ប៉ារីស៖ កាលពីថ្ងៃសុក្រ ទី០១ ខែមិថុនា កន្លងទៅនេះ
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានចេញមុខដាច់ខាត ការពារស៊ីរី
សាជាថ្មី ដោយឆ្លើយតប ចំពោះសំណួរ ដែលចោទសួរជាច្រើន
ជុំវិញតួនាទីរបស់រដ្ឋាភិបាលក្រុងមូស្កូវ ទៅលើប្រទេសដែលកំពុង
ហែកហួរដោយអំពើហិង្សា ជាយូរមកហើយនេះ ការប្រឆាំង
ដាច់ខាតចំពោះធ្វើអន្តរាគមន៍យោធា, និងចំពោះចម្ងល់ជាច្រើន ជុំវិញប្រសិទ្ធភាព
នៃទណ្ឌកម្មទាំងឡាយនោះ។
គេហទំព័រព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី០២ ខែមិថុនា នេះ ទៀតថា លោកប្រធានាធិបតី រុស្ស៊ី ក៏ធ្លាប់បានជួបជាមួយលោកស្រី អធិការបតី អាល្លឺម៉ង់ អេនជេឡា ម៉ាគែល និងលោកប្រធានាធិបតី បារាំង ហ្វ្រង់កូស ហូឡេន ផងដែរ ដោយលោក ពូទីន បានព្រមានថា ស្ថានការណ៍ នៅប្រទេសស៊ីរីនេះ បានឈានទៅដល់ដំណាក់កាល ដ៏គ្រោះថ្នាក់បំផុតមួយហើយ ជាពិសេសនោះគឺ ស្រមោលនៃសង្គ្រាមស៊ីវិល ដែលកំពុងឈាន ជិតមកដល់ ទៅហើយដែរនោះ។
នៅក្នុងកិច្ចសន្ទនា ជាមួយលោកប្រធានាធិបតីបារាំងនោះ លោក ពូទីន បានបញ្ជាក់ទៀតថា ការដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ ទៅលើប្រទេសស៊ីរីនោះ មិនបានផ្តល់អ្វី ជាដុំកំភួនសម្រាប់ ដោះស្រាយបញ្ហាទាំងឡាយនោះទេ ហើយចំណែកឯការលាលែងចេញពី តំណែងរបស់ លោកប្រធានាធិបតីស៊ីរី បាហ្សា អាល់ អាស្សាដ វិញនោះក៏មិនបាន ជួយអ្វីនៅពេលនេះដែរ។
លោក ពូទីន បានសង្កត់ធ្ងន់ថា ហេតុអ្វីបានជាមានគំនិត ក្នុងការទម្លាក់មេដឹកនាំបច្ចុប្បន្នចេញពីតំណែង ស្របពេលដែល យើងមិនបានដឹងសោះថា មេដឹកនាំក្រោយ មកទៀតនោះ នឹងប្រព្រឹទ្ធល្អទៅតាមអ្វី ដែលយើងចង់បាននោះ។ លោកប្រធានាធិបតី រុស្ស៊ី បានចោទជាសំណួរ ឡើងចំពោះអ្វីដែលបានកើតឡើង រួចទៅហើយនៅ ប្រទេស អ៊ីរ៉ាក់, លីប៊ី ដែលប្រទេសទាំងអស់នោះ មិនទាន់មានស្ថិរភាព នៅឡើយនោះទេ បន្ទាប់ពីការធ្វើអន្តរាគមន៍ ដោយយោធា អន្តរជាតិកន្លងមកនោះ ៕