Sunday, June 10, 2012

ផ្លូវទន្លេសាបមុខកំពង់ផែភ្នំពេញ បាក់ស្រុតខ្ទេចអស់ រថយន្តតូចធ្វើដំណើរលែងកើត

www.dap-news.comភ្នំពេញ៖ របាំងថ្មចែកទ្រូងផ្លូវ ៣កំណាត់ រួមនិងស្លាកសញ្ញាចរាចរណ៍ នៅមុខសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត ត្រូវបាននគរបាល ខណ្ឌមានជ័យ រួមទាំងមិត្តភក្តិ ម្នាក់ទៀត ដែលសុទ្ធតែស្រវឹង បើករថយន្តព្រលះ ទំាងកណ្តាលយប់ម៉ោង ១២និង០០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២១០១២ តាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន។
អ្នកដំណើរម្នាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ដែលបើកបរដោយមន្រ្តីនគរបាលម្នាក់ រួមជាមួយបុរសម្នាក់ទៀត បានបើកយ៉ាងលឿនពីជើងទៅត្បូង តាមបណ្តោយផ្លូវព្រះមុនីវង្ស លុះមកដល់ចំណុចមុខសាលាភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្រាប់តែរថយន្តនេះ រេចង្កូតទៅពន្លះរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង លាន់ឮសូរដូចរន្ទះ បណ្តាលឲ្យមានភ្ញាក់ផ្អើលដល់បងប្អូន ប្រជាពលរដ្ឋជាច្រើន ដែលរស់នៅជិតចំណុចកើតហេតុ រួចបាននាំគ្នាមករោមមើល។
អ្នកដំណើររួបនោះបានបន្តថា ក្រោយពីកើតហេតុ បុរសពីរនាក់ បានចុះពីលើករថយន្ត ទាំងស្រវឹងស្រាងើបមុខមិនរួច ហើយដើរទៅឈរនៅលើចិញ្ចើមហាក់បីដូចជា មិនខ្វល់នឹងគ្រោះថ្នាក់នេះបន្តិចឡើយ។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ប៉ុន្តែរថយន្តបង្កហេតុ ត្រូវរងការខូចខាតខ្ទេចផ្នែកខាងមុខទាំងស្រុង និងរបាំងថ្មចែក ទូ្រងផ្លូវចំណុចបីកំណាត់ត្រូវបាក់បែកខ្ទេច។
ក្នុងហេតុការណ៍នេះដែរ បុរសដែលអះអាងថាខ្លួន ជាមន្រ្តីនគរបាលខណ្ឌមានជ័យរូបនេះ បានប្រើពាក្យសំដីមិនសមរម្យ ស្រែកគំរាម ដាក់សមត្ថកិច្ចមូលដ្ឋាន និងក្រុមអ្នកសារព័ត៌មាន ខណៈដែលកំពុងថតរូបភាព ដើម្បីផ្សព្វផ្សាយ ប្រហែលជាអាងអំណាច និងអំណាចបុគ្គលថា គ្មានអ្នកប៉ះបាន រួចថែមទាំងបានដកកាំភ្លើង ចេញពីរថយន្តមកសម្ងែងទៀតផង។
ទាក់ទិននិងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន មិនបានបញ្ជាក់ឈ្មោះ លោកមន្រ្តីនគរបាលខណ្ឌមានជ័យ រូបនេះទេ ព្រោះដើម្បីទុកកិត្តិយសឲ្យ។
បន្ទាប់ពីកើតហេតុម្ចាស់ រថយន្តបង្ក ដោយខ្លាចសមត្ថកិច្ចឃាត់ខ្លួន បានហៅបក្ខពួកឲ្យមកទទួលយកទៅបាត់ ដោយទុករថយន្តចោល។ ភ្លាមៗនោះអាជ្ញាធរមូលដ្ឋាន និងនគរបាលផ្នែកចរាចរណ៍ ខណ្ឌចំការមន បានសហការជាមួយការិយាល័យ នគរបាលចរាចរជើងគោក រាជធានីភ្នំពេញធ្វើការវាស់វែង និងស្ទូចយករថយន្ត ទៅរក្សាទុកនៅ សាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
www.dap-news.com
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname