លោកនាយករដ្ឋមន្ត្រីហ៊ុន សែន |
ច្រកផ្លូវតែមួយគត់ដូចជាពេលមុនៗដែរសម្រាប់អ្នក
នយោបាយកម្ពុជាដែលមានកំហុសដោយ
អយុត្តិធម៌ឬយុត្តិធម៌ក្តីគឺគេរំពឹងថាត្រូវសុំទោស
ឬសម្របសម្រួលផ្នែកនយោបាយជាមួយ លោកនាយករដ្ឋមន្តី
ហ៊ុនសែនដ៏មានអំណាចដើម្បីអាចចូលមកប្រទេសកម្ពុជាវិញបាន។
តែផ្ទុយទៅវិញ ថ្លែងប្រាប់ វីអូអេកាលពីដើមសប្តាហ៍នេះលោក សម
រង្ស៉ីដែលកំពុងជាប់ពិរុទ្ធហើយនិរទេសខ្លួននៅក្រៅប្រទេសរឿង
ព្រំដែន
បានអះអាងថាលោកត្រូវទៅនិយាយជាមួយវៀតណាមជាចៅហ្វាយមេដឹកនាំ
កម្ពុជាបច្ចុប្បន្នឬបរទេសដែល មានឥទ្ធិពលលើ
វៀតណាមដើម្បីគាបសង្កត់រដ្ឋាភិបាលលោកហ៊ុន
សែនឲ្យបញ្ឈប់ការយាយីប្រើប្រាស់តុលាការ
ចាត់ការក្រុមអ្នកនយោបាយជំទាស់ ជាពិសេសលោកសម រង្ស៉ីខ្លួន លោក។
ក៏ប៉ុន្តែប្រតិកម្មទៅនឹងអត្ថាធិប្បាយរបស់លោក សម
រង្ស៉ីជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍
តាមរយៈការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនបានព្រមានទាំងកំហឹងថាការមកនិយាយជាមួយលោករឿងការវិលត្រឡប់មក
វិញរបស់អ្នកទោសម្នាក់ ដែលគេដឹងថាសំដៅទៅលើ លោក សម រង្ស៉ីនោះ
មិនអាចធ្វើទៅបានទៀតទេ។
លោកហ៊ុន សែនបានបញ្ជាក់ថា៖
«អញ្ចឹងទេសូមលោក
កត់ត្រាសំដីខ្លួនឯងទុក។ខ្ញុំអរគុណ។ព្រោះខ្ញុំមិនចង់ឲ្យអ្នកទោស
ម្នាក់មករំខាន ខ្ញុំទេ។ កត់ត្រាទុកណា ។
ថ្ងៃក្រោយតិចតែសរសេសំបុត្រ ហើយឲ្យមាន
ភ្នាក់ងារអីមកចរចាសម្រុះសម្រួលជាមួយខ្ញុំ។អត់ទេ
ព្រោះខ្ញុំអាយ៉ងគ្មានសិទ្ធិ។ ខ្ញុំសុំឆ្លើយប៉ុណ្ណឹង។
ខ្ញុំអាយ៉ងអត់មានសិទ្ធិទេ»។
លោកហ៊ុន សែនបានបញ្ជាក់ថាក្រៅពីប្រជាពលរដ្ឋខ្មែរ គឺអន្តរជាតិ បរទេសណាក៏ដោយគ្មានសិទ្ធិ ត្រួតត្រាលោកបានទេ។
«ក៏ប៉ុន្តែលើលោកីយនេះអ្នកដែលមានសិទ្ធត្រួតត្រា
ហ៊ុន សែនបានគឺមានតែប្រជាជនខ្មែរតែ ប៉ុណ្ណោះ។
សំឡេងភាគច្រើននៃប្រជាជនខ្មែរទើបមានសិទ្ធិត្រួតត្រាហ៊ុន សែន។
ព្រោះបើ ប្រជាជនបោះឆ្នោតទម្លាក់គណបក្សប្រជាជនទម្លាក់ហ៊ុន សែនហើយ
ខ្ញុំត្រូវតែគោរព។ អញ្ចឹងមានន័យថាអ្នក
ដែលខ្ញុំត្រូវគោរពហើយកោតខ្លាចបំផុតគឺប្រជាជន»។
ថ្លែងប្រាប់ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យហើយត្រូវទូរទស្សន៍
ជាតិកម្ពុជាយកមកចាក់ផ្សាយទាំង
ស្រុងគឺពេលលោកចុះបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៥៦នោះ លោក
ហ៊ុន សែន ប្រៀបធៀបអត្ថាធិប្បាយ របស់លោក សម
រង្ស៉ីទៅនឹងអត្ថាធិប្បាយលោក ខៀវ សំផនអតីតប្រមុខរដ្ឋខ្មែរក្រហម
ដែលមិនឲ្យ តម្លៃរដ្ឋាភិបាលលោកនិងរិះគន់ដូចគ្នានឹងលោកសម
រង្សីដែរពេលលោកហៀបចរចា
ជាមួយសម្តេចឪព្រះនរោត្តមសីហនុដើម្បីបញ្ចប់សង្រ្គាមរវាងខ្មែរនិង
ខ្មែរក្នុងទសវត្សរ៍១៩៨០។
រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែនហើយកាន់អំណាចជាង៣០ឆ្នាំ
មកនេះត្រូវក្រុមជំទាស់និងអ្នកវិភាគបានចាត់ទុកថា
លើកបន្តុបឬបង្កើត ដោយប្រទេសវៀតណាម
ដែលធ្លាប់ឈ្លានពានទឹកដីកម្ពុជាដើម្បីបណ្តេញកងទ័ពខ្មែរក្រហមកាលពី
ឆ្នាំ១៩៧៩។
ហើយនេះជាអត្ថាធិប្បាយរបស់លោកសម រង្ស៉ីដែលធ្វើឲ្យលោក ហ៊ុន សែនប្រតិកម្ម៖
«ខ្ញុំមិនចាំបាច់និយាយជាមួយខ្ញុំគេទេ។
ខ្ញុំមិនចាំបាច់និយាយជាមួយខ្ញុំបម្រើគេទេ។ ខ្ញុំត្រូវនិយាយជា
មួយចៅហ្វាយ។ ចៅហ្វាយហ្នឹងគឺប្រទេសវៀតណាម។
អ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃគឺ ធ្វើតាម
បញ្ជាប្រទេសវៀតណាម។ដូច្នេះខ្ញុំនិយាយជាមួយប្រទេសណាដែលគេមាន
ឥទ្ធិពលលើប្រទេស
វៀតណាមឲ្យគេគាបសង្កត់ប្រទេសវៀតណាមឲ្យគេទៅនិយាយជំរុញឲ្យចៅហ្វាយ
យួន
ដើម្បីឲ្យប្រទេសវៀតណាមហ្នឹងបញ្ជាមកគណបក្សប្រជាជនដើម្បីកុំឲ្យ
រករឿងគណបក្សសម រង្ស៉ី ជាពិសេសកុំឲ្យរករឿងខ្ញុំសម
រង្ស៉ីទៀតបើចង់ឲ្យការបោះឆ្នោតខាងមុខត្រូវគេទទួលស្គាល់»។
មេដឹកនាំគណបក្សជំទាស់លោក សម
រង្ស៉ីត្រូវតុលាការកម្ពុជាបានផ្តន្ទាទោសឲ្យជាប់គុកជាង១០ឆ្នាំ
ពីបទដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាមនៅខេត្តស្វាយរៀងកាលពី
ឆ្នាំ២០០៩ដើម្បីជួយ
អន្តរាគមន៍ដល់ពលរដ្ឋដែលមកប្តឹងលោកជាអ្នកតំណាងរាស្ត្រ។ លោក សម
រង្ស៉ី អះអាងថាសម្ពាធ បរទេសទាំងនោះលោក រំពឹងថាឲ្យលោក
វិលមកកម្ពុជា កន្លះឆ្នាំ មុនការបោះឆ្នោតជាតិ។ លោក
ព្រមានថាការរារាំងរូបលោកមិនឲ្យចូលមកកម្ពុជា
នឹងធ្វើឲ្យបាត់ភាពស្របច្បាប់ហើយ ប្រជាពលរដ្ឋ
នឹងងើបបះបោរប្រឆាំងរដ្ឋាភិបាលមិនស្របច្បាប់។ លោក សម
រង្ស៉ីពុំបានបញ្ជាក់ពី ប្រទេសណាមួយ ជួយអន្តរាគមន៍ទៅវៀតណាមទេ
តែថ្មីៗលោកធ្លាប់ធ្វើដំណើរទៅសរអា ដើម្បី
ស្វែងរកការគាំទ្រនយោបាយ
និងចេញសេចក្តីថ្លែងការណ៍ដែលគួរឲ្យចិនរីករាយចំពោះជម្លោះសមុទ្រ
ខាងត្បូងប្រទេសចិន៕