ទូរទស្សន៍ប៉ាគីស្ថាន SAMAAរាយការណ៍ថា
មនុស្សយ៉ាងតិច៦នាក់ស្លាប់និងជាង៤០នាក់ត្រូវរបួស
កាលពីព្រឹកថ្ងៃទី១១មិថុនាក្នុងការវាយប្រហារដោយគ្រាប់
បែកមួយក្នុងខេត្តបាលូជីស្ថានភាគនិរតីប៉ាគីស្ថាន ។
នាវេលាម៉ោង៩និង២០នាទីព្រឹកម៉ោង
ក្នុងស្រុកគ្រាប់បែកមួយគ្រាប់បានផ្ទុះត្រូវចំរថយន្ត
បឺសមួយគ្រឿងដែលដឹកអ្នកដំណើរជាង៥០នាក់តាមផ្លូវថ្នល់
សំខាន់នៃស្រុកម៉ាស្ទុងខេត្តបាលូជីស្ថាន ។
រថយន្តបឺសនោះបើកមកពីទីក្រុងកេតា
ទីប្រជុំជនខេត្តទៅកាន់តំបន់ណូស្គី ។ ប៉ូលិសរាយការណ៍ថា
រថយន្តនោះរងការវាយប្រហារដោយគ្រាប់បែកដែលបញ្ជាឱ្យផ្ទុះ
ពីចម្ងាយហើយគ្រឿងផ្ទុះត្រូវដាក់ជាប់នឹងម៉ូតូមួួយគ្រឿង
ចតទុកចោលនៅចិញ្ចើមថ្នល់ ។
បណ្តាអ្នករបួសត្រូវបានបញ្ជូនទៅកាន់
មន្ទីរពេទ្យស្រុកម៉ាស្ទុង
ហើយយោងតាមសាក្សីទាំងឡាយថាក្នុងចំណោមអ្នករបួសមាននារី
និងកុមារជាច្រើន នាក់ ៕