ភ្នំពេញៈ ប្រជាពលរដ្ឋកម្ពុជា
បន្ទាប់ពីឆ្លងកាត់ ការបោះឆ្នោតជាច្រើនដង ចាប់តាំងពីរឆ្នាំង១៩៩៣មក ក្រោមការ
ជួយឃ្លាំមើល និងសម្របសម្រលដោយអង្គការសហប្រជាជាតិនោះ
រហូតមកដល់ពេលបច្ចុប្បន្នគេសង្កេតឃើញ ថា ប្រជាពលរដ្ឋកាន់តែច្រើននាក់ បានយល់
និងឲ្យតម្លៃទៅលើសន្លឹកឆ្នោតរបស់ខ្លួន ក្នុងការជ្រើសតំណាង។ ជាក់ស្តែងនៅម៉ោង៧
ព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១២នេះ
នៅតាមមណ្ឌលបោះឆ្នោតនៅក្នុងរាជធានី ភ្នំពេញ
និងតាមបណ្តាខេត្តនានាទូទាំងប្រទេស គេសង្កេតឃើញមានប្រជាពលរដ្ឋបានរូតរះ
សស្រាក់សស្រាំធ្វើ ដំណើរទៅកាន់មណ្ឌលបោះឆ្នោតរៀងៗខ្លួន នៅតាមមូលដ្ឋាន
ដើម្បីចូលរួមបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់
ដែលជាតំណាងរបស់ខ្លួនទៅតាមឆន្ទះ។
ជាមួយគ្នានេះគេកត់សម្គាល់ផងដែរថា
ចាប់ពីបើកមណ្ឌលបោះឆ្នោតនាវេលាម៉ោង ៧ព្រឹកមក មិនទាន់បាតុភាពអ្វី
គួរឲ្យកត់សម្គាល់នៅតាមមណ្ឌល បោះឆ្នោតនោះទេ។
គួរបញ្ជាក់ថា
ដំណើរការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់អាណត្តិទី៣
ចាប់ផ្តើមដំណើរការនៅវេលាម៉ោង ៧ព្រឹក រហូតដល់ម៉ោង៣រសៀលថ្ងៃទី០៣ ខែមិថុនា
ឆ្នាំ២០១២ ដែលមានអ្នកបោះឆ្នោតសរុប ចំនួន ៩.២០៣.៤៩៣ នាក់ នៅ ១.៦៣៣
ឃុំ-សង្កាត់ ទូទាំងប្រទេស ។ រីឯការិយាល័យបោះឆ្នោតមានចំនួន ១៨.១០៧
ការិយាល័យ។
គ.ជ.ប. បានប្រកាសថា មាន ១០ គណបក្សនយោបាយ បានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣។ ក្នុងនោះ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ បានដាក់បេក្ខជននៅទូទាំង ១.៦៣៣ ឃុំសង្កាត់ ទូទាំងប្រទេស៕