សនានាក្នុងរដ្ឋាភិបាលចំរុះនិងពួកព្រឹទ្ធសភា អោយគាំទ្រផែនការទម្លាក់រដ្ឋាភិបាល។
លោកកោះកែវបាននិយាយទៀតថា រង្វាន់លើកទឹកចិត្តសំរាប់ការគាំទ្រផែនការនេះគឺការសន្យាផ្តល់តួនាទី ថ្នាក់Aក្នុងរដ្ឋាភិបាលថ្មីហើយរឿងនេះនឹងកើតឡើងប្រសិនបើ ប្រធានសភាកោះប្រជុំអោយបោះឆ្នោតលើពង្រាងច្បាប់ស្តីពីវិសោធនកម្ម រដ្ឋធម្មនុញ្ញនោះ។
តែទោះជាយ៉ាងណាលោកប្រាយុទ្ធបានទទូចអោយគ្រប់ភាគីពាក់ព័ន្ធ ដោះស្រាយទំនាស់របស់គេតាមមធ្យោបាយអហិង្សានិងក្នុងរង្វង់នីតិរដ្ឋ ហើយថា"មិនត្រូវអុចបញ្ឆេះគំនិតរដ្ឋប្រហារនេះជាថ្មីទេ"៕