កំពង់ឆ្នាំងៈ អាជ្ញាធរខេត្តកំពង់ឆ្នាំង
បានឲ្យដឹងថា គិតចាប់ពីវេលាម៉ោង ៧ ដល់ម៉ោង ១២ ថ្ងៃអាទិត្យ ទី ៣ ខែ មិថុនានេះ
ប្រជាពលរដ្ឋជិត ៧០ភាគរយ បានទៅបោះឆ្នោតនៅមណ្ឌល និងការិយាល័យ
បោះឆ្នោតរបស់ពួកគេ រៀងៗខ្លួន។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង
អ្នកស្រី នួន ចន្នី បានមានប្រសាសន៍ថា គណបក្សចំនួន ៩
បានចូលរួមប្រកួតប្រជែងការបោះឆ្នោត ហើយមានប្រជាពលរដ្ឋគ្រប់អាយុ
បោះឆ្នោតចំនួន ៣០៩.៩៥៨នាក់។
អ្នកស្រី នួន ចន្នី បានមានប្រសាសន៍ថា ដំណើរការបោះឆ្នោតពេញមួយព្រឹកនេះ ប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ និង ដោយរលូន។