Sunday, June 3, 2012

រថយន្ត​កូរ៉េ​គេចពី​ក្មេង​ឆ្លង​​ថ្នល់​​ទៅ​កៀរ​​ម៉ូតូ​សង់​កូរ៉េ​របួស​ម្នាក់​

យុវជន​ម្នាក់រង​របួស​ធ្ងន់ ហើយត្រូវបាន​គេបញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​ដើម្បី​សង្គ្រោះ និងព្យាបាលភ្លាមៗ ក្រោយ​ពីយុវ​ជន​នេះ​ជិះម៉ូតូសង់កូរ៉េ​ត្រូវ​រថយន្ត​កូរ៉េ​គេចពី​ក្មេង​រត់​ ឆ្លងថ្នល់កៀរ បណ្តាល​ឱ្យ​ដួលបោកក្បាលទៅ​នឹងផ្លូវ​ កាលពី​វេលា​ម៉ោង១និង​៣០​នាទីរសៀល​​ថ្ងៃ​ទី​២ មិថុនា ២០១២ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​មួយ សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ។
ជនរងគ្រោះឈ្មោះលឹម សុខធី ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅ​ក្នុង​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយពី​បើក​កៀរ​ម៉ូតូ រថយន្ត បង្កព្យា​យាមបើករត់ ប៉ុន្តែ​ត្រូវ​បាន​​ប៉ូលិសតាម​ប្រមាញ់​ចាប់​បាន ហើយ​យក​ទៅ​​រក្សាទុកនៅ​អធិការ​ដ្ឋាន​ខណ្ឌសែនសុខ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ។

Comments system

Disqus Shortname