ខេត្តបន្ទាយមានជ័យ ៖
អំពើហិង្សាដោយចេតនាមួយផ្តើមចេញពីស្នេហាត្រីកោណបានកើតឡើង
បណ្តាលឱ្យក្មេងប្រុសជំទង់ម្នាក់រងរបួសធ្ងន់
ព្រោះតែជនដៃដល់ជាមិត្តភក្តិច្រណែនខណៈដែលយុវជនរងគ្រោះចូលទៅ
ដេកក្នុងបន្ទប់ស្រីដែលខ្លួនលួចស្រឡាញ់ដោយយកដាវសាម៉ូរ៉ៃ
ចាក់លើជនរងគ្រោះចំនួន២ដាវ
បណ្តាលឱ្យរងរបួសធ្ងន់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលា
ម៉ោង១២កណ្តាលអធ្រាត្រថ្ងៃទី៩ មិថុនា ២០១២
នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ
ក្រុងសិរីសោភ័ណ ។
ជនរងគ្រោះឈ្មោះលៀង ឡុង អាយុ១៩ឆ្នាំ ជាសិស្ស
មានទីលំនៅ ភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
ចំណែកជនបង្កមានចំនួន២នាក់ ម្នាក់ឈ្មោះចំណាន
និងម្នាក់ទៀតឈ្មោះគា ពួកគេមានទីលំនៅភូមិ២ សង្កាត់កំពង់ស្វាយ
ក្រុងសិរីសោភ័ណ ។