ភ្នំពេញៈ ស្នងការនគរបាលរាជធានីភ្នំពេញ
លោកឧត្តម សេនីយ៍ ទូច ណារ៉ុថ បានមានប្រសាសន៍ថា សន្តិសុខ នៅក្នុងថ្ងៃ
បោះឆ្នោតគិតត្រឹមវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមិថុនា
ឆ្នាំ២០១២ បានប្រព្រឹត្ត ទៅយ៉ាងល្អ ពុំទាន់មានឃើញភាពមិនប្រក្រតីណាមួយ
កើតឡើងនោះឡើយ។
លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ
ដែលបានទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅមណ្ឌលបោះឆ្នោត
វិទ្យាល័យបឹងត្របែកបាន មានប្រសាសន៍ថា កម្លាំងនគរបាល
និងកម្លាំងសមត្ថកិច្ចផ្សេងទៀត របស់រាជធានីភ្នំ ពេញ
ត្រូវបានដាក់ពង្រាយការពារសន្តិសុខជូនប្រជាពលរដ្ឋ ដែលទៅចូលរួមបោះឆ្នោត
បានយ៉ាងល្អ ពុំឃើញ ភាពអសកម្មណាមួយកើតឡើងនោះឡើយ។
យ៉ាងណាក៏ដោយស្នងការនគរបាលរូបនេះ បានអះអាងថា
មានរឿងរ៉ាវបន្តិចបន្តួចកើតឡើង ទាក់ទិននឹងការប្តឹង របស់អ្នកទៅចូលរួមបោះឆ្នោត
ក្នុងចំនួនតិចតួចបំផុត។
បើយោងតាមលោក ទូច ណារ៉ុថ កម្លាំងសមត្ថកិច្ចនៅតាមមណ្ឌល
និងការិយាល័យបោះឆ្នោត បានបំពេញតួនាទី យ៉ាងត្រឹមត្រូវ
និងជួយសម្រួលឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តិទៅបានយ៉ាងល្អ៕