«ប្រសិនបើរដ្ឋាភិបាល
ផ្តល់ការយកចិត្តទុកដាក់ដ៏ត្រឹមត្រូវ
អាចមានឆន្ទះនយោបាយពិតប្រាកដ
រដ្ឋាភិបាលអាចហាមប្រាមការនាំចូលស្រូវយ៉ាងងាយស្រួល
មិនអើពើផលប្រយោជន៍រួមក្នុងវិស័យស្រូវអង្ករ
និងផ្តល់កម្លាំងជម្រុញដ៏ចាំបាច់ជូនដល់កសិករ។»
អាហ្រ្វិកខាងលិចបាននាំចូលស្បៀងអាហារយ៉ាងច្រើន
តបតាមតម្រូវការរបស់ទ្វីបនេះ
ដែលបណ្តាលឲ្យតំបន់នេះងាយទទួលរងគ្រោះដោយសារតម្លៃទីផ្សា
រអន្តរជាតិប្រកបដោយអស្ថិរភាព ដែលអាចបង្កឲ្យមានកុប្បកម្ម
សូម្បីតែនៅតាមប្រទេសសន្តិភាពក៏ដោយ។ជារៀងរាល់ឆ្នាំ ប្រទេសនីហ្សេរីយ៉ាចំណាយប្រាក់ជាង៨.២ពាន់លានដុល្លា ដើម្បីនំាចូលអាហារមូលដ្ឋាន មានដូចជា ស្ករ ត្រី និងស្រូវសាលីជាដើម។
ប្រធានាធិបតីនីហ្សេរីយ៉ា ហ្គោដឡាក់ ចូណាថាន (Goodluck Jonathan) បានពណ៌នាកំណើនចំនួន១១ភាគរយនៅក្នុងឆ្នាំនេះនៃការនាំចូលស្បៀង អាហារ ថា«គ្មាននិរន្តភាព» ហើយបានសន្សាថានឹងប្រែក្លាយប្រទេសនីហ្សេរីយ៉ាទៅជាប្រទេសនាំចេញ អាហារដ៏សំខាន់មួយ នៅប៉ុន្មានឆ្នាំក្រោយនេះ។
លោក យ៉ាកូបូ យូម៉ារូបាដ (YakubuUmaruBarde) សមាជិករដ្ឋសភា ថ្លែងថា ការនាំចូលស្បៀងអាហារ មានកម្រិតខ្ពស់ ដោយសារតែកម្រិតនេះ អាចបង្កើនប្រាក់ចំណេញនៅក្នុងការនាំចូល ច្រើនជាងការដាំដុះដោយខ្លួនឯង។ ជាពិសេសលោកមានប្រសាសន៍ថា ប្រសិនបើអ្នកគឺជាអ្នកជំនួញមានទំនាក់ទំនងល្អ ដែល អាចទទួលបានប្រាក់កម្ចីសម្រាប់កសិកម្មក្នុងអត្រាការប្រាក់ទាប បើទោះជាអ្នកមិនមែនធ្វើកសិកម្មក៏ដោយ។
«វាកាន់តែមានភាពងាយស្រួលជាងមុន។ វាផ្តល់ប្រាក់ចំណេញកាន់តែច្រើនសម្រាប់ខ្ញុំក្នុងការនាំចូលអង្ករ ដោយប្រើប្រាស់ប្រាក់កម្ចី ដែលខ្ញុំទទួលបានសម្រាប់ធ្វើកសិកម្ម។ ដើម្បីទទួលបាននូវការលើកលែង ខ្ញុំត្រូវនាំអង្ករចូលទៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយលក់អង្ករនោះទៅ។ ការនាំចូលពិតជាងាយស្រួលណាស់។ កាននាំចូល ធ្វើឲ្យខ្ញុំទទួលបានថវិការច្រើន។»
លោក បាដ បានឲ្យដឹងថា គម្រោងក្នុងតម្លៃជាង៤០លានដុល្លាររបស់រដ្ឋាភិបាលក្នុងការបំបាត់ ការនាំចូលអង្ករ នៅត្រឹមឆ្នាំ២០១៥ អាចមានភាពប្រាកដនិយមប្រសិនបើរដ្ឋាភិបាលអាចលុបបំបាត់អំពើរពុក រលួយនៅក្នុងវិស័យឧស្សាហកម្ម។
នីហ្សេរីយ៉ា គឺជាប្រទេសនាំចូលអង្ករធំបំផុតលំដាប់ទី២របស់ពិភពលោកពីបណ្តា ប្រទេសទាំងឡាយ មានដូចជាប្រទេសចិន( China) និងថៃ(Thailand) ដោយប្រើប្រាស់អង្ករចំនួន២លានតោនម៉ែត្រក្នុងមួយឆ្នាំ។ លោក អលាបូបាការ ការី (Abubakar Kari) សាស្ត្រាចារ្យជាន់ខ្ពស់ខាងសង្គមវិទ្យានៃសកលវិទ្យាល័យអាបូចា (University of Abuja, Abubakar Kari) ថ្លែងថា ការនាំចូលអង្ករចូលនីហ្សេរីយ៉ា គឺមិនចាំបាច់ទាល់តែសោះ។
«នីហ្សេរីយ៉ា មិនត្រឹមតែមានសមត្ថភាពផលិតអាហារគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្គត់ផ្គង់អាហារនៅទូទាំងអាហ្រ្វិកខាងលិចទាំង មូលតែម្តង។ យើងមានតំបន់ទំនាបសម្រាប់ដំណាំស្រូវជាច្រើននៅក្នុងប្រទេសដែលយើង អាចផលិតអង្ករបានច្រើនតាមដែលយើងត្រូវការ ប្រសិនបើទទួលការលើកទឹកចិត្ត។»
លោក ការី (Kari) ពណ៌នាឈ្មួញកណ្តាលដ៏មានឥទ្ធិពលដែលគ្រប់គ្រងឧស្សាហកម្មនាំចួល អង្ករ ថាជា«ក្រុមមនុស្ស» ដែលធ្វើឲ្យទីផ្សារក្នុងស្រុកជោរជន់ ដោយបង្ខំ កសិករខ្នាតតូចដែលភាគច្រើនជាកសិករនៅប្រទេសនីហ្សេរីយ៉ា ឲ្យបោះបង់ចោលទស្សនវិស័យពាណិជ្ជកម្ម។ លោកមានប្រសាសន៍ថា រដ្ឋាភិបាល ហាក់ដូចជាគ្មានឆន្ទះនយោបាយនិងសមត្ថភាព ដែលមិនអើពើផលប្រយោជន៍ពិសេសៗនិងផ្តល់កសិករនូវជំនួយ ដែលប្រជាកសិករ ត្រូវធ្វើពាណិជ្ជកម្ម មានដូចជា ជីនិងប្រព័ន្ធធារាសាស្រ្ត។
«ប្រសិនបើរដ្ឋាភិបាល ផ្តល់ការយកចិត្តទុកដាក់ដ៏ត្រឹមត្រូវ អាចមានឆន្ទះនយោបាយពិតប្រាកដ រដ្ឋាភិបាលអាចហាមប្រាមការនាំចូលស្រូវយ៉ាងងាយស្រួល មិនអើពើផលប្រយោជន៍រួមក្នុងវិស័យស្រូវអង្ករ និងផ្តល់កម្លាំងជម្រុញដ៏ចាំបាច់ជូនដល់កសិករ។»
គ្រោះថ្នាក់ចំបងក្នុងការអនុញ្ញាតឲ្យស្បៀងអាហារយ៉ាង ច្រើនសន្ធឹកសន្ធាប់ត្រូវបាននាំចូល គឺថាវាបង្កឲ្យសន្តិសុខស្បៀងអាហារជាប់ជាមួយតម្លៃទីផ្សា រអន្តរជាតិ។ នៅឆ្នាំ២០០៨ អង្គការសហប្រជាជាតិបានរាយការណ៍អំពីកុប្បកម្មនៅទូទាំងទ្វីបអាហ្វ្រិក បន្ទាប់ពីការឡើងថ្លៃស្បៀងអាហារយ៉ាងខ្លាំង។
អង្គការសហប្រជាជាតិ បានឲ្យដឹងថា តម្លៃស្បៀងអាហារ មានតម្លៃខ្ពស់យ៉ាងខ្លាំង នៅតំបន់សាហេល(Sahel) ដែលជាតំបន់ពាក់កណ្តាលរំាងស្ងួតដែលស្ថិតនៅជាប់ប្រទេស នីហ្សេរីយ៉ាភាគខាងជើង(Nigeria) នីហ្សេ(Niger) ម៉ាលី(Mali) ឆាដ(Chad) បូគីណាហ្វាសូ(Burkina Faso) មូរីតានី(Mauritania) សេណាហ្គាល់ភាគខាងជើង(Senegal) និងកាមេរូខាងជើង(Cameroon)។
ក្រុមមន្ត្រីមានប្រសាសន៍ថា ស្បៀងអាហារដែលដាំដុះក្នុងប្រទេស នឹងបង្កើតការងារ ធ្វើឲ្យស្ថិរភាពតម្លៃស្បៀងអាហារ និងជួយកសាងនូវការបែងចែកធនធានប្រកបដោយសមភាព។ លោក សេហូ សានី (ShehuSani) ប្រធានសមាជស្តីពីសិទ្ធស៊ីវិលរបស់នីហ្សេរីយ៉ា (Nigeria's Civil Rights Congress) បានថ្លែងថា ការកាត់បន្ថយយ៉ាងគំហុកនូវការនាំចូលស្បៀងអាហារ នឹងជួយប្រទេសនេះ ប៉ុន្តែលោកបានបន្ថែមថា លោកបានដឹងរឿងនេះពីមុនមកដែរ។
លោក សានី ថ្លែងទៀតថា គោលនយោបាយកសិកម្មនៅនីហ្សេរីយ៉ា ទោរទន់ទៅរកការផ្តល់ផលប្រយាជន៍ដល់អ្នកមាននិងអ្នកមានអំណាច។ លោកនិយាយបន្ថែមថា សម្រាប់ក្រុមមន្ត្រីដែលត្រូវបានជាប់ឆ្នោត គោលនយោបាយនេះ បានធ្វើឲ្យការអនុវត្តគោលនយោបាយថ្មីនេះ មានភាពលំបាកកាន់តែខ្លាំង ដោយសារតែក្រុមអ្នកមានទ្រព្យសម្បត្តិទាំងនេះ ផ្តល់ប្រាក់ដើម្បីធ្វើយុទ្ធនាការរបស់ពួកគេ៕