ក្រុមមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបាននិយាយនៅថ្ងៃច័ន្ទ
នេះថា មានតំណាងប្រជាពលរដ្ឋបឹងកក់ចំនួនបួននាក់នៅក្នុងចំណោម
១៥នាក់ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស
បានចាប់ផ្តើមធ្វើកូដកម្មអត់អាហារដើម្បីទាមទារឲ្យដោះលែងពួកគេ
ចេញពីពន្ធនាគារនិងចូលរួមធ្វើកូដកម្មជាមួយប្រជាពលរដ្ឋ
ដែលកំពុងតវ៉ានៅខាងក្រៅពន្ធនាគារ។
ការធ្វើកូដកម្មអត់អាហាររបស់អ្នកភូមិបឹងកក់ចំនួនបួននាក់ជាលើក ដំបូងនេះ បានចាប់ផ្តើមពីល្ងាចថ្ងៃអាទិត្យ។ បើតាមមន្ត្រីសិទ្ធិមនុស្សបាននិយាយថាអ្នកទាំងបួន ដែលបានចាប់ផ្តើមអត់អាហារជាលើកដំបូងមានអ្នកស្រីទេព វន្នី តំណាងអ្នកភូមិបឹងកក់ដែលហ៊ានចេញមុខតវ៉ាដ៏លេចធ្លោជាងគេ អ្នកស្រីគង់ ចន្ថា អ្នកស្រីឆេង លាភ និងអ្នកស្រីសុង ស្រីលាភ។
លោកចាន់ សាវ៉េត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្សអាដហុក បាននិយាយថា លោកបានទទួលដំណឹងអំពីការធ្វើកូដកម្មអត់អាហាររបស់អ្នកភូមិបឹងកក់ នេះដែរ។ ហើយលោកបានមានប្រសាសន៍ថា ពួកគេនឹងប៉ះពាល់ដល់សុខភាព ប្រសិនណាបើរដ្ឋាភិបាលមិនបានដោះស្រាយ។
«បើសិនជាគាត់ធ្វើអីញ្ចឹង។ នេះជាចំណុចមួយដែលធ្វើឲ្យរដ្ឋាភិបាលមានការភ្ញាក់អារម្មណ៍ដែរ។ ព្រោះគាត់នៅក្នុងពន្ធនាគារ គាត់នៅតែមានសិទ្ធិទាមទារតវ៉ាឲ្យដោះស្រាយលើបញ្ហាដីគាត់ដដែល»។
នៅក្នុងខណៈពេលដែលអ្នកភូមិបឹងកក់បានចាប់ផ្តើមធ្វើកូដកម្មអត់ អាហារ ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាល ក្រុមអ្នកភូមិបឹងកក់នឹងសហគមន៍បុរីកីឡា ដោយមានការចូលរួមពីកុមារតូចៗបានយកញត្តិមកដាក់នៅពីមុខព្រះបរម រាជវាំងជាលើកទី២និងក្រសួងយុត្តិធម៌ឲ្យដោះលែងតំណាងពួកគេដែល កំពុងជាប់ឃុំឃាំង។
ការដាក់ញត្តិជាលើកទី២ របស់ប្រជាពលរដ្ឋត្រូវបានក្រុមមន្ត្រីព្រះបរមរាជវាំងឈ្មោះឡាំ ចំនាប់ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋដាក់ញត្តិដោយផ្ទាល់ និងបានសន្យាថានឹងដោះស្រាយជូនពួកគេនៅក្នុងរយៈពេលពីរ ទៅបីថ្ងៃខាងមុខទៀត។
អ្នកស្រីយោម បុប្ផា អាយុ៣២ឆ្នាំ បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅមុខព្រះបរមរាជវាំង បន្ទាប់ពីអ្នកស្រីបានដាក់ញត្តិនៅក្នុងព្រះបរមរាជវាំងថា ពួកគេសង្ឃឹមថាព្រះមហាក្សត្រនឹងជួយអន្តរាគមដល់រដ្ឋាភិបាល ដើម្បីជួយឲ្យដោះលែងដល់ប្រជាពលរដ្ឋដែលកំពុងជាប់ឃុំឃាំង។
«ពួកខ្ញុំជឿជាក់ថា គាត់នឹងជួយព្រោះមហាក្សត្រជាម្លប់កូនចៅ។ អីចឹងកូនចៅរបស់គាត់កំពុងតែរងវេទនាហើយ កំពុងតែប្រឈមមុខនឹងសេចក្តីស្លាប់ហើយ។ ព្រះមហាក្សត្រគាត់នឹងអាណិត អាសូរដល់កូនចៅរបស់ព្រះអង្គ»។
ក្រុមអ្នកតវ៉ាដោយមានការចូលរួមពីកុមារតូចៗ បានស្រែកច្រៀងបទចម្រៀងដើម្បីឲ្យដោះលែងអ្នកភូមិ១៥នាក់នៅពីមុខ ព្រះបរមរាជវាំង រួចហើយបានបន្តទៅតវ៉ានៅពីមុខក្រសួងយុត្តិធម៌ទៀត។
អ្នកស្រីបូវ សោភ័ណ អាយុ៣២ឆ្នាំ ត្រូវជាប្អូនស្រីរបស់អ្នកស្រីបូវ សោភា ដែលកំពុងតែជាប់ឃុំឃាំងនៅក្នុងពន្ធនាគារព្រៃស បានអង្គុយបត់ជើងសំពះនៅពីមុខព្រះបរមរាជវាំង ដោយអ្នកស្រីបានមានប្រសាសន៍ថាមានតែព្រះមហាក្សត្រទេ ដែលអាចជួយដោះលែងប្រជាពលរដ្ឋចំនួន១៥នាក់ ឲ្យរួចផុតពីទុក្ខទោស។
«ពួកគាត់ជិតស្លាប់អស់ហើយ អត់អាហារពីរថ្ងៃហើយ។ មានតែព្រះមហាក្សត្រទេ ដែលជួយពួកទូលបង្គំបាន។ ប្រសិនបើមិនដូចច្នោះទេ ពួកគាត់នឹងអត់អាហារស្លាប់អស់ហើយ។ គាត់មានកូនបីនាក់ទៀតត្រូវចិញ្ចឹម ប្រសិនណាបើពួកគាត់ស្លាប់ទៅ តើមាននរណាមើលកូនគាត់»។
កាលពីសប្តាហ៍មុនអ្នកភូមិបឹងកក់និងបុរីកីឡាបានព្យាយាមដាក់ ញត្តិរបស់ខ្លួននៅពីមុខព្រះបរមរាជវាំង។ ក៏ប៉ុន្តែគ្មានមន្ត្រីណាម្នាក់មកទទួលញត្តិទេ ទើបតែថ្ងៃច័ន្ទនេះ មានប្រជាពលរដ្ឋត្រូវបានអនុញ្ញាតឲ្យចូលក្នុងព្រះបរមរាជវាំងដើម្បី ដាក់ញត្តិ។ នៅក្នុងញត្តិមួយច្បាប់ ដែលមានស្នាមផ្តិតមេដៃតំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់បានរៀបរាប់ពី ទុក្ខសោក និងការទាមទារទំហំដី ១២,៤៤ហិកតាមកវិញក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើប្រទានកម្មដល់ពួកគេកាលពីខែសីហា ឆ្នាំ២០១១។ ការទាមទារនេះ មិនត្រឹមតែចង់បានដីមកវិញទេថែមទាំងចង់ឲ្យដោះលែងប្រជាពលរដ្ឋ ចំនួន ១៥នាក់ ដែលត្រូវបានអាជ្ញាធរចាប់ឃុំដាក់ពន្ធនាគារកាលពីជាកន្លះខែមុន៕