ភ្នំពេញៈ ការបោះឆ្នោតជ្រើសរើសសមាជិក
ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នៅតាមបណ្តាខណ្ឌនីមួយៗក្នុង
រាជធានីភ្នំពេញ ចាប់តាំងពីវេលាម៉ោង ៧ព្រឹករហូតដល់ម៉ោង ៩
និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ នេះ
មិនទាន់មានសេចក្តីរាយការណ៍ណាមួយលើកឡើង ពីភាពមិនប្រក្រតីកើតឡើងនៅតាមមណ្ឌល
និងការិយា ល័យបោះឆ្នោតនោះទេ។ ផ្ទុយទៅវិញប្រជាពលរដ្ឋជាច្រើនពាន់នាក់
នៅក្នុងរាជធានីភ្នំពេញ បាននាំគ្នាទៅបោះ ឆ្នោតដោយក្តីសប្បាយរីករាយ
គ្មានការបង្ខិតបង្ខំ ការគំរាមកំហែង គឺបោះឆ្នោតទៅតាមឆន្ទៈរបស់ពួកគាត់គ្រប់ៗ
គ្នា។
ជាមួយគ្នានេះ គេសង្កេតឃើញវត្តមានអភិបាលខណ្ឌនានា
បានអញ្ជើញទៅចូលរួមបោះឆ្នោតនៅតាមមណ្ឌល រៀងៗខ្លួន
ទីដែលឈ្មោះបោះឆ្នោតរបស់ពួកគាត់មាននៅទីនោះ។
ជាក់ស្តែងនៅព្រឹកថ្ងៃដដែលនេះ គេឃើញវត្តមានលោក ឃ្លាំង ហួត
អភិបាលខណ្ឌឬស្សីកែវ លោក គួច ចំរើន អភិបាលមានជ័យ លោក សុខ សម្បត្តិ
អភិបាលខណ្ឌដូនពេញ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ
បានអញ្ជើញទៅបោះឆ្នោតតាមមណ្ឌលបោះឆ្នោត រៀងៗខ្លួន។
ចំពោះខណ្ឌឬស្សីកែវ លោក ឃ្លាំង ហួត បានមានប្រសាសន៍ថា
ដំណើរការបោះឆ្នោតប្រព្រឹត្តទៅយ៉ាងរលូន ហើយនៅទូទាំងខណ្ឌឬស្សីកែវ
មានមណ្ឌលបោះឆ្នោតចំនួន ៥៨ និងការិយាល័យបោះឆ្នោតចំនួន ១៩៨។
លោក គួច ចំរើន អភិបាលខណ្ឌមានជ័យ បានបោះឆ្នោតរួចរាល់ហើយ
លោក ឃ្លាំង ហួត អភិបាលខណ្ឌឬស្សីកែវ
លោក សុខ សម្បត្តិ អភិបាលដូនពេញ និងមន្ត្រីសាលាខណ្ឌ
លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ
លោក គិត សុផា អភិបាលខណ្ឌ ដង្កោ