ស្របពេលជាមួយនឹងសន្ទុះដ៏ខ្លាំងខ្លានៃចរន្តសាកលភាវុបនីយកម្ម
នៅក្នុងព្រះរាជាណាចក្រកម្ពុជា
វិស័យព័ត៌មានវិទ្យាកំពុងតែមានការរីកចំរើនយ៉ាងឆាប់រហ័ស។ ក្នុងនោះដែរ
ចំនួននៃអ្នក ប្រើប្រាស់អ៊ីនធឺណិត
ក៏កំពុងតែមានការកើនឡើងគួរឲ្យកត់សំគាល់ផងដែរ ។ ជាការពិតណាស់
អ្នកប្រើប្រាស់ភាគច្រើនយកអ៊ីនធឺណិតមកប្រើប្រាស់សំរាប់តែការសិក្សា
ស្រាវជ្រាវ ការប្រាស្រ័យទាក់ទង និងកំសាន្តប៉ុណ្ណោះ
ហើយពួកគេមិនទាន់បានដឹងអំពីអត្ថប្រយោជន៍ផ្សេងៗទៀតរបល់អ៊ីនធឺណិត
នោះទេ។
ដើម្បីបំផុសនិងផ្លាស់ប្តូរទស្សនៈរបស់អ្នកប្រើប្រាស់ ដែលភាគច្រើនជាសិស្សនិស្សិតនោះ សិក្ខាសាលាមួយស្តីអំពី ” អ៊ីនធឺណិតសម័យទំនើប៖ យល់ដឹង ដើម្បី អាជីព ” នឹងត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុនអ៊ីនធឺណិត ឌីជី ដែលគ្រោងនឹងមានសិស្សនិស្សិតចូលរួមចំនួនជាង១០.០០០នាក់ដែលមកពី គ្រឹះស្ថានឧត្តមសិក្សានានានៅក្នុងរាជធានីភ្នំពេញ។ ក្នុងចំណោមនោះផងដែរ សិក្ខាសាលាទី៣ដែលនិយាយអំពីប្រធានបទនេះក៏ត្រូវបានរៀបចំឡើងនៅ សាកលវិទ្យាល័យធនធានមនុស្សនារសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១២ ដែលបានផ្តល់ជាគំនិត ព្រមទាំងឱកាសដល់សិស្សនិស្សិតក្នុងការធ្វើអាជីវកម្មដើម្បីរកប្រាក់ ចំណូលតាមប្រព័ន្ធអ៊ីនធឺណិតនេះវិញម្តង។ ក្រៅពីការចែករំលែកចំនេះដឹង នឹងបទពិសោធន៍ជាច្រើនរបស់វាគ្មិន ដែលមានបទពិសោធន៍ និងទទួលបានជោគជ័យក្នុងអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត ឌីជី បានជំរុញ ផ្តួចផ្តើម អោយសិស្សនិស្សិតដែលមានគំនិតល្អលើអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើការអនុវត្តន៍ និងបញ្ចេញភាពប៉ិនប្រសព្វរបល់ខ្លួនផងដែរ។ ទន្ទឹមនឹងនោះ ឌីជី នឹងធ្វើការគាំទ្រនិងផ្ដល់ជំនួយចំពោះអ្នកដែលនឹងត្រូវជ្រើសរើស ក្នុងការចាប់ផ្ដើមគម្រោងអាជីវកម្មនេះ។ លើសពីនេះទៅទៀត ចំពោះអ្នកដែលមានភាពប៉ិនប្រសព្វជាងគេ នឹងត្រូវបានផ្តល់ឱកាសការងារនៅក្រុមហ៊ុនអ៊ីនធឺណិត ឌីជី ទៀតផង។
ឯកឧត្តមបណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យធនធានមនុស្ស បានមានប្រ សាសន៍ថា” ពិភពលោកយើងនាសម័យបច្ចុប្បន្ននេះពិតមានការប្រែប្រួល និងអភិវឌ្ឍន៍លឿនណាស់ ជាពិសេលលើប្រព័ន្ធបច្ចេកវិទ្យា។វ ក្នុងនោះបច្ចេកវិទ្យាអ៊ិនធឺណិត ក៍បានដើរតួយ៉ាងសំខាន់ផង ដែរលើវិស័យការងារ និងការរស់នៅប្រចាំថ្ងៃ។ នៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន មាននិស្សិត មួយចំនួនធំបានយកប្រព័ន្ធ អ៊ិនធឺណិតធ្វើជាអាជីព ដើម្បីរកប្រាក់ចំណូល ហើយសំរាប់ ព្រះរាជាណាចក្រកម្ពុជា យើង នេះជាលើកទីមួយហើយដែលក្រុមហ៊ុន ឌីជី បានផ្តល់ឱកាសដល់និស្សិតខ្មែរ សំរាប់ការបង្កើត អាជីវកម្មលើប្រព័ន្ធអ៊ិនធីណិត។ ដូច្នេះយើងជានិស្សិតគួរតែចាប់យកឱកាសនេះឲ្យបានជាមួយនិងគម្រោងដ៍ ល្អ របស់ក្រុមហ៊ុម ឌីជី ដែលផ្តល់ជូន”។
នាយកផ្នែកទីផ្សារ កញ្ញា មេរៀ ទេពលុខិណា(Maria Teplukhina) បានមានប្រសាសន៍ថា “គោលដៅចម្បងរបស់យើងគឺផ្សព្វផ្សាយព័ត៌មានអំពីឱកាសតាមរយៈអ៊ីនធឺណិត ជាមួយនឹងការជួយជ្រោមជ្រែងដល់គម្រោងរបស់និស្សិត និងផ្សព្វផ្សាយអំពីតំបន់ភាវុបនីយកម្មនៃសេវាកម្មឌីជីដែលបាន បង្កើតឡើងយ៉ាងពិសេសផងដែរ។សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះសូម ចូលទៅកាន់គេហទំព័រ http://www.digi.com.kh/eduction។ ឌីជី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាកលវិទ្យាល័យនានា ជាពិសេសសាកលវិទ្យាល័យធនធានមនុស្ស ដែលបានផ្តល់ឱកាស ទីកន្លែង ព្រមទាំងការសម្របសម្រួលនានា ដែលបង្កឲសិក្ខាសិលានេះអាចប្រព្រឹត្តទៅដោយជោគជ័យ។